jump to navigation

សិល្បៈ​ខ្មែរ​នៅ​សណ្ឋាគារ​ព្រីនស៍ ផាលេស ថ្ងៃអាទិត្យ 10 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in ภาษาไทย.
3 comments

ប្រហែល​ជា​រឿង​ចម្លែក​មួយ​ដែរ​សម្រាប់​ស្រែ​ខ្មុក នោះ​ការ​តាំង​វត្ថុ​សិល្បៈ​ជា​ច្រើន​របស់​ខ្មែរ​នៅ​ក្នុង​សណ្ឋាគារ​ធំ​មួយ​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ នោះ​គឺ​សណ្ឋាគារ​ព្រីនស៍ ផាលេស​។ សិល្បៈ​ខ្មែរ ដែល​និយាយ​ដល់​នេះ គឺ​ជា​ខ្មែរ​នៅ​កម្ពុជា មិន​មែន​ខ្មែរ​នៅ​ស្រុក​ថៃ​ឡើយ​។

គ្រឿង​តាំង​លម្អ ជា​សិល្បៈ​បែប​ខ្មែរ ខុស​គ្នា​ពី​បែប​ខ្មែរ​នៅ​ប្រទេស​ថៃ និង​រឹត​តែ​ខុស​គ្នា​ខ្លាំង​ទៀត​ពី​សិល្បៈ​ថៃ​ គ្រាន់​តែ​ក្រឡេក​ស្គាល់​ហើយ​។ សម្រាប់​វត្ថុ​សិល្បៈ​ដែល​បាន​យក​ទៅ​តាំង​នៅ​ក្នុង​បរិវេណ​នៃ​សណ្ឋាគារ​ ឃើញ​មាន​ច្រើន​អនេក គឺ​មាន​​ទំហំ​ធំ​ៗ តាំង​ស្ទើរ​គ្រប់​ទី​កន្លែង​នានា​របស់​សណ្ឋាគារ ដូច​ជា​នៅ​តាម​ជញ្ជាំង​នានា ច្រក​ទ្វារ​ចូល ព្រម​ទាំង​នៅ​តាម​ជាន់​នីមួយ​ៗ រាប់​ទាំង​បន្ទប់​ទឹក​ផង​។

វត្ថុ​តាំង​លម្អ​ទាំង​នោះ មាន​ជា​ចម្លាក់​ធ្វើ​អំពី​ឈើ រូប​ទេព​អប្សរ​ជា​ច្រើន​ដែល​ដាប់​ចម្លង​ដោយ​សិល្បករ​ខ្មែរ​នៅ​តាម​ប្រាសាទ​នានា​នៅ​កម្ពុជា ក្រៅ​ពី​នោះ ឃើញ​មាន​រូប​គំនូរ​មួយ​ចំនួន​ទៀត ដែល​គូរ​ដោយ​វិចិត្រករ​ខ្មែរ​ផង​ដែរ​។

មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​ម្ចាស់​សណ្ឋាគារ​នេះ តាំង​វត្ថុ​លម្អ​ដែល​ជា​សិល្បៈ​ខ្មែរ​ច្រើន​បែប​​នេះ​នោះ​ទេ​​។​ នេះ​ទំនង​ដោយ​សារ​គាត់​ស្រឡាញ់​នឹង​វត្ថុ​អស់​ទាំង​នោះ ឬ​អាច​ថា​គាត់​មាន​ជាប់​សែ​ស្រឡាយ​ខ្មែរ​ក៏​ថា​បាន​។

រូប​ខាង​ក្រោម​នេះ គ្រាន់​ជា​ផ្នែក​មួយ​នៃ​បណ្ដា​វត្ថុ​តាំង​លម្អ​ខ្មែរ ដែល​មាន​ដាក់​តាំង​នៅ​ក្នុង​បរិវេណ​នៃ​សណ្ឋាគារ

______________________________________________________________
អាន​ផង​ដែរ​៖
១. សណ្ឋាគារ​ព្រីនស៍ ផាលេស

Advertisements
%d bloggers like this: