jump to navigation

បើក​កុង​នៅ​ធនាគារ​ សាខមប៊ែង (​ខេមបូឌា) ភី​អិល​ស៊ី ថ្ងៃសុក្រ 8 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

កាល​ពី​ថ្ងៃ​ពុធ (៦ ធ្នូ ២០១៧​) កន្លង​ទៅ​នេះ ខ្ញុំ​បាន​ទៅ​បើក​គណនី​មួយ​នៅ​ធនាគារ​វៀតណាម​មួយ​ឈ្មោះ​ថា​​សាខមប៊ែង​។ គោល​បំណង​ដែល​បើក​នោះ ដំបូង​ឡើយ​កំពុង​ទិញ​សំបុត្រ​យន្តហោះ​នៅ​អ៊ែរ​អាស៊ី ដោយ​សារ​ឃើញ​មាន​ការ​បង់​ប្រាក់​ផ្ទាល់​របស់​ធនាគារ​នេះ​នៅ​ក្នុង​គេហ​ទំព័រ​អ៊ែរ​អាស៊ី​ អញ្ចឹង​ទេ​ក៏​ទៅ​បើក​កុង​មួយ​យ៉ាង​លឿន​ក្នុង​ថ្ងៃ​ដដែល ដោយ​ត្រូវ​ប្រើ​ការ៍ដ​មួយ និង​ត្រូវ​បង់​ប្រាក់​បន្ថែម​៥​ដុល្លារ (​សម្រាប់​ការ​យក​បណ្ណ​ក្នុង​ថ្ងៃ​ដដែល​)​ ផង​។

បន្ទាប់​ពី​បើក​ហើយ​យក​មក​ទិញ​សំបុត្រ ឃើញ​ថា​មិន​អាច​ទិញ​បាន​ផ្ទាល់​ទេ ធនាគារ​ដែល​ដាក់​នៅ​លើ​គេហទំព័រ​អ៊ែរ​អាស៊ី​នោះ គឺ​ជា​សាខា​នៅ​វៀតណាម​ឯណុះ ចំណែក​​គណនី​សាខមប៊ែង នៅ​កម្ពុជា​មិន​អាច​ទិញ​បាន​ឡើយ​​។ អញ្ចឹង​ទេ​ត្រូវ​ទិញ​ដោយ​ប្រើ​បណ្ណ (​មិន​ផ្ទាល់​) ដដែល​។ ការ​ទិញ​ដោយ​ផ្ទាល់​សម្រាប់​អ៊ែរ​អាស៊ី ចំណាយ​សេវា​តិច​ជាង ការ​ទិញ​ដោយ​បណ្ណ​ឥណទាន ឬ​បណ្ណ​ឥន​ពន្ធ​៕

បណ្ណ​ឥណពន្ធ​របស់​ធនាគារ​ ប្រភេទ​វីសា

______________________________________________________
អាន​ផង​ដែរ​៖
១. ប័ណ្ណ​ឥណទាន និង​ឥណពន្ធ​របស់​ធនាគារ​ភ្នំពេញ​ពាណិជ្ជ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: