jump to navigation

ដាំ​ដើម​ម្លូ ថ្ងៃសុក្រ 5 ខែមករា 2018

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
2 comments

ព្រឹក​មិញ​នេះ (​៥ មករា ២០១៨​) ខំ​ជិះ​រថ​យន្ត​រហូត​ដល់​ព្រែក​ហូរ ដើម្បី​រក​ទិញ​ដើម​ម្លូ​មក​ដាំ​មុខ​ផ្ទះ​​។

ម្លូ​ជា​ប្រភេទ​វល្លិ​មួយ​ដែល​មនុស្ស​ខ្មែរ​ជំនាន់​ដើម ជា​ពិសេស​មនុស្ស​ចាស់​ៗ​តែ​ទទួល​ទាន​ជាមួយ​ស្លា និង​ជា​របស់​មង្គល​មួយ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ពិធី​នានា​របស់​ខ្មែរ​ ដូច​ជា​ពិធី​អាពាហ៍​​ពិពាហ៍​ជា​ដើម​។ល។​

ពី​ដើម​ៗ​ម៉ិញ​ផ្ទះ​ជី​ដូន​របស់​ខ្ញុំ​​ក៏​មាន​ដាំ​ដើម​ម្លូ​នេះ​ដែរ ដើម្បី​គាត់​ទទួល​ទាន​។ ដើម្បី​រក្សា​ទុក​អនុស្សាវរីយ៍​នេះ ខ្ញុំ​ក៏​បន្ត​ដាំ​ដើម​ម្លូ​នេះ ខាង​មុខ​ផ្ទះ​សម្រាប់​លម្អ​ផង ដ្បិត​ខ្ញុំ​មិន​ចេះ​ទទួល​ទាន​ទេ ហេហេ​…​៕

ដាំ​នៅ​ខាង​មុខ​ផ្ទះ​ឲ្យ​តោង​នឹង​ដើម​ស្វាយដាំ​នៅ​ខាង​មុខ​ផ្ទះ​ឲ្យ​តោង​នឹង​ដើម​ស្វាយដាំ​នៅ​ចំហៀង​ផ្ទះដាំ​នៅ​ចំហៀង​ផ្ទះ

_______________________________________
អានផងដែរ៖
១. ម្លូ
២. បុប្ផ​ជាតិ​ឯ​ផ្ទះ​ខ្ញុំ

Advertisements
%d bloggers like this: