jump to navigation

ខួប​ឆ្នាំ​ទី​៦៥ បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា ថ្ងៃ​ព្រហស្បតិ៍ 4 ខែមករា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
trackback

ថ្ងៃ​ទី​១៣ ខែ​ធ្នូ​ ឆ្នាំ​១៩៥២ ព្រះ​នគរ​កម្ពុជា មាន​ទុក្ខ​ជា​ថ្មី​ម្ដង​ទៀត ដោយ​សារ​ព្រះ​រាជ​ធីតា​សំណព្វ​នៃ​ព្រះ​ចៅ​ផែន​ដី​ នោះ​គឺ​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា ទ្រង់​សុគត​ ក្នុង​ព្រះ​ជន្ម​ត្រឹម​ប្រាំ​​វស្សា​។

ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ គន្ធ​បុប្ផា ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ចន្ទ ១១​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត សំរឹទ្ធិ​ស័ក ព.ស.​២៤៩១ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែ​សីហា គ.ស.​១៩៤៨ វេលា​ម៉ោង​១១ និង​៣០​នាទី​​។ ព្រះ​អង្គ​គឺ​ជា​ព្រះ​ធីតា​អង្គ​ទី​៨ នៃ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ និង​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ ស៊ីសុវត្ថិ ពង្សសនមុនី​។

ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ ព្រះ​អង្គ​បាន​សុគត​​​ ​នៅ​ថ្ងៃ​សៅរ៍ ១២​រោច ខែ​មិគសិរ ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៤៩៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​ធ្នូ គ.ស.​១៩៥២ វេលា​ម៉ោង​២ និង​៤៥​នាទី​។

ដោយ​កុសល​ចរិយា​នៃ​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​បាន​ត្រាស់​បង្គាប់​ឲ្យ​សង់​មេរុ​ថ្វាយ​ព្រះ​ភ្លើង​យ៉ាង​អិកធឹក ឲ្យ​បាន​ថ្កើង​រុង​រឿង​ជា​ព្រះ​កិត្តិយស​ធ្វើ​ទក្ខិណា​នុប្បទាន​សព្វ​គ្រប់​ដរាប​ដល់ការ​បោះ​ពុម្ព​សៀវភៅ​ធម៌​ចែក​ប្រទាន​ជា​ធម្ម​ពលី ដែល​មាន​ផល​ខ្ពស់​វិសេស​ជាង​ទាន​ដទៃ ឧទ្ទិស​កុសល​ចំពោះ​ដល់​ព្រះ​រាជ​ធីតា​។

បន្ទាប់​ពី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នា​ថ្ងៃ​ទី​៤ ខែ​មករា គ.ស.​១៩៥៣​ មក ព្រះ​បរម​អដ្ឋិ​នៃ​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍​ត្រូវ​បាន​តម្កល់​ក្នុង​កោដ្ឋ​មាស​បញ្ចុះ​ក្នុង​ព្រះ​ចេតិយ​មួយ​ដែល​ត្រូវ​បាន​សាង​ឡើង​ក្នុង​បរិវេណ​ព្រះ​វិហារ​ព្រះ​កែវ​មរកត​នៃ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​មង្គល​ផង​ដែរ​។

ព្រះ​ចេតិយ​គន្ធ​បុប្ផា នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ

__________________________________________________________
អាន​ផង​ដែរ​៖
១. ខួបទី៦៥ ឆ្នាំ ទិវង្គតនៃព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: