jump to navigation

អនុមោទនា មាឃ​បូជា ព.ស.​២៥៦១ ថ្ងៃពុធ 31 ខែមករា 2018

Posted by សុភ័ក្ត្រ in ព្រះ​ធម៌, វីដេអូ.
add a comment

មាឃបូជា (អានថា៖ មាឃៈបូជា មិនមែនអាន មាឃបូជា ទេ) វចនានុក្រមខ្មែរ ទំព័រ៨៧២ ន. (សំ.បា. មាឃ + បូជា) ការធ្វើបូជាក្នុងខែមាឃ។ ឈ្មោះបុណ្យមួយសម្រាប់ពុទ្ធសាសនា ធ្វើក្នុងថ្ងៃពេញបូណ៌មីខែមាឃ រំឮកដល់ សាវកសន្និបាត “ការប្រជុំសាវ័ក” នៃព្រះសម្ពុទ្ធដែលហៅថា ចាតុរង្គសន្និបាត “ការប្រជុំមានអង្គបួន” គឺ

  1. ថ្ងៃនោះព្រះចន្ទ្រចរចូលដល់មាឃនក្សត្រ (ថ្ងៃពេញបូរណ៌មីខែមាឃ),
  2. ព្រះភិក្ខុសង្ឃចំនួន១.២៥០ រូប ឥតបានកំណត់ពេលគ្នាជាមុនសោះ ក៏ស្រាប់តែមកប្រជុំព្រមគ្នា ក្នុងសំណាក់ព្រះបរមសាស្ដា,
  3. ព្រះភិក្ខុសង្ឃទាំងអម្បាលនោះសុទ្ធតែជាឯហិភិក្ខុដូចគ្នាទាំងអស់,
  4. ព្រះភិក្ខុសង្ឃទាំងនោះសុទ្ធតែជាព្រះអរហន្ត។

ការប្រជុំមានអង្គ៤ដូច្នេះ ក្នុងពុទ្ធសម័យមានតែម្ដងគត់, ក្នុងវេលានោះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងឱវាទបាតិមោក្ខ…។

ពួកពុទ្ធមាមកជនគ្រប់ប្រទេសក្នុងសាសនកាលរៀងមក កំណត់យកថ្ងៃពេញបូណ៌មីខែមាឃរាល់ឆ្នាំ ថាជាថ្ងៃសំខាន់មួយក្នុងការធ្វើបូជាៈ ថ្ងៃមាឃបូជា, ធ្វើមាឃបូជា, បុណ្យមាឃបូជា។

  • ឆ្នាំនេះមាឃបូជា ត្រូវនឹងថ្ងៃពុធ ទី៣១ ខែមករា គ.ស.២០១៨។

ព្រះធម្មវិសេសទេសនាអំពីបុណ្យមាឃបូជា
សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត

អាន​ព័ត៌មាន​៖

Advertisements

សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៧ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) ថ្ងៃអង្គារ 30 ខែមករា 2018

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
12 comments

សួស្ដីប្រិយមិត្រអ្នកតាមដានប្លក់នេះជាទីមេត្រី, ឆ្នាំ២០១៧ បានកន្លងទៅ និងធ្មេចបើកៗ ឆ្នាំ២០១៨ ក៏បានកន្លងផុតទៅមួយខែទៅហើយដែរនាថ្ងៃស្អែក​នេះ​។ ដូចរៀងរាល់ឆ្នាំដែរ ខ្ញុំតែងតែធ្វើសង្ខេបព្រឹត្តិការណ៍នានាពេញមួយឆ្នាំកន្លងទៅសម្រាប់ប្រិយមិត្រអ្នកដែលចូលចិត្តមកអាននៅទីនេះ។ សម្រាប់ឆ្នាំ២០១៧ ក៏​ដូច​ឆ្នាំ​២០១៦​កន្លង​មក​ដែរ​ វើដប្រេស្សមិនបានធ្វើការសង្ខេបប្លក់ឲ្យអ្នកសរសេរប្លក់ដូចបណ្ដាឆ្នាំកន្លងមកទេ ហើយ​ទំនង​វើដប្រេស្ស​ឈប់​ធ្វើ​ការ​សង្ខេប​បែប​នេះ​ទៀត​ហើយ​។ (សូមអានប្រកាសឆ្នាំ​២០១៧​នេះ វើដ​ប្រេស្ស​បន្ត​​អាក់​ខាន​សង្ខេប​ប្លក់​ឲ្យ​អ្នក​ប្រើ​ប្រាស់)។

ពេញមួយឆ្នាំ២០១៧នេះ មានប្រកាសសរុបចំនួន​៣៧៩ប្រកាស (លើសឆ្នាំ២០១៦ ចំនួន៤ប្រកាស) ហើយប្រកាសដែលជាប់លេខមួយ និងមានអ្នកចូលអានច្រើនជាងគេបំផុតនោះ គឺជាប្រកាសមើល​ឈ្មោះ​អ្នក​នៅ​វេបសៃត៍ គជប ដែលបានដាក់កាលពីថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០១២ ជាប្រកាសចាស់ ដែលមានចំនួនចូលមើលដល់ទៅ១៣.៣៥៨ ដង សម្រាប់ឆ្នាំ២០១៦នេះ។

មកដល់ឆ្នាំ២០១៧នេះ ប្លក់នេះមានកំណើតបាន១២ឆ្នាំហើយ ដោយមានប្រិយមិត្របន្តមកទស្សនាជាហូរហែរ ដោយភាគច្រើនជាប្រិយមិត្រចាស់ៗដែលបានស្គាល់ប្លក់នេះ និង​មាន​សមាជិក​ថ្មី​មួយ​ចំនួន​ផង​ដែរ​។ ដោយ​ឡែក​ឆ្នាំ​២០១៧​នេះ មាន​ចំនួន​ស្ថិតិ​ចំនួន​ដង​នៃ​ការ​ទស្សនា​ធ្លាក់​ចុះ​ជា​ច្រើន​ផង​។

ចំនួនដងសរុបនៃការបើកមើលប្លក់របស់ខ្ញុំសម្រាប់ពេញមួយឆ្នាំ២០១៧នេះគឺមានចំនួន៩៦.៥៥៦​ ឬដែលអាចនិយាយថាជាមធ្យមក្នុងមួយថ្ងៃមានអ្នកចុចចូលអានចំនួន២៦៤,៥៣​ដង។ ហេតុដូចនេះនិយាយជារួម គឺចំនួនចូលទស្សនាមានការធ្លាក់​ចុះ​ពី​ឆ្នាំកន្លងទៅ (២០១៦) ​យ៉ាង​ច្រើន គឺចំនួន​រហូត​ដល់​ទៅ​​​១៣.៩៣៦​ដង ដែលកាលណុះមានចំនួនដងទស្សនាសរុប​រហូត​ដល់​ទៅ​១១០.៤៩២​។ ស្ថិតិនេះអាចរាប់ថាជាស្ថិតិទាប​បំផុត​មួយ​តាំងពីការបង្កើតប្លក់នេះមក​ (​ទាប​ជាង​គេ​បំផុត​ឆ្នាំ​២០០៦​)។ (អានប្រកាស៖ សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៧)។

ប្រកាសសំខាន់ៗសម្រាប់ដើមឆ្នាំ (ខែមករា) មានដូចតទៅនេះ៖ ថៃ​សាង​បដិមា​កម្ម​១៤​ប្រភេទ​សម្រាប់​តុប​តែង​ព្រះ​មេរុ ព្រះ​ចៅ​ផែន​ដីព្រះ​រាជ​ពិធី​ត្រី​យម្ពវាយ-ត្រី​បវាយ ឬ​ចូល​ឆ្នាំ​ព្រាហ្មណ៍​នៅ​នគរ​ថៃព្រះ​រាជ​វាំង «​ហោ​ខាំ​» ឬ​វិមាន​ប្រធាន​ប្រទេស​លាវអំពី​ «​យាម​»ពិធី​កម្ម​យោល​ទោង​ក្នុង​​ព្រះ​រាជ​ពិធី​ត្រី​យម្ពវាយ-ត្រី​បវាយ ​នៅ​នគរ​ថៃទំនៀម​ “ការ​​ប្រគំ​យ៉ាំ​យាម​” ក្នុង​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ចៅ​ផែន​ដី​សៀម

នៅខែកុម្ភៈវិញ ដោយ​សារ​នៅ​ប្រទេស​ថៃ​មាន​ប្រារព្ធ​ការ​ស្ថាបនា​សម្ដេច​សង្ឃ​ថ្មី​នោះ ប្រកាស​ជា​ច្រើន​ត្រូវ​បាន​សរសេរ​ឡើង​ទាក់​ទង​នឹង​ព្រឹត្តិការណ៍​នោះ និង​មាន​​ប្រកាសសំខាន់ៗមួយចំនួនជា​អាទិ៍​៖ ទំនៀម​ស្ត្រី​យំ​យាម​ក្នុង​បុណ្យ​ព្រះ​បរម​សពមេ​រៀន​ពី​វិបាក​នៃ​នយោបាយ​ប្រទេស​ថៃអំពី​ត្រា​សញ្ញ​លក្សណ៍ សម្ដេច​ព្រះ​សង្ឃ​រាជ អង្គ​ទី​២០ នៃ​នគរ​សៀមទំនៀម​ការ​ចារឹក​ព្រះ​សុវណ្ណ​ប័ដ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៅ​នគរ​ថៃមក​ស្គាល់​ប្រវត្តិ «​សម្ដេច​ព្រះ​មហា​មុនីវង្ស​» សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​២០ របស់នគរ​ថៃថៃ​ចាត់​ពិធី​រាជាភិសេក​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ ព្រះ​អង្គ​ទី​២០ទំនៀម​ការ​វាយ​រគាំង​នៅ​ក្នុង​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃវត្ត​បវរ​និវេឝ​វិហារ ទី​សាង​ព្រះ​ផ្នួស​នៃ​មហា​ក្សត្រិយ៍​ខ្មែរ​ពីរ​ព្រះ​អង្គកម្ពុជា និង​ដំណើរ​ថយ​ក្រោយ​នូវ​លិទ្ធិ​ប្រជា​ធិបតេយ្យអត្ថបទ​ប្រែ​៖ នៅ​ពី​ក្រោយ​ ព្រះ​រាជ​តម្រាស់ រាមា​ទី​៤ រឿង​ការ​បាត់​បង់​ប្រទេស​ខ្មែរ “ខ្ញុំ​សូម​ប្រាប់​លោក​​ដោយ​ក្ដី​ឈឺ​ចាប់​បំផុត”​

សម្រាប់ខែមីនា និង​មេសា​វិញ​មាន ដូចជា៖ អត្ថបទ​ប្រែ​៖ នៅ​ពី​ក្រោយ​ ព្រះ​រាជ​តម្រាស់ រាមា​ទី​៤ រឿង​ការ​បាត់​បង់​ប្រទេស​ខ្មែរ “ខ្ញុំ​សូម​ប្រាប់​លោក​​ដោយ​ក្ដី​ឈឺ​ចាប់​បំផុត” – ត​ចប់អំពី​វត្ត​ព្រះ​ស្រី​រតន​សាស្ដារាម ឬ​វត្ត​ព្រះ​កែវ​នៃ​នគរ​ថៃវត្ត​ព្រះ​កែវ​ក្រុង​ទេព និង​ទំនាក់​ទំនង​នគរ​ខ្មែរថៃ​ចាត់​សាង​ព្រះ​រាជ​រថ​កាំភ្លើង​ធំ​ថ្មី​សម្រាប់​​ដង្ហែ​​ព្រះ​​កោដ្ឋ​​ព្រះ​បរម​សព​ព្រះ​ចៅ​ផែន​ដី​ខ្លួនប្រាក់​រៀល​ខ្មែរ​នៅ​ក្នុង​ប្រទេស​លាវ​ភាគ​ខាង​ត្បូងខួប​ឆ្នាំ​ទី​១១១ បរម​រាជាភិសេក ព្រះ​ករុណា ព្រះ​បាទ​​សម្ដេច​ព្រះ​សិរីសុវត្ថិ ចម​ចក្រ​ពង្សទេវតា​ឆ្នាំ​រកា នៅ​ថៃ និង​ខ្មែរ ឆ្នាំ​នេះ​ខុស​គ្នា​។

ខែ​ឧសភា​វិញ មាន​ ការ​ចាត់​របៀប​ចរាចរណ៍​នៅ​ព្រៃ​នគរ​​ដែល​គួរ​យក​មក​​សិក្សាទំនៀម​ការ​ចាត់​តាំង​បារៀន​ធម៌​ថ្វាយ​ព្រះ​ភិក្ខុ​ សាមណេរ នៅ​នគរ​ថៃ៥០​ឆ្នាំ​នៃ​ព្រះ​រាជ​ពិធី​ប្រវត្តិសាស្ត្រ​ សម្ពោធ​ស្ថានីយ៍​អយស្ម័យ​យាន​កំពតខួប​ឆ្នាំ​ទី​៦០ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ពុទ្ធ​សតវត្សរ៍​២៥០០ ឬ​បុណ្យ​ពាក់​កណ្ដាល​សាសនាអំពី​ព្រះ​សក្យ​មុនី​ចេតិយ នៅ​ក្រុង​ភ្នំពេញក្រុម​ពញា​តម្រុង​រាជានុភាព បុគ្គល​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​និង​កម្ពុជាសិក្សា​៖ គួរ​រាប់​ឆ្នាំ​ថ្មី​ជាមួយ​នឹង​ចុល្ល​សករាជ ជំនួស​ឲ្យ​ពុទ្ធ​សករាជ«​និរាស​នគរ​វត្ត​» ច្បាប់​ក្រុម​ពញា​តម្រុង​រាជានុភាព​

ឯខែមិថុនា ដែល​មាន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នោះ ខ្ញុំ​ក៏​បាន​ដាក់​ប្រកាស​ជា​ច្រើន​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​នេះ​ផង​ដែរ​។ ប្រកាស​ដទៃ​ទៀត រួម​មាន គណបក្ស «​សង្គ្រោះ​ជាតិ​» ទំនង​ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ប្រជាជន​កម្ពុជាការ​គូស​សញ្ញា​បោះ​ឆ្នោត​មិន​គួរ​កំណត់​តឹង​តែង​ពេក​ទេការ​បោះ​ឆ្នោត​មួយ​ដែល​ទំនង​មិន​​ទទួល​ជោគ​ជ័យ​តាម​ចេតនារម្មណ៍ទំនៀម​នៃ​ការ​ប្រើ​ប្រាស់​យាន​កាំភ្លើង​ធំ​នៅ​ក្នុង​ពិធី​បុណ្យ​សពមក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ថៃ​

សម្រាប់​ខែ​កក្កដា និង​សីហា មាន​ដូច​ជា សុំ​និយាយ​ពី​រឿង​ច្បាប់​បក្ខ​នយោបាយ«​វិទ្យាល័យ​អង្គរ​» ៖ ករណី​សិក្សា​ជា​គំរូ​​មួយ​សម្រាប់​ការ​ប្ដូរ​ឈ្មោះ​សមិទ្ធិ​សាធារណៈទំនៀម​ចូល​គាល់ និង​ពាក្យ​ចរចា​ជាមួយ​​ព្រះ​រាជា ក្សត្រ និង​ព្រះ​រាជ​វង្សានុវង្សព្រះ​រាជ​កំណត់​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​រាជាភិសេក ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ មុនីវង្ស ច្បាប់​ភាសា​ថៃប្រពៃណី​លូន​ក្រាប​កំពុង​ត្រូវ​បាន​រង្គោះ​រង្គើ​នៅ​មឿង​ថៃប្រកាស​ស្ដី​អំពី​ការ​បញ្ឈប់​ទំនៀម «លូន​ក្រាប​» នៅ​នគរ​ថៃខួប​ទី​៩០​ឆ្នាំ សុវណ្ណគត​នៃ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​សិរីសុវត្ថិ ចម​ចក្រ​ពង្ស ព្រះ​បរម​រាជា​នុកោដ្ឋឬ​ថា​ទំនាក់​ទំនង​កម្ពុជា​-​លាវ​ឈាន​ដល់​ទី​បញ្ចប់នាយក​រដ្ឋមន្ត្រី​ថៃ​ដែល​ភៀស​ខ្លួន​មក​កម្ពុជា ក្រៅ​ពី​នោះ​មាន​ប្រកាស​ជា​ច្រើន​ទាក់​ទង​នឹង​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​២៩​ផង​។

ខែកញ្ញា និង​តុលា​ មាន៖ ថៃ​ចេញ​កាស​អនុស្សាវរីយ៍​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​រាមា​ទី​៩ថៃ​ចេញ​ឈុត​តែមប្រិ៍​ប្រៃសណីយ៍​​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះ​មហា​ក្សត្រិយ៍ការ​សើ​រើ​ប្រើ​ប្រាស់​ «​អក្សរ​ខម​​ខ្មែរ​» នៅ​ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះ​ចៅ​ផែន​ដី​ថៃឬ​ថា​កង់​ប្រវត្តិ​សាស្ត្រ​នៃ​ទំនាក់​ទំនង​កម្ពុជា​អាមេរិក​វិល​មក​ដល់​កន្លែង​ដើមថៃ​ចាត់​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​។

ខែ​វិច្ឆិកា និង​ខែ​ធ្នូ​​ វិញ ស្រប​ពេល​ដែល​កម្ពុជា​មាន​បញ្ហា​យ៉ាង​ធ្ងន់​ធ្ងរ​ផ្នែក​នយោបាយ​នោះ ប្រកាស​ជា​ច្រើន​ក៏​ត្រូវ​បាន​ដាក់​ផង​ដែរ​។ ក្រៅ​ពី​នេះ រួម​មាន​៖ ព្រះ​បរម​រតន​កោដ្ឋ និង​រាមា​៩ហ្លួង​សីហមុនី និង​រាមា​៩មរណភាព​នៃ​ «​ឯកភាព​» ជាតិ​ខ្មែរ«ក្ដី​សង្ឃឹម​ថ្មី​» របស់​ពល​រដ្ឋ​កម្ពុជា​ត្រូវ​រលាយ​, ការ​ប្រើ​ប្រាស់​កាល​បរិច្ឆេទ​ចន្ទ​គតិ និង​វិបាកអំពី​ឆាក​បាំង​ភ្លើង​នៅ​ក្នុង​ព្រះ​មេរុ អតីត​ក្សត្រិយ៍​ថៃ រាមា​ទី​៩, និង កូដ​​ប្រៃសណីយ៍ និង​កង្វះ​ការ​យល់​ដឹង​។

មកដល់ពេលនេះបើពិនិត្យមើលពីប្រភពអ្នកទស្សនាគឺនៅតែមកពីកម្ពុជា និងអាមេរិកច្រើនជាងគេ (៥៩,៣ % និង ១២,២ %) បន្ទាប់មកមានពីថៃឡង់ដ៍ (៨,១ %), វៀតណាម (៧,៣ %), បារាំង (២,១ %), អូស្ត្រាលី (១,៦ %), សាធារណរដ្ឋកូរ៉េ (១,៣ %), កាណាដា (១,០ %), ជប៉ុន (១,០ %) និងមកពីអឺរ៉ុប គឺ (០,៦ %)។ សរុបរួមមាន ១៥៤ប្រទេស (លើសឆ្នាំកន្លងទៅ៦​ប្រទេស) ចូលទស្សនា រួមទីកន្លែងមិនស្គាល់ប្រភពចំនួន៥ទីតាំងទៀត។ ចប់សង្ខេបព្រឹត្តិការណ៍ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក) សម្រាប់ឆ្នាំ២០១៧នេះត្រឹមនេះឯង។ សូមអរគុណមិត្រទាំងឡាយ ដែលបានចូលមកទីនេះជាដរាបរៀងមក៕

________________________________________________

អានផងដែរ
១. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៧
២. ឆ្នាំ​២០១៧​នេះ វើដ​ប្រេស្ស​បន្ត​​អាក់​ខាន​សង្ខេប​ប្លក់​ឲ្យ​អ្នក​ប្រើ​ប្រាស់
៣. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៧
៤. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)
៥. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៥ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៦. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៤ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៧. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៣ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៨. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១២ ក្នុងប្លក់សុភ័ក្ត្រ
៩. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១១ ក្នុងប្លក់សុភ័ក្ត្រ
១០. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១០ ក្នុងប្លក់សុភ័ក្ត្រ
១១. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៩ ក្នុងប្លក់សុភ័ក្ត្រ
១២. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៨ ក្នុងប្លក់សុភ័ក្ត្រ
១៣. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៧ ក្នុងប្លក់សុភ័ក្ត្រ

ត្រាវ​កូរ​ប៉ិកួយ ថ្ងៃចន្ទ 29 ខែមករា 2018

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
add a comment

ខ្ញុំ​ចូល​ចិត្ត​ត្រាវ​ណាស់ រាល់​សមិទ្ធផល​នានា​ចេញ​ពី​ត្រាវ រាប់​តាំង​ពី​ត្រាវ​ស្ងោរ​ជ្រលក់​ស្ករ​ទៅ គឺ​ខ្ញុំ​ចូល​ចិត្ត​ទាំង​អស់​។ ពេល​ខ្លះ​ទិញ​ត្រាវ​មក​ស្ងោរ​ញ៉ាំ​លេង​ក៏​សឹង​មាន​។ រូប​ខាង​ក្រោម​នេះ​គឺ​ជា​បង្អែម​មួយ​ប្រភេទ​គឺ​ត្រាវ​កូរ​ប៉ិកួយ​។ លោក​អ្នក​ដឹង​ទេ នេះ​គឺ​ជា​ស្នាដៃ​លើក​ទី​១​របស់​ខ្ញុំ ក្នុង​ការ​ធ្វើ​បង្អែម​នេះ​។ គ្រូ​ដែល​បង្ហាត់​ខ្ញុំ​ធ្វើ​បង្អែម​នេះ គឺ Youtube សូម​អរគុណ​លោក​គ្រូវ ហេហេហេ​….​។

ត្រាវ​កូរ​ប៉ិកួយស្នាដៃ​នៃ​ខ្ញុំ

បង្អែម​ត្រាវ​កូរ​ប៉ិកួយ​នេះ រាប់​ថា​ជា​បង្អែម​មង្គល​មួយ​សម្រាប់​ជន​ជាតិ​ខ្មែរ​ដើម​កំណើត​ចិន​នៅ​កម្ពុជា​។ រាល់​ពិធី​មង្គល​នានា ដូច​ជា​មង្គល​ការ​ជា​ដើម ប្រសិន​បើ​ជួល​តុ​ចិន​នោះ ភាគ​ច្រើន​គេ​ឃើញ​វត្តមាន​បង្អែម​នេះ​មិន​លុះ​ទេ​៕

តែមប្រិ៍​សម័យ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ២៛៥០ ថ្ងៃអាទិត្យ 28 ខែមករា 2018

Posted by សុភ័ក្ត្រ in អតីតភាព.
add a comment

នេះ​ជា​តែមប្រិ៍​សម័យ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ប្រភេទ​២,៥០​រៀល​។

តែមប្រិ៍​នេះ​មាន​រូប​ដំរី​មួយ​ក្បាល ដោយ​នៅ​ខាង​លើ​មាន​ហ្ម​ដំរី​មួយ​រូប​ផង​។ នៅ​ពី​លើ​នោះ​មាន​ទាំង​រូប​យន្តហោះ និង​សត្វ​ស្លាប​ចំនួន​៣​ផង​។ តែមប្រិ៍​នេះ​មាន​អម​ទៅ​ដោយ​ដើម​ត្នោត​ចំនួន​ពីរ​ដើម​។

នៅ​ពី​លើ​រូប​មាន​ដាក់​អក្សរ​មូល​ខ្មែរ​ថា «​ព្រះ​រាជ​អាណាចក្រ​កម្ពុជា​»​ និង​អក្សរ​បារាំង​សែស​ផ្នែក​ខាង​ឆ្វេង​ថា POSTES ឯ​នៅ​ខាង​ស្ដាំ​ជា​ភាសា​ខ្មែរ​ថា ប្រៃសណីយ៍​។

នៅ​ពី​ខាង​ក្រោម​វិញ​មាន​ដាក់​ជា​លេខ​បារាំង​ថា2$.50 និង​អក្ស​រ​បារាំង​សែស​កណ្ដាលថា ROYAUME DU CAMBODGE នៅ​ខាង​ស្ដាំ​បំផុត​វិញ​មាន​សរសេរ​ថា​២៥០

Democracy behind bars: A look at the cases of 5 jailed Asean leaders ថ្ងៃសៅរ៍ 27 ខែមករា 2018

Posted by សុភ័ក្ត្រ in អាស៊ាន, English.
add a comment

OVER recent decades, Asean countries have made moderate headway in maturing as democracies set against the backdrop of growing economies, dissipation of wide-scale violence, and concerted efforts to stabilise the region.

But despite the unanimous decision to support a 2012 declaration, where Southeast Asian leaders agreed human rights and democracy were engines of progress, the question as to whether its governments have been sluggish in adopting the principles of freedom of speech and expression remains.

Often times, their countries are swamped with accusations of authoritarianism by their Western counterparts.

And with many opposition leaders and activists currently sentenced to prison – for varying reasons, of course – it is little wonder why human rights groups and advocates have been hot on the heels of the governments over alleged abuse of power and politically motivated prosecutions.

With that in mind, the Asian Correspondent has come up with a list of prominent leaders who have been sentenced to years of imprisonment.

Read more at https://asiancorrespondent.com/2018/01/democracy-behind-bars-look-cases-5-jailed-asean-leaders/#BQ1RwZ6qxGrxH71Z.99

«​អូស​» និង «​ទាញ​» ថ្ងៃសុក្រ 26 ខែមករា 2018

Posted by សុភ័ក្ត្រ in អំពី​ភាសា, អំពីភាសា.
add a comment

អូស ( កិ. ) ទាញ​ដោយ​រំកិល​ដិត​ជាប់​លើ​ដី​ឬ​លើ​ផ្ទៃ​ទី : អូស​ទូក​ចុះ​ទឹក, អូស​សម្រាស់, អូស​មែក​ឈើ ។ ព. ប្រ. យក​របស់​ពី​កូន​បំណុល​ដោយ​កំហែង​បង្ខំ​ចិត្ត​ឲ្យ​ព្រម​សង : ទារ​ប្រាក់​ពុំ​បាន អូស​យក​គោ​មួយ​នឹម ។ ទាញ​ព្រយុង​គ្នា : គោ​ម្ខាង​ដើរ​អូស​អា​ម្ខាង ។ ព. ទ. បុ. អូស​ទូក​ពុំ​ឲ្យ​ល្អាន ចាប់​ត្រី​បាន​ពុំ​ឲ្យ​ល្អក់​ទឹក ធ្វើ​ការ​ដែល​មាន​រឿង​ទើស​ទាក់​ឲ្យ​កើត​បាន​ដោយ​ស្រួល ពុំ​ឲ្យ​មាន​ផុរ​រមាស់​មោះហ្មង ។ អូស​បន្លា​ស្រាស់​ផ្លូវ ជំទាស់​មិន​ឲ្យ​កិច្ច​ការ​ថ្មី​កើត​ឡើង​បាន ។ អូស​សម្រាស់​ប្រទះ​ពាក្យ និយាយ​ប៉ះ​ពាន​ទៅ​លើ​ហេតុ​លើ​រឿង​នាំ​ឲ្យ​ទាក់​សម្ដី​គ្នា ។

ទាញ ( កិ. ) ចាប់​ភើច, អូស​ឬ​ចាប់​កាន់​ប្រយោល រឹត​ឲ្យ​តឹង : ទាញ​ខ្សែ​គោ, ទាញ​ដៃ ។

អំពី​ «​ត្រី​ចំហុយ​» ថ្ងៃ​ព្រហស្បតិ៍ 25 ខែមករា 2018

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

ត្រី​ចំហុយ គឺ​ជា​ត្រី​ចំហុយ គ្មាន​អ្វី​ពិសេស​ជាង​ត្រី​ចំហុយ និង​ត្រី​ចំហុយ​នេះ​​ទេ​។ ប្រជា​នេសាទ​នៅ​ក្រុង​ព្រះ​សីហនុ​នៃ​កម្ពុជា​យើង មាន​សិប្បកម្ម​ធ្វើ​ត្រី​ចំហុយ​នេះ និង​នាំ​យក​មក​លក់​នៅ​តាម​ទី​ផ្សារ​នានា​នៅ​ក្នុង​ស្រុក​។

បច្ចុប្បន្ន​​ប្រជា​នេសាទ​ និង​អ្នក​ធ្វើ​ត្រី​ចំហុយ​នេះ​កំពុង​ជួប​ប្រទះ​បញ្ហា​ទី​ផ្សារ ហេតុ​ដូចនេះ​គួរ​តែ​យើង​នាំ​គ្នា​ជួយ​​ទិញ​ត្រី​ចំហុយ​ខ្មែរ​យើង ដើម្បី​ជួយ​ដល់​របរ​របស់​ពួក​គេ​ប្រសើរ​ឡើង​​។ សព្វ​ម៉ា​ត្រឹម​ត្រី​ចំហុយ​នេះ មិន​ចាំ​បាច់​ទៅ​ទិញ​របស់​ដែល​គេ​ហៅ​ថា «​នាំ​ចូល​» មក​ទទួល​ទាន​ទេ​៕

រូប​ត្រី​ចំហុយ ពី​គេហទំព័រ​បរទេស​មួយ

%d bloggers like this: