jump to navigation

អនិច្ចា​ប្រៃសណីយ៍​បត្រ​ខ្ញុំ ថ្ងៃអាទិត្យ 24 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

បើ​រាប់​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៧ នេះ​មក​មាន​រយៈ​ពេល​ជិត​២​ខែ​ហើយ ដែល​ខ្ញុំ​បាន​ផ្ញើ​បុស្តិ៍​ការ៍ដ​មួយ​មក​ពី​ប្រៃសណីយ៍​ធំ​ក្រុង​បាងកក ប្រទេស​ថៃ តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​មិន​ទាន់​បាន​ទទួល​នៅ​ឡើយ​។ ដូច​តែ​ពី​គ្រា​មុន​ៗ​ដែរ បណ្ណ​ប្រៃសណីយ៍​ដែល​ខ្ញុំ​ផ្ញើ​មក​ពី​ប្រទេសប្រុយណេ, ម៉ាឡេស៊ី និង​សិង្ហបុរី កាល​ពី​ឆ្នាំ​២០១១ នោះ ក៏​នៅ​តែ​មិន​បាន​ទទួល​ទេ​ (​សូម​អាន​ប្រកាស​៖ ឯណា​ទៅ​ប័ណ្ណ​ប្រៃសណីយ៍​របស់​ខ្ញុំ)។ ខ្ញុំពិត​ជា​មិន​យល់​ថា​តើ​មូល​ហេតុ​អ្វី​បាន​ជា​រឿយ​ៗ ការ​ផ្ញើ​ប៉ុស្ដិ៍​ការ៍ដ​តែង​តែ​បាត់​តាម​ផ្លូវ មិន​ដែល​បាន​ទទួល​សោះ​ មិន​ដឹង​ថា​មក​ពី​ខាង​គេ ឬ​មក​ពី​ខាង​យើង​។

បណ្ណ​ប្រៃសណីយ៍​ដែល​ខ្ញុំ​ផ្ញើ​មក​នោះ គឺ​បាន​មក​ពី​​អ្នក​រៀប​ចំ​ពិព័រណ៍​ស្ដី​អំពី​ព្រះ​មេរុ នៅ​ឯ​ប្រៃសណីយ៍​កណ្ដាល ក្រុង​បាងកក បន្ទាប់​ពី​បាន​ចូល​ទស្សនា​ពិព័រណ៍​រួច​មក រួច​ក៏​ឆ្លៀត​ផ្ញើ​មក​ខ្លួន​ឯង​ទុក​ជា​វត្ថុ​អនុស្សាវរីយ៍ តែ​មើល​ទៅ​ទំនង​ជា​មិន​ទទួល​បាន​ទៀត​ហើយ​មើល​ទៅ​៕

ប្រៃសណីយ៍​បត្រ​​ដែល​ផ្ញើ​មក (​ខាង​មុខ​)ប្រៃសណីយ៍​បត្រ​​ដែល​ផ្ញើ​មក (​ខាង​ខ្នង​)

__________________________________________________
អាន​ផង​ដែរ
១. ឯណា​ទៅ​ប័ណ្ណ​ប្រៃសណីយ៍​របស់​ខ្ញុំ
២. ប័ណ្ណ​ប្រៃសណីយ៍​ពី​អូស្ត្រាលី​មក​ដល់
៣. ទៅ​ទស្សនា​ពិព័រណ៍​ព្រះ​មេរុ នៅ​ប្រៃសណីយ៍​ក្រុង​បាងកក
៤. មិន​ដែល​បាន​ទទួល​ប័ណ្ណ​ប្រៃសណីយ៍​សោះ

Advertisements

មតិ»

1. ទៅ​ទស្សនា​ពិព័រណ៍​ព្រះ​មេរុ នៅ​ប្រៃសណីយ៍​ក្រុង​បាងកក | ស្រែ​ខ្មុក - ថ្ងៃពុធ 27 ខែធ្នូ 2017

[…] ____________________________________________________________ អាន​ផង​ដែរ​៖ ១. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩ ២. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ថៃ ៣. ថៃ​បើក​ឲ្យ​ប្រជាជន​ចូល​ទស្សនា​ព្រះ​មេរុ​មាស រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ ៤. អំពី​ឆាក​បាំង​ភ្លើង​នៅ​ក្នុង​ព្រះ​មេរុ អតីត​ក្សត្រិយ៍​ថៃ រាមា​ទី​៩ ៥. អនិច្ចា​ប្រៃសណីយ៍​បត្រ​ខ្ញុំ […]

2. ប័ណ្ណ​ប្រៃសណីយ៍​ពី​អូស្ត្រាលី​មក​ដល់ | ស្រែ​ខ្មុក - ថ្ងៃពុធ 27 ខែធ្នូ 2017

[…] __________________________________________________ អាន​ផង​ដែរ៖ ១. ឯណា​ទៅ​ប័ណ្ណ​ប្រៃសណីយ៍​របស់​ខ្ញុំ ២. មក​ដល់​មែលប៊ន, ប្រទេស​អូស្ត្រាលី ៣. ត្រឡប់​មក​ពី​អូស្ត្រាលី​វិញ ៤. អនិច្ចា​ប្រៃសណីយ៍​បត្រ​ខ្ញុំ […]

3. ឯណា​ទៅ​ប័ណ្ណ​ប្រៃសណីយ៍​របស់​ខ្ញុំ | ស្រែ​ខ្មុក - ថ្ងៃពុធ 27 ខែធ្នូ 2017

[…] __________________________________________________ អាន​ផង​ដែរ៖ ១. ទៅ​លេង​ប្រុយណេ ២. ទៅ​លេង​សាំងកាពួរ ក្រោយ​រយៈ​ពេល​មួយ​ទសវត្សរ៍ ៣. ទៅ​លេង​ម៉ាឡេស៊ី ក្រោយ​រយៈ​ពេល​៩​ឆ្នាំ ៤. ប័ណ្ណ​ប្រៃសណីយ៍​ពី​អូស្ត្រាលី​មក​ដល់ ៥. ប្រៃសណីយ៍​ខ្មែរ​បន្ទោស​បច្ចេក​វិជ្ជា ៦. អនិច្ចា​ប្រៃសណីយ៍​បត្រ​ខ្ញុំ […]

4. តា ម៉ាប់ - ថ្ងៃ​ព្រហស្បតិ៍ 28 ខែធ្នូ 2017

មិនដឹងដែរ តែឥវ៉ាន់ផ្ញើដល់ៗ ហើយពូឯងចាំបាច់ផ្ញើធ្វើអី ទិញយកមកជាប់ខ្លួនទៅ។

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 28 ខែធ្នូ 2017

ផ្ញើ​មក​វា​មាន​ត្រា យក​ខ្លួន​ឯង​គ្មាន​ទេ​ ម្យ៉ាង​ចង់​ឲ្យ​ប្រៃសណីយ៍​យើង​មាន​ការងារ​ធ្វើ​ផង 😀

តា ម៉ាប់ - ថ្ងៃ​ព្រហស្បតិ៍ 28 ខែធ្នូ 2017

ឥឡូវប្រៃសណីយ៍ខ្មែរគេកាប់កបនឹងឥវ៉ាន់អនឡាញណាស់ ពូកុំភ័យថាគេឥតការងារធ្វើ។

5. មិន​ដែល​បាន​ទទួល​ប័ណ្ណ​ប្រៃសណីយ៍​សោះ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 12 ខែ​មេសា 2019

[…] __________________________________________________ អាន​ផង​ដែរ៖ ១. ឯណា​ទៅ​ប័ណ្ណ​ប្រៃសណីយ៍​របស់​ខ្ញុំ ២. ប័ណ្ណ​ប្រៃសណីយ៍​ពី​អូស្ត្រាលី​មក​ដល់ ៣. ទៅ​ទស្សនា​ពិព័រណ៍​ព្រះ​មេរុ នៅ​ប្រៃសណីយ៍​ក្រុង​បាងកក ៤. អនិច្ចា​ប្រៃសណីយ៍​បត្រ​ខ្ញុំ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: