jump to navigation

អនិច្ចា​ប្រៃសណីយ៍​បត្រ​ខ្ញុំ ថ្ងៃអាទិត្យ 24 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
7 comments

បើ​រាប់​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៧ នេះ​មក​មាន​រយៈ​ពេល​ជិត​២​ខែ​ហើយ ដែល​ខ្ញុំ​បាន​ផ្ញើ​បុស្តិ៍​ការ៍ដ​មួយ​មក​ពី​ប្រៃសណីយ៍​ធំ​ក្រុង​បាងកក ប្រទេស​ថៃ តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​មិន​ទាន់​បាន​ទទួល​នៅ​ឡើយ​។ ដូច​តែ​ពី​គ្រា​មុន​ៗ​ដែរ បណ្ណ​ប្រៃសណីយ៍​ដែល​ខ្ញុំ​ផ្ញើ​មក​ពី​ប្រទេសប្រុយណេ, ម៉ាឡេស៊ី និង​សិង្ហបុរី កាល​ពី​ឆ្នាំ​២០១១ នោះ ក៏​នៅ​តែ​មិន​បាន​ទទួល​ទេ​ (​សូម​អាន​ប្រកាស​៖ ឯណា​ទៅ​ប័ណ្ណ​ប្រៃសណីយ៍​របស់​ខ្ញុំ)។ ខ្ញុំពិត​ជា​មិន​យល់​ថា​តើ​មូល​ហេតុ​អ្វី​បាន​ជា​រឿយ​ៗ ការ​ផ្ញើ​ប៉ុស្ដិ៍​ការ៍ដ​តែង​តែ​បាត់​តាម​ផ្លូវ មិន​ដែល​បាន​ទទួល​សោះ​ មិន​ដឹង​ថា​មក​ពី​ខាង​គេ ឬ​មក​ពី​ខាង​យើង​។

បណ្ណ​ប្រៃសណីយ៍​ដែល​ខ្ញុំ​ផ្ញើ​មក​នោះ គឺ​បាន​មក​ពី​​អ្នក​រៀប​ចំ​ពិព័រណ៍​ស្ដី​អំពី​ព្រះ​មេរុ នៅ​ឯ​ប្រៃសណីយ៍​កណ្ដាល ក្រុង​បាងកក បន្ទាប់​ពី​បាន​ចូល​ទស្សនា​ពិព័រណ៍​រួច​មក រួច​ក៏​ឆ្លៀត​ផ្ញើ​មក​ខ្លួន​ឯង​ទុក​ជា​វត្ថុ​អនុស្សាវរីយ៍ តែ​មើល​ទៅ​ទំនង​ជា​មិន​ទទួល​បាន​ទៀត​ហើយ​មើល​ទៅ​៕

ប្រៃសណីយ៍​បត្រ​​ដែល​ផ្ញើ​មក (​ខាង​មុខ​)ប្រៃសណីយ៍​បត្រ​​ដែល​ផ្ញើ​មក (​ខាង​ខ្នង​)

__________________________________________________
អាន​ផង​ដែរ
១. ឯណា​ទៅ​ប័ណ្ណ​ប្រៃសណីយ៍​របស់​ខ្ញុំ
២. ប័ណ្ណ​ប្រៃសណីយ៍​ពី​អូស្ត្រាលី​មក​ដល់
៣. ទៅ​ទស្សនា​ពិព័រណ៍​ព្រះ​មេរុ នៅ​ប្រៃសណីយ៍​ក្រុង​បាងកក
៤. មិន​ដែល​បាន​ទទួល​ប័ណ្ណ​ប្រៃសណីយ៍​សោះ

Advertisements
%d bloggers like this: