jump to navigation

ភូ​សម្រេច​រាជការ​លាវ ចូល​ទិវង្គត ថ្ងៃពុធ 3 ខែមករា 2018

Posted by សុភ័ក្ត្រ in មរណភាព, ພາສາລາວ.
trackback

នានាប្រទេស៖ ក្រុងប៉ារីស, សាធារណ​រដ្ឋ​បារាំង – អ្នក​នាំ​ពាក្យ​ប្រចាំ​រាជ​សំណាក់​លាន​ជាង​ហ្លួង​ព្រះ​បាង បាន​ឲ្យ​ដឹង​ថា​ ព្រះ​អង្គ​ម្ចាស់ សូរិយាវង្ស ស្វាង (ល. ໂສຣິຍາວົງສ໌ ສວ່າງ) ភូ​សម្រេចរាជការ​លាវ ឯ​បរទេស បាន​សោយ​ព្រះ​ទិវង្គត​ហើយ​ កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៨ (​ម្សិល​មិញ​) នេះ នា​ទីក្រុង​ប៉ារីស សាធារណ​រដ្ឋ​បារាំង ក្នុង​ព្រះ​ជន្ម​៨១​ព្រះ​វស្សា​។

សម្ដេចចៅហ្វាសាយ សូរិយាវង្ស ស្វាង ប្រសូត​នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​១៩៣៧ ព្រះ​អង្គ​គឺ​ជា​ព្រះ​ឱរស​ពៅ​នៃ​សម្ដេច​ព្រះ​ចៅ​មហា​ជីវិត​ស្រីស្វាង វឌ្ឍនា ដែល​ជា​មហា​ក្សត្រិយ៍​អង្គ​ចុង​ក្រោយ​របស់​លាវ ជាមួយ​នឹង​ព្រះ​អគ្គ​មហេសី​ខាំផូយ​។

បន្ទាប់​ពី​កង​ទ័ព​បក្ស​កុម្មុយនីស្ត​លាវ​ឡើង​ដឹក​នាំ​ប្រទេស កាល​ពី​ឆ្នាំ​១៩៧៥ មក នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​នោះ ព្រះ​អង្គ​បាន​ភៀស​ព្រះ​កាយ​ចេញ​ពី​ប្រទេស​លាវ ដោយ​ធ្វើ​ការ​ឆ្លង​ទន្លេ​មេគង្គ​មក​ប្រទេស​ថៃ និង​បន្តនិរទេស​ព្រះ​កាយ​ឆ្ពោះ​មក​ប្រទេស​បារាំង​​។

រួម​ជាមួយ​បណ្ដា​រាជ​វង្ស​លាវ​ និង​ប្រជាជន​លាវ​មួយ​ចំនួន​ទៀត ព្រះ​អង្គ​បាន​រួប​រួម​ក្រុម​លាវ​ដែល​រស់​នៅ​ក្រៅ​ប្រទេស​ធ្វើ​ការ​តស៊ូ​ជា​មួយ​រដ្ឋបាល​លាវ ក្រុង​វៀងចន្ទន៍ និង​​បាន​តម្រង់​តំណែង​ជា​អង្គ​ប្រធាន​នៃ​ព្រះ​ញាតិ​វង្ស រាជ​វង្ស លាន​ជាង​រុម​ខាវ ដើម្បី​សម្រេច​រាជការ​លាវ ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រៅ​ប្រទេស (​លាវ​) ជំនួស​ឲ្យ​អ្នក​អង្គ​ម្ចាស់ (​ចៅ​) សុរិវង្ស ស្វាង អ្នក​អាង​សិទ្ធិ​រជ្ជ​ទាយាទ​លាវ ដែល​ត្រូវ​ជា​ភាគិនេយ្យ​នៃ​ព្រះ​អង្គ​៕

__________________________________________________
អានផងដែរ
១. ស្រីស្វាង វឌ្ឍនា​៖ មហា​ក្សត្រិយ៍​លាវ អង្គ​ចុង​ក្រោយ
២. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​សម្ដេចចៅហ្វាសាយ សូរិយាវង្ស ស្វាង

Advertisements

មតិ»

1. ស្រីស្វាង វឌ្ឍនា​៖ មហា​ក្សត្រិយ៍​លាវ អង្គ​ចុង​ក្រោយ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 6 ខែមករា 2018

[…] ———————————————— អាន​អត្ថបទ​ទាក់ទង៖ ១. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​សីហនុ ២. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​សីហមុនី ៣. ម្ចាស់​ជីវិត ស្រី​សវាង​វង្ស៖ មហាក្ស័ត្រ​​អង្គ​ដំបូង​នៃ​ព្រះរាជអាណាចក្រ​លាវ ៤. រជ្ជកាល​ទី​៨៖ អានន្ទ មហិតុល ៥. ព្រះបាទ​សម្ដេច​ព្រះ​បរមិន្ទ្រ​មហា​ភូមិពល​អតុល្យ​តេជ ៦. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​ស៊ីសុវត្ថិ មុនីវង្ស ៧. ខួប​ទី​៣៤ ថ្ងៃ​កំណើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ ៨. ភូ​សម្រេច​រាជការ​លាវ ចូល​ទិវង្គត […]

2. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​សម្ដេចចៅហ្វាសាយ សូរិយាវង្ស ស្វាង | ស្រែ​ខ្មុក - ថ្ងៃសុក្រ 12 ខែមករា 2018

[…] ព្រះ​អង្គ​​បាន​សោយ​ព្រះ​ទិវង្គត​​​ កាល​ពី​ថ្ងៃ​​អង្គារ ទី​២ ខែ​មករា […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: