jump to navigation

ថៃ​បើក​ឲ្យ​ប្រជាជន​ចូល​ទស្សនា​ព្រះ​មេរុ​មាស រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ ថ្ងៃសៅរ៍ 9 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – បន្ទាប់​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​​​ព្រះ​បរម​សព ព្រះ​បាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬ​រាមា​ទី​៩ បាន​ចប់​សព្វ​គ្រប់​ រាជការ​ថៃ​បាន​អនុញ្ញាត​បើក​ឲ្យ​ប្រជាជន​ថៃ រួម​ទាំង​អ្នក​ទេសចរណ៍​ផង​បាន​ចូល​ទៅ​ទស្សនា​ខាង​ក្នុង​បរិវេណ​ព្រះ​មេរុ ចាប់​តាំង​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មក​ម្ល៉េះ និង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ ខាង​មុខ​នេះ​។

ព្រះ​មេរុ​មាស ព្រម​ទាំង​ពិព័រណ៍​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព បើក​ឲ្យ​សាធារណ​ជន​បាន​ចូល​ទស្សនា​ចាប់​តាំង​ពី​ម៉ោង​៦​.០០​ព្រឹក រហូត​ដល់​ម៉ោង​១០.០០​យប់ (ដោយ​មាន​កន្លែង​ត្រួត​ពិនិត្យ​នានា បើក​ចាប់​ពី​ម៉ោង​៥.០០​ព្រឹក និង​បិទ​នៅ​ម៉ោង​៩.០០​យប់​)​។ សាធារណជន​ចូល​ទស្សនា​ជា​ក្រុម​ៗ ដោយ​មួយ​ក្រុម​ៗ​មាន​រយៈ​ពេល​ប្រមាណ​១​ម៉ោង​។

សម្រាប់​សាធារណ​ជន​ដែល​ចូល​ទៅ​ទស្សនា​ព្រះ​មេរុ ត្រូវ​ស្លៀក​ពាក់​សម​រម្យ ដូច​ស្លៀក​ពាក់​ចូល​ទី​សក្ការ​នានា​ឯ​ទៀត​របស់​ប្រទេស​ថៃ​ផង​ដែរ​។ ចំណែក​ឯ​ម៉ាស៊ីន​ថត​វិញ អាច​យក​ចូល​បាន​ដោយ​ឥត​កំណត់​ដោយ​។

ប្រជាជន​ខ្មែរ​យើង ដែល​បាន​ទៅ​ក្រុង​បាងកក ហើយ​ដែល​មាន​បំណង​ស្វែង​យល់​អំពី​ស្ថាបត្យកម្ម​ព្រះ​មេរុ​ថៃ​នេះ អាច​ទៅ​ចូល​ទស្សនា​បាន​ផង​ដែរ​៕

សាធារណជន​ចូល​ទស្សនា​ព្រះ​មេរុ​មាស និង​ថត​រូប​ទុក​អនុស្សាវរីយ៍

____________________________________________________________
អាន​ផង​ដែរ​៖
១. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩
២. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ថៃ
៣. ទៅ​ទស្សនា​ពិព័រណ៍​ព្រះ​មេរុ នៅ​ប្រៃសណីយ៍​ក្រុង​បាងកក
៤. អំពី​ឆាក​បាំង​ភ្លើង​នៅ​ក្នុង​ព្រះ​មេរុ អតីត​ក្សត្រិយ៍​ថៃ រាមា​ទី​៩
៥. ថៃ​ប្រារព្ធ​ពិធី​​អញ្ជើញ​ព្រះ​មហា​ស្វេត​ឆត្រ​ចេញ​ពី​កំពូល​ព្រះ​មេរុ

Advertisements

មតិ»

1. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រ - ថ្ងៃពុធ 13 ខែធ្នូ 2017

[…] […]

2. បង្ហាញ​គំរូ​ «​ព្រះ​មេរុ​មាស​» ព្រះ​ចៅ​ផែន​ដី​ថៃ រាមា​ទី​៩ | ស្រែ​ខ្មុក - ថ្ងៃពុធ 13 ខែធ្នូ 2017

[…] […]

3. ទៅ​ទស្សនា​ពិព័រណ៍​ព្រះ​មេរុ នៅ​ប្រៃសណីយ៍​ក្រុង​បាងកក | ស្រែ​ខ្មុក - ថ្ងៃចន្ទ 18 ខែធ្នូ 2017

[…] […]

4. អំពី​ឆាក​បាំង​ភ្លើង​នៅ​ក្នុង​ព្រះ​មេរុ អតីត​ក្សត្រិយ៍​ថៃ រាមា​ទី​៩ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 25 ខែធ្នូ 2017

[…] […]

5. ថៃ​ប្រារព្ធ​ពិធី​​អញ្ជើញ​ព្រះ​មហា​ស្វេត​ឆត្រ​ចេញ​ពី​កំពូល​ព្រះ​មេរុ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 14 ខែមករា 2018

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: