jump to navigation

កូដ​​ប្រៃសណីយ៍ និង​កង្វះ​ការ​យល់​ដឹង ថ្ងៃអង្គារ 26 ខែធ្នូ 2017

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
trackback

ការ​ប្រើ​ប្រាស់​លេខ​កូដ​ប្រៃសណីយ៍​ ឬ​លេខ​កូដ​តំបន់ ដែល​ភាសា​អង់គ្លេស​ហៅ​ថា Post Code ឬ Zip Code ដើម្បី​សម្គាល់​ទី​តាំង​ភូមិ​សាស្ត្រ​សម្រាប់​អាសយ​ដ្ឋាន ជា​ពិសេស​ក្នុង​វិស័យ​ប្រៃសណីយ៍​ត្រូវ​បាន​ប្រទេស​ជឿន​លឿន​ដទៃ​ទៀត​ប្រើ​ប្រាស់​យ៉ាង​ទូ​លំទូលាយ ដែល​នេះ​បង្ហាញ​ពី​ការ​រីក​ចម្រើន​នៃ​វិស័យ​នេះ នៅ​ក្នុង​ប្រទេស​ទាំង​នោះ​។​ ដោយ​ឡែក​នៅ​កម្ពុជា​យើង​វិញ​ហាក់​បី​ដូច​ជា​មិន​មាន​ភាព​ទូលំ​ទូលាយ​សោះ មនុស្ស​ខ្មែរ​ច្រើន​លើស​លុប​មិន​ទាំង​ស្គាល់​អ្វី​ជា​កូដ​ប្រៃសណីយ៍​ផង (​សូម្បី​អ្នក​ធ្វើ​ការ​នៅ​ប្រៃសណីយ៍​មួយ​ចំនួន​) ដោយ​ពួក​គេ​យល់​ច្រឡំ​ជាមួយ​លេខ​កូដ​ប្រទេស គឺ ៨៥៥​​ឯណុះ​ទៅ​វិញ​។

បន្ទាប់​ពី​មាន​ការ​ផ្លាស់​ប្ដូរ​សង្កាត់​មួយ​ចំនួន​ដោយ​បំបែក​ចេញ​ពី​ខណ្ឌ​មានជ័យ​មក​ខណ្ឌ​ច្បារ​អំពៅ​នោះ ខ្ញុំ​សង្កេត​ឃើញ​លេខ​កូដ​ប្រៃសណីយ៍​របស់​សង្កាត់​នានា​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​មាន​ការ​ផ្លាស់​ប្ដូរ ពោល​គឺ ពី​ផ្ដើម​ដោយ​១២៣​… មក​ជា​១២៦​… វិញ (​សង្កាត់​ដែល​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​រក្សា​ដដែល​គឺ​១២៣​…​) ហេតុ​ដូច​នេះ​ហើយ​បាន​ជា​ខ្ញុំ​មាន​ការ​ងើង​ឆ្ងល់​ដោយ​ឃើញ​មាន​ការ​ប្រើ​ប្រាស់​លេខ​កូដ​ចាស់​ដដែល​សម្រាប់​សង្កាត់​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​នោះ​។

ថ្ងៃ​នេះ (​២៦ ធ្នូ ២០១៧​) ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​​ប្រៃសណីយ៍​ច្បារ​អំពៅ ប្រៃសណីយ៍​ដែល​ធ្លាប់​មាន​អាគារ​ធំ​សង់​បែប​ស្ថាបត្យកម្ម​ខ្មែរ​ដ៏​អស្ចារ្យ​នា​សម័យ​សង្គម​រាស្ត្រ​និយម​នៅ​ខាង​មុខ​វត្ត​ច្បារ​អំពៅ​នោះ ហើយ​ដែល​បច្ចុប្បន្ន​មក​តាំង​ទី​ក្នុង​ផ្ទះ​ល្វែង​ដ៏​ចង្អៀត​តូច​មួយ​ល្វែង​​នៅ​តាម​ផ្លូវ​ជាតិ​លេខ​មួយ​ខាង​មុខ​វត្ត​និរោធ​រង្សី ដើម្បី​សាក​សួរ​ពី​រឿង​នេះ ដ្បិត​ជា​សាមី​សង្កាត់​។ តែ​អ្វី​ដែល​គួរ​ចម្លែក​នោះ គឺ​គាត់​មិន​បាន​ដឹង​ទេ សូម្បី​តែ​សង្កាត់​ដែល​ទី​តាំង​របស់​ប្រៃសណីយ៍​​ឈរ​ជើង​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​នៅ​ខាង​មុខ​នៃ​ប្រៃសណីយ៍ (​ច្បារ​អំពៅ​) ឃើញ​នៅ​រក្សា​លេខ​ចាស់​ដដែល​គឺ​ផ្ដើម​ដោយ​១២៣​…​។

ខ្ញុំ​បាន​ធ្វើ​ដំណើរ​បន្ត​មក​ប្រៃសណីយ៍​ធំ​ឯ​វត្ត​ភ្នំ​ដើម្បី​សាក​សួរ​បន្ត​ក្រែង​បាន​ព័ត៌​មាន​ខ្លះ​។ មិន​ខុស​គ្នា​អ្វី​បន្តិច​សោះ​ឡើយ អ្នក​ធ្វើ​ការ​នៅ​ប្រៃសណីយ៍​ធំ​មិន​មាន​នរណា​អាច​ផ្ដល់​ព័ត៌មាន​បាន​ឡើយ​។ ​នៅ​ពេល​ខ្ញុំ​សាក​សួរ​ប្រសិន​បើ​គាត់​​មាន​តារាង​លេខ​កូដ​ប្រៃសណីយ៍​ដែរ​ឬ​ទេ បើ​មិន​មាន​ទូទាំង​ប្រទេស​សុំ​ត្រឹម​ទី​ក្រុង​ភ្នំពេញ​ក៏​បាន​។ ពួក​គាត់​បែរ​ជា​និយាយ​ថា​មិន​ដឹង មិន​មាន ហើយ​ថា​មិន​ដឹង​ថា​ជា​ស្ថាប័ន​ណា​ជា​អ្នក​ធ្វើ​ទេ​រឿង​លេខ​កូដ​ប្រៃសណីយ៍​នេះ​។ ហើយ​អ្វី​ដែល​អស្ចារ្យ​នោះ​ទៀត​សោត​ពួក​គាត់​បែរ​ជា​និយាយ​ថា​ចាំ​បាច់​ប្រើ​ធ្វើ​អ្វី ត្រឹម​លេខ​ផ្ទះ​ផ្លូវ ឃុំ​សង្កាត់​បាន​ហើយ​​។ ចម្លើយ​បែប​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​រឹត​តែ​ឆ្ងល់​ទៀត​ថា​តើ​ស្ថាប័ន​ណា​ជា​អ្នក​ចាត់​ចែង​រៀប​ចំ​លេខ​កូដ​ប្រៃសណីយ៍​នេះ​សម្រាប់​ប្រទេស​កម្ពុជា​យើង​ និង​ហេតុ​អ្វី​បាន​ជា​ខាង​ប្រៃសណីយ៍​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​ប្រាស់​លេខ​កូដ​ប្រៃសណីយ៍​​?

សម្រាប់​ថ្ងៃ​នេះ​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ណា​មួយ​សោះ​ពី​រឿង​លេខ​កូដ​ប្រៃសណីយ៍​នេះ​ទេ ខ្ញុំ​នឹង​ព្យាយាម​រក​ព័ត៌មាន​បន្ថែម​ទៀត​ឲ្យ​បាន ហើយ​ក៏​សង្ឃឹម​ផង​ដែរ​ថា​លេខ​កូដ​ប្រៃសណីយ៍​នេះ នឹង​ត្រូវ​បាន​ប្រជាជន​ខ្មែរ​ស្គាល់​ច្បាស់​លាស់​សម្រាប់​ទី​តាំង​របស់​ខ្លួន​រស់​នៅ និង​ចូល​រួម​ប្រើ​ប្រាស់​លើកកម្ពស់​វិស័យ​នេះ​ឲ្យ​បាន​រីក​ចម្រើន​ឡើង​ដូច​ប្រទេស​ដទៃ​ទៀត​៕

__________________________________________________________
អាន​ផង​ដែរ​៖
១. លេខ​កូដ ប្រៃសណីយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

Advertisements

មតិ»

1. លេខ​កូដ ប្រៃសណីយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា | ស្រែ​ខ្មុក - ថ្ងៃចន្ទ 1 ខែមករា 2018

[…] __________________________________________________________ អាន​ផង​ដែរ​៖ ១. កូដ​​ប្រៃសណីយ៍ និង​កង្វះ​ការ​យល់​ដ… […]

2. តា ម៉ាប់ - ថ្ងៃចន្ទ 1 ខែមករា 2018

ខ្ញុំក៏មិនដែលដឹងដែល តែមកដល់នេះស្គាល់ច្បាស់ដូចថ្ងៃ បើឥតស្គាល់ផ្ញើទៅម្ដេចកើត។

សុភ័ក្ត្រ - ថ្ងៃចន្ទ 1 ខែមករា 2018

ស្រុក​ណា​ក៏​គេ​ប្រើ​ដែរ​!

តា ម៉ាប់ - ថ្ងៃចន្ទ 1 ខែមករា 2018

ក្រែងពូឯងទើបរអ៊ូថាស្រុកខ្មែរមានតែឥតប្រើ ហើយឥតដឹងអីនោះ…

សុភ័ក្ត្រ - ថ្ងៃចន្ទ 1 ខែមករា 2018

លើក​លែង​មួយ​ :)​

3. រដ្ឋ - ថ្ងៃសៅរ៍ 6 ខែមករា 2018

ក្រសួង​ច្រើន​ពេក

4. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៧ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃអង្គារ 6 ខែ​កុម្ភៈ 2018

[…] ខែ​វិច្ឆិកា និង​ខែ​ធ្នូ​​ វិញ ស្រប​ពេល​ដែល​កម្ពុជា​មាន​បញ្ហា​យ៉ាង​ធ្ងន់​ធ្ងរ​ផ្នែក​នយោបាយ​នោះ ប្រកាស​ជា​ច្រើន​ក៏​ត្រូវ​បាន​ដាក់​ផង​ដែរ​។ ក្រៅ​ពី​នេះ រួម​មាន​៖ ព្រះ​បរម​រតន​កោដ្ឋ និង​រាមា​៩, ហ្លួង​សីហមុនី និង​រាមា​៩, មរណភាព​នៃ​ «​ឯកភាព​» ជាតិ​ខ្មែរ, «ក្ដី​សង្ឃឹម​ថ្មី​» របស់​ពល​រដ្ឋ​កម្ពុជា​ត្រូវ​រលាយ​, ការ​ប្រើ​ប្រាស់​កាល​បរិច្ឆេទ​ចន្ទ​គតិ និង​វិបាក, អំពី​ឆាក​បាំង​ភ្លើង​នៅ​ក្នុង​ព្រះ​មេរុ អតីត​ក្សត្រិយ៍​ថៃ រាមា​ទី​៩, និង កូដ​​ប្រៃសណីយ៍ និង​កង្វះ​ការ​យល់​ដ…​។ […]

5. លេខ​កូដ​ប្រៃសណីយ៍​ ៖ ភ្នំពេញ – ខណ្ឌ​៧​មករា | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 9 ខែសីហា 2018

[…] អាន​ផង​ដែរ​៖ ១. កូដ​​ប្រៃសណីយ៍ និង​កង្វះ​ការ​យល់​ដ… ២. លេខ​កូដ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: