jump to navigation

ការ​ប្រើ​ប្រាស់​កាល​បរិច្ឆេទ​ចន្ទ​គតិ និង​វិបាក ថ្ងៃអង្គារ 19 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ.
trackback

បន្ទាប់​ពី​មាន​ការ​ណែ​នាំ​ឲ្យ​ប្រើ​ប្រាស់​កាល​បរិច្ឆេទ​ចន្ទ​គតិ​នៅ​តាម​ឯកសារ និង​លិខិត​​ស្នាម​នានា​មក ស្រែ​ខ្មុក​បាន​ឮ​ដោយ​ផ្ទាល់​ពី​ការ​ជជែក​គ្នា​រឿង​នេះ​នៅ​តាម​ស្ថាប័ន​រដ្ឋ​មួយ​។ ការ​ជជែក​គ្នា​បែប​នេះ ក៏​ដោយ​សារ​ខ្មែរ​យើង​មិន​ទម្លាប់​ប្រើ​ (​ជា​ផ្លូវ​ការ​) នោះ​ឯង ឬ​អ្នក​ខ្លះ​ស្ទើរ​តែ​មិន​ស្គាល់​ផង​ទៀត​។ តើ​ការ​ប្រើ​ប្រាស់​កាល​បរិច្ឆេទ​ចន្ទ​គតិ​ធ្វើ​ឲ្យ​មាន​ភាព​ស្មុគ​ស្មាញ​ដែរ​ឬ​ទេ​?

តាម​ពិត​ទៅ​មិន​មែន​​មាន​តែ​​ខ្មែរ​យើង​ទេ ដែល​ប្រើ​ប្រាស់​គ្រឹស្ត​សករាជ​សម្រាប់​រាប់​កាល​បរិច្ឆេទ​ទូទៅ​។ បើ​ទោះ​បី​ជា​ខ្មែរ​យើង​មិន​ស្ថិត​ក្នុងរបប​អាណា​និគម​និយម ក៏​គង់​តែ​ខ្មែរ​យើង​ត្រូវ​ប្រើ​សក​រាជ​នេះ (​គ្រឹស្ត​) ដោយ​ជៀស​មិន​ផុត​ ដរាប​ណា​យើង​មិន​បិទ​ប្រទេស ឬ​មិន​មាន​ទំនាក់​ទំនង​នឹង​ពិភព​លោក​។ តើ​មូល​ហេតុ​អ្វី​បាន​ជា​ដូច​នេះ​? គ្រឹស្ត​សករាជ​ដែល​យើង​ប្រើ​ប្រាស់​រត់​មាត់​សព្វ​ថ្ងៃ​នេះ ថ្វី​បើ​វា​ជា​ការ​រាប់​តាម​កំណើត​ព្រះ​យេស៊ូ​ក៏​មែន​ពិត តែ​វា​បាន​ក្លាយ​ទៅ​ជា​ឆ្នាំ​សាកល​ទៅ​ហើយ ពោល​គឺ​គួរ​យើង​ចាត់​ទុក​ថា​ជា​ការ​រាប់​ឆ្នាំ​បែប​ខែ​សុរិយ​គតិ ដែល​មាន​លក្ខណៈ​ទៀង​ទាត់​ និង​សាកល​។ ហេតុ​ដូច​នេះ យើង​មិន​ចាំ​បាច់​មាន​អគតិ​ថា​ជា​ជន​ជាតិ ឬ​សាសន៍​ព្រះ​ពុទ្ធ​ចាំ​បាច់​គួរ​ប្រើ​ប្រាស់ ព្រះ​ពុទ្ធ​សករាជ ឬ​យ៉ាង​​នោះ​ទេ​។

ការ​ចាប់​ផ្ដើម​ឲ្យ​មាន​ទម្លាប់​ប្រើ​ប្រាស់​ចន្ទ​គតិ​ជា​ទូទៅ​ក៏​ឃើញ​ថា​ជា​ដំណើរ​ការ​ល្អ​ហើយ មិន​ខុស​ទាស់​អ្វី​ទេ តែ​បើ​ថា​ខ្មែរ​​យើង​មិន​បាន​ប្រើ​ពី​មុន​មក ក៏​ឃើញ​ថា​មិន​ត្រូវ​ទេ​។ ស្រែ​ខ្មុក​សូម​មិន​និយាយ​ដល់​ពី​សាវតា​រ​នានា​នៃ​ការ​ប្រើ​ប្រាស់​សករាជ​នៅ​កម្ពុជ​ប្រទេស​យើង​ទេ តែ​យ៉ាង​ហោច​ណាស់ ចាប់​តាំង​ពី​១​សតវត្សរ៍​ចុង​ក្រោយ​នេះ ក៏​ឃើញ​ថា​ខ្មែរ​យើង​មិន​ដែល​បោះ​បង់​ចន្ទ​គតិ​ទេ (​សម្រាប់​លិខិត​ស្នាម​នានា​) ដូច​យើង​ឃើញ​មាន​ជាក់​ស្ដែង​នៅ​តាម​សំបុត្រ ឬ​លិខិត​​បុណ្យ​ទាន​នានា ព្រម​ទាំង​សំបុត្រ​អាពាហ៍​ពិពាហ៍​​, …​។ល។ ពោល​គឺ​រាល់​កាល​កំណត់​ទាំង​ឡាយ​ណា​ដែល​ទាក់​ទង​នឹង «​ឫក្ស» សុទ្ធ​តែ​មាន​បញ្ជាក់​ពី​ចន្ទ​គតិ​ទាំង​អស់​។ ហេតុ​ដូច​នេះ វា​មិន​មាន​លក្ខណៈ​ចាំ​បាច់​អ្វី​សោះ​ឡើយ​ក្នុង​ការ​ប្រើ​ប្រាស់​កាល​បរិច្ឆេទ​ចន្ទ​គតិ​ក្នុង​​​លិខិត​ស្នាម​នានា ដែល​គ្រាន់​តែ​ប្រាប់​វេលា​ធម្មតា ឬ​ដែល​មិន​មាន​ផល​រមាស់​អ្វី​នឹង «​ឫក្ស» សោះ​នោះ​ទេ​។

មួយ​វិញ​ទៀត ប្រសិន​បើ​យើង​រាប់​បញ្ចូល​ព្រះ​ពុទ្ធ​សករាជ ភ្ជាប់​ទៅ​នឹង​កាល​បរិច្ឆេទ​ចន្ទ​គតិ​នោះ​ទៀត​សោត ក៏​ឃើញ​ថា​នឹង​កើត​បញ្ហា​ស្មាញ​ស្មុគ​ជា​ច្រើន​ជា​វិបាក​ត​មក​ទៀត ដ្បិត​អ្វី​ព្រះ​ពុទ្ធ​សករាជ​មិន​បាន​ផ្លាស់​ប្ដូរ​ស្រប​គ្នា នឹង​ទៅ​ឆ្នាំ​ចន្ទ​គតិ​នោះ​ឡើយ​។ ស្រែ​ខ្មុក​ធ្លាប់​ដាក់​ប្រកាស​មួយ​ស្ដី​អំពី​ចុល្ល​សករាជ និង​ពុទ្ធ​សករាជ (​អាន​នៅ​ទី​នេះ​) ក៏​បាន​បរិយាយ​​សម​គួរ​​អំពី​វិបាក​នេះ​ហើយ​។ ហេតុ​ដូច​នេះ ប្រសិន​បើ​ចង់​ភ្ជាប់​សករាជ​ជាមួយ​នឹង​កាល​បរិច្ឆេទ​ចន្ទ​គតិ គួរ​ណា​តែ​ជា «​ចុល្ល​សករាជ​» មិន​មែន​ពុទ្ធ​សករាជ​នោះ​ទេ​ ឬ​ពុំ​នោះ​ទេ ក៏​គួរ​កំណត់​ថ្ងៃ​ប្ដូរ​ព្រះ​ពុទ្ធ​សករាជ​ក្នុង​ថ្ងៃ​ជាក់​លាក់​ណា​មួយ តាម​សុរិយ​គតិ ស្រដៀង​គ្នា​នឹង​ករណី​ប្រទេស​ថៃ (​កកន៖ ថៃ​ប្ដូរ​ពុទ្ធ​សករាជ នៅ​ថ្ងៃ​ទី​១ ខែ​មករា​) ក៏​បាន (​កកន៖ ស្រែ​ខ្មុក​គិត​ថា​ការ​ប្ដូរ​បែប​នោះ​​មិន​ត្រឹម​ត្រូវ​ទេ​)​។

ព្រះ​ពុទ្ធ​សករាជ​គួរ​​​យក​មក​ប្រើ​ប្រាស់​ដើម្បី​បញ្ជាក់​កាល​បរិច្ឆេទ​ទាក់​ទង​នឹង​ព្រះ​ពុទ្ធ​សាសនា​ឃើញ​ថា​ល្អ​ហើយ មិន​ចាំ​បាច់​ណា​ឡើយ​យក​មក​ប្រើ​ប្រាស់​លាយ​ឡំ​នឹង​កាល​បរិច្ឆេទ​​ដែល​មាន​លក្ខណៈ​ទូទៅ​ជា​សាកល​នោះ​ទេ​។ តួ​យ៉ាង​ដូច​យើង​ធ្លាប់​បាន​ប្រើ​ប្រាស់​កាល​ពី​អតីត៖

… ព្រះ​ពុទ្ធ​សករាជ​..(ឆ្នាំ).. ព្រះ​បាទ​សម្ដេច​​… បាន​ចាត់​ឲ្យ​មាន​ការ​កសាង​ព្រះ​វិហារ​ធំ​មួយ​នៅ​….។
…​ ព្រះ​ពុទ្ធ​សករាជ​កន្លង​ទៅ​ហើយ​​​បាន​….​ឆ្នាំ … ខែ​… ថ្ងៃ​ ព្រះ​បាទ​សម្ដេច​… បាន​ធ្វើ​បុណ្យ​ឆ្លង​ព្រះ​វិហារ​នេះ ទុក​ជា​ព្រះ​កេរ​​តំណ​….នៅ​ថ្ងៃ​ … (​កាល​បរិច្ឆេទ​ចន្ទ​គតិ​)​….

ហេតុ​ដូច​នេះ ប្រសិន​បើ​យក​ព្រះ​ពុទ្ធ​សករាជ មក​ភ្ជាប់​នឹង​កាល​បរិច្ឆេទ​ចន្ទ​គតិ ត្រឹម​ហេតុ​ផល​ប្រទេស​កាន់​ព្រះ​ពុទ្ធ​សាសនា​ និង​ប្រើ​ប្រាស់​​​ជា​កាល​បរិច្ឆេទ​ទូទៅ​នោះ​ វា​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ ជា​ពិសេស​នៅ​អំឡុង​ពាក់​កណ្ដាល​ខែ​មេសា គ្រឹស្ត​សករាជ​២០១៨ ខាង​មុខ​នេះ​ ជាក់​មិន​ខាន​៕

____________________________________________________________
អាន​ផង​ដែរ​៖
១. សិក្សា​៖ គួរ​រាប់​ឆ្នាំ​ថ្មី​ជាមួយ​នឹង​ចុល្ល​សករាជ ជំនួស​ឲ្យ​ពុទ្ធ​សករាជ
២. សារាចរ​ស្ដី​ពី​ការ​ប្រើ​ប្រាស់​កាល​បរិច្ឆេទ ចន្ទ​គតិ និង​សុរិយ​គតិ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: