jump to navigation

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​សម្ដេចចៅហ្វាសាយ សូរិយាវង្ស ស្វាង ថ្ងៃអង្គារ 9 ខែមករា 2018

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

នានាប្រទេស៖ ក្រុងប៉ារីស, សាធារណ​រដ្ឋ​បារាំង – ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​​ភូ​សម្រេច​រាជការ​លាវ សម្ដេចចៅហ្វាសាយ សូរិយាវង្ស ស្វាង អង្គ​ប្រធាន​នៃ​ព្រះ​ញាតិ​វង្ស រាជ​វង្ស លាន​ជាង​រុម​ខាវ នៃ​អតីត​ព្រះ​រាជ​អាណាចក្រ​លាវ បាន​ចាត់​ធ្វើ​ឡើង​ហើយ​នា​ថ្ងៃ​នេះ (៩ មករា ២០១៨​) នៅ​ឯ​តំបន់​វ៉ាឡុងតង់ រដ្ឋ​ធានី​ប៉ារីស សាធារណ​រដ្ឋ​បារាំង​ យ៉ាង​សាមញ្ញ​។

ព្រះ​អង្គ​ម្ចាស់​សុលិវង្ស ស្វាង ប្រមុខ​ព្រះ​រាជ​វង្ស​លាវ ព្រម​ទាំង​ព្រះ​ញាតិ​វង្ស​​លាវ និង​ប្រជាជន​លាវ​ដែល​រស់​នៅ​បរទេស​ជា​ច្រើន​រូប​ទៀត បាន​យាង និង​អញ្ជើញ​ចូល​រួម​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នេះ​។

សម្ដេចចៅហ្វាសាយ សូរិយាវង្ស ស្វាង ប្រសូត​នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​១៩៣៧ ព្រះ​អង្គ​គឺ​ជា​ព្រះ​ឱរស​ពៅ​នៃ​សម្ដេច​ព្រះ​ចៅ​មហា​ជីវិត​ស្រីស្វាង វឌ្ឍនា ដែល​ជា​មហា​ក្សត្រិយ៍​អង្គ​ចុង​ក្រោយ​របស់​លាវ ជាមួយ​នឹង​ព្រះ​អគ្គ​មហេសី​ខាំផូយ​។ ព្រះ​អង្គ​​បាន​សោយ​ព្រះ​ទិវង្គត​​​ កាល​ពី​ថ្ងៃ​​អង្គារ ទី​២ ខែ​មករា ឆ្នាំ​២០១៨ នា​ទីក្រុង​ប៉ារីស សាធារណ​រដ្ឋ​បារាំង ក្នុង​ព្រះ​ជន្ម​៨១​ព្រះ​វស្សា​ ដោយ​ព្រះ​រោគ​ជរា​៕

_____________________________________________________________
អាន​ផង​ដែរ​៖
១. ភូ​សម្រេច​រាជការ​លាវ ចូល​ទិវង្គត

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: