jump to navigation

ព្រះ​បរម​រាជោវាទ គុណ​ធម៌ ៤​ប្រការ ថ្ងៃអង្គារ 5 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

កកន៖ ថ្ងៃ​នេះ គឺ​ជា​​ថ្ងៃ​រំឭក​​ប្រសូតិ​នៃ​អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ ព្រះ​បាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬ​រាមា​ទី​៩ ដែល​ទ្រង់​ទើប​សោយ​ព្រះ​ទិវង្គត និង​រាជការ​ថៃ​បាន​ចាត់​​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​រួច​រាល់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ខាង​ក្រោម​នេះ ស្រែ​ខ្មុក សូម​លើក​យក និង​បក​ប្រែ​ក្រៅ​ផ្លូវ​ការ​នូវ​ព្រះ​បរម​រាជោវាទ របស់​ព្រះ​អង្គ​ស្ដី​អំពី​ គុណ​ធម៌ ៤​ប្រការ ដែល​បាន​បោះ​ពុម្ព​ដោយ​ក្រុមហ៊ុន​វិស្វកម្ម​អន្តរជាតិ ចំកាត់ (​មហា​ជន) និង​បាន​ចែក​ជូន​សាធារណជន​ក្នុង​ឱកាស​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​អង្គ ទុក​គ្រាន់​ជា​គតិ​ដូច​ត​ទៅ​៖

ព្រះ​បរម​រាជោវាទ គុណ​ធម៌ ៤​ប្រការ

ព្រះ​រាជ​ទាន​ដល់​ប្រជាជន​ថៃ
​ក្នុង​ព្រះ​រាជ​ពិធី​បួង​សួង​សម្ដេច​ព្រះ​បូវ៌​មហា​ក្សត្រិយាធិរាជ​ម្ចាស់
បុណ្យ​ឆ្លង​សម្ពោធ​ក្រុង​រនត​កោសិន្ទ្រ​គម្រប់​២០០​ឆ្នាំ
ថ្ងៃ​ចន្ទ ទី​៥ ខែ​មេសា ឆ្នាំ​១៩៨២

ប្រការ​១
គឺ ​ការ​រក្សា​​​សច្ច ភាព​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង ដែល​នឹង​ប្រព្រឹត្ត​បដិបត្ត​តែ​អ្វី​ដែល​ជា​ប្រយោជន៍ និង​មាន​គុណ​ធម៌

ប្រការ​២
គឺ​ ការ​ចេះ​ឃាំង​ចិត្ត​ខ្លួន​ឯង​ ហ្វឹក​ចិត្ត​ខ្លួន​ឯង​ឲ្យ​ប្រព្រឹត្ត​បដិបត្ត​ខ្លួន​ស្ថិត​ក្នុង​សច្ច​សេចក្ដី​ល្អ​នោះ​

ប្រការ​៣
គឺ ការ​អត់​ធន់​ ធន់​ទ្រាំ និង​សំចៃ ថា​នឹង​មិន​ប្រព្រឹត្ត​ឲ្យ​ហួស​លើស​​សត្យ​សុចរិត ទោះ​ក្នុង​ហេតុ​ប្រការ​ណា​មួយ​ក៏​ដោយ

ប្រការ​៤
គឺ ការ​ចេះ​បោះ​​បង់​​ភាព​អាក្រក់ ភាព​ទុច្ចរិត និង​ចេះ​លះ​បង់​​ប្រយោជន៍​ភាគ​តិច​របស់​ខ្លួន ដើម្បី​ប្រយោជន៍​ភាគ​ច្រើន​របស់​ស្រុក​ទេស

ដោយ​ភក្ដី​ភាព​នៃ​ព្រះ​មហា​ករុណាធិគុណ រក​ទី​បំផុត​គ្មាន
ទូល​ព្រះ​បង្គំ
ក្រុមហ៊ុន​វិស្វកម្ម​អន្តរជាតិ ចំកាត់ (​មហា​ជន)

____________________________________________________________
អាន​ផង​ដែរ​៖
១. អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ អតីត​ក្សត្រិយ៍​ថៃ

 

Advertisements

មតិ»

1. អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ អតីត​ក្សត្រិយ៍​ថៃ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 12 ខែធ្នូ 2017

[…] នៅ​ខាង​មុខ និង​ខាង​ខ្នង​មាន​បោះ​ «​ព្រះ​បរម​រាជោវាទ គុណ​ធម្ម ៤​ប្រការ​» របស់​ព្រះ​អង្គ និង​ ២. […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: