jump to navigation

ឯកសារ​ប្រវត្តិសាស្ត្រ​៖ សេចក្ដី​ថ្លែង​ការណ៍​របស់​គជប តប​បឹង​សហ​ភាព​អឺរ៉ុប ថ្ងៃពុធ 13 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in នយោបាយ, អំពីស្រុកខ្មែរ.
8 comments

__________________________________________________________
អាន​ផង​ដែរ​៖
១. ឯកសារ​ប្រវត្តិសាស្ត្រ​៖ សហគមន៍​អឺរ៉ុប និង​ការ​ផ្អាក​ជំនួយ​ចំពោះ​ស្ថាប័ន​គជប
២. មរណភាព​នៃ​ «​ឯកភាព​» ជាតិ​ខ្មែរ
៣. ឯកសារ​ប្រវត្តិសាស្ត្រ​៖ សេចក្ដី​ប្រកាស​របស់​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា 
៤. ឯកសារ​ប្រវត្តិសាស្ត្រ​៖ សេចក្ដី​ថ្លែង​ការណ៍​របស់​ព្រឹទ្ធ​សភា នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា
៥. ឯកសារ​ប្រវត្តិសាស្ត្រ​៖ សេចក្ដី​ថ្លែង​ការណ៍​របស់​រដ្ឋ​​សភា នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា
៦. ឯកសារ​ប្រវត្តិសាស្ត្រ​៖ លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម
៧. ឯកសារ​ប្រវត្តិសាស្ត្រ​៖ លិខិត​តវ៉ា​របស់​ស្ថាន​បេសក​កម្ម​​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គ​ការ​សហ​ប្រជាជាតិ

Advertisements

ខួបទី៦៥ ឆ្នាំ ទិវង្គតនៃព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា ថ្ងៃពុធ 13 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
1 comment so far

| ព្រះប្រវត្តិ |

ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ចន្ទ ១១​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត សំរឹទ្ធិ​ស័ក ព.ស.​២៤៩១ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែ​សីហា គ.ស.​១៩៤៨ វេលា​ម៉ោង​១១ និង​៣០​នាទី​​។ ព្រះ​អង្គ​គឺ​ជា​ព្រះ​ធិតា​អង្គ​ទី​៨ នៃ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ និង​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ ស៊ីសុវត្ថិ ពង្សសនមុនី​។

| ព្រះ​ជាតិ |

​ព្រះ​រាជ​ធិតា នរោត្ដម គន្ធបុប្ផា តាំង​ពី​ទ្រង់​ប្រសូត​មក ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​ជា​ព្រះ​វរ​រាជ​បិតា ទ្រង់​ទុក​ឲ្យ​គង់​នៅ​ប្រាសាទ​ខេមរិន្ទ្រ​ជិត​ព្រះ​អង្គ​ជាប់​ជា​ដរាប​មក​។ ដោយ​ទ្រង់​បាន​ថែ​រក្សា​ដោយ​ការ​ថ្នាក់​ថ្នម​ជា​ទី​បំផុត ទ្រង់​ពុំ​សូវ​ដែល​ឲ្យ​មាន​ការ​ឃ្លាត​ពី​ព្រះ​អង្គ​យូរ​ទេ​។

ព្រះ​មហា​ក្សត្រិយ៍​ទ្រង់​ពេញ​ព្រះ​រាជ​ហ្ឫទ័យ និង​ព្រះ​រាជ​ធិតា​ព្រះ​អង្គ​នេះ​ណាស់ ព្រោះ​ទ្រង់​ធ្លាប់​បាន​សង្កេត​ឃើញ​ថា ព្រះ​ធិតា​មាន​សណ្ដាប់​ធ្នាប់​ល្អ​ប្លែក​ខុស​ពី​ក្មេង​ធម្មតា​។ ការ​ខុស​ត្រូវ​ផ្សេង​ៗ​មិន​ចាំ​បាច់​ព្រះ​វរ​រាជ​បិតា​មាតា ឬ​ភីលៀង​ថែ​រក្សា​មាន​ព្រះ​បន្ទូល ឬ​និយាយ​បញ្ចេះ​ក៏​ទ្រង់​អាច​ជ្រាប​បាន​ដោយ​ព្រះ​អង្គ​ឯង ហើយ​ប្រកប​នឹង​កិរិយា​ឫកពារ​ដ៏​រំទំ​ថ្លៃ​ថ្នូរ​ស្ងប់​ស្ងៀម សម​ជា​ព្រះ​រាជ​ធិតា​ម្ចាស់​ផែន​ដី​ពិត​ៗ​មិន​ទាស់​នឹង​ភ្នែក​អ្នក​ផង​ទាំង​ពួង​។

| ប្រឈួន និង​សុគត |

ហេតុ​តែ​ទ្រង់​មាន​សុខភាព​ពុំ​សូវ​បរិបូណ៌ ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ នរោត្ដម គន្ធ​បុប្ផា ច្រើន​ប្រឈួន​ព្រះ​ទាហ​រោគ (​គ្រុន​ក្ដៅ​ព្រះ​អង្គ​) តាំង​ពី​ដើម​មក​។ យូរ​ៗ​ម្ដង​តែ​មុន​ៗ​ពេទ្យ​អាច​ព្យាបាល​បំបាត​រោគ​នេះ ថ្វាយ​ជា​ស្រឡះ​បាន​​។ លុះ​ព្រះ​ជន្មាយុ​ចូល​កំឡុង​៥​ព្រះ​វស្សា​ទ្រង់​ក៏​ចាប់​ប្រឈួន​ព្រះ​រោគ​ដដែល​នេះ​ជា​ខ្លាំង​ជាង​មុន ហួស​កម្លាំង​ពេទ្យ​នឹង​ថ្វាយ​ឱសថ​ទប់​ទល់​បាន ប្រឈួន​បាន​តែ​៧​ថ្ងៃ ទ្រង់​សុគត​នៅ​ក្នុង​ថ្ងៃ​ជា​គម្រប់​៨​ គឺ​នៅ​ថ្ងៃ​សៅរ៍ ១២​រោច ខែ​មិគសិរ ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៤៩៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​ធ្នូ គ.ស.​១៩៥២ វេលា​ម៉ោង​២ និង​៤៥​នាទី​។

អាន​បន្ថែម ចុច​ទី​នេះ

| ព័ត៌មានទាក់ទង |

%d bloggers like this: