jump to navigation

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​គិលាន​ដ្ឋាន​លីម ហួត ក្រោល​គោ ថ្ងៃចន្ទ 4 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ២០១៧ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅទឹក​ដី​នៃ​ខេត្ត​ស្វាយ​រៀង នោះគឺពិធីសម្ពោធគិលាន​ដ្ឋាន​លីម ហួត ដែល​ស្ថិត​នៅ​ក្រោល​គោ​។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគិលាន​ដ្ឋាន​នេះដោយព្រះអង្គផ្ទាល់។

នេះជាសមិទ្ធផលដ៏ថ្លៃថ្នាមួយទៀតនៃរបបសង្គម រួម​នឹង​ការ​ចូល​រួម​ពី​គ្រប់​ភាគី​របស់​ប្រទេស​ ដែលបានសម្រេចលទ្ធផលផ្នែកសុខុមាលភាពជូនប្រជារាស្ត្រដាច់ស្រយាលតាមទីជនបទនានានៃព្រះនគរ ដើម្បីទទួលបានការរក្សាសុខភាពទាន់សម័យមួយដូចបណ្ដាប្រជារាស្ត្រឯទៀតនៅតាមទីប្រជុំជននានាផងដែរ៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

Advertisements
%d bloggers like this: