jump to navigation

ខួប​ឆ្នាំ​ទី​៥០ នៃ​ពិធី​សម្ពោធ​អគារ​សិក្សា «​ព្រះ​នរោត្ដម សីហមុនី​» នៅ​ស្វាយ​ទាប ថ្ងៃសុក្រ 15 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
trackback

ថ្ងៃទី២៥ ខែ​ធ្នូ ឆ្នាំ២០១៧ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅទឹក​ដី​នៃ​ខេត្ត​ស្វាយ​រៀង​ជា​ថ្មី​ម្ដង​ទៀត នោះគឺពិធី​​សម្ពោធ​អគារ​សិក្សា «​ព្រះ​នរោត្ដម សីហមុនី​» នៃ​អនុ​​វិទ្យាល័យ​យសោវរ្ម័ន នៅ​ប្រសូត ស្រុក​ស្វាយ​ទាប​​។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារ​សិក្សា​​នេះដោយព្រះអង្គផ្ទាល់។

ក្រៅ​អំពី​អគារ​សិក្សា «​ព្រះ​នរោត្ដម សីហមុនី​» នេះ សិមិទ្ធិ​ជា​ច្រើន​ផ្សេង​ទៀត​របស់​អនុ​វិទ្យាល័យ​ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ ដោយ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ផ្ទាល់​ព្រះ​អង្គ​​ដើម្បី​​បម្រើ​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស​ក្នុង​តំបន់​។

សិស្សានុសិស្ស ព្រម​ប្រជា​រាស្ត្រ​ជា​ច្រើន​បាន​ចេញ​មក​សាទរ និង​ទទួល​ស្វាគមន៍​ព្រះ​រាជ​ដំណើរ​របស់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ក្នុង​បរិយាកាស​សប្បាយ​រីក​រាយ​រក​អ្វី​ប្រៀប​ពុំ​បាន​។

នៅ​ក្នុង​របប​សង្គម​រាស្ត្រ​និយម​ក្រោម​មគ្គុទេសក៍​របស់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​អមត​នៃ​ពួង​ជន​ខ្មែរ ព្រះ​អង្គ​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​​សង្គម​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​​ការ​សិក្សា​របស់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ស្មើ​មុខ​មាត់ និង​អ្នក​រស់​នៅ​តាម​ទី​ប្រជុំ​ជន​ធំ​ៗ​ឯ​ទៀត​របស់​ព្រះ​នគរ

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: