jump to navigation

ថៃ​ប្រារព្ធ​ពិធី​​អញ្ជើញ​ព្រះ​មហា​ស្វេត​ឆត្រ​ចេញ​ពី​កំពូល​ព្រះ​មេរុ ថ្ងៃ​ព្រហស្បតិ៍ 11 ខែមករា 2018

Posted by សុភ័ក្ត្រ in ภาษาไทย.
4 comments

ថៃ​ប្រារព្ធ​ពិធី​​អញ្ជើញ​ព្រះ​មហា​ស្វេត​ឆត្រ​ចេញ​ពី​កំពូល​ព្រះ​មេរុ

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ (​១១ មករា ២០១៨​) នេះ នៅ​ឯ​ទី​ប្រារព្ធ​​​​​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព ព្រះ​បាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩ អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ ឯ​ក្រុង​បាង​កក កាល​ពី​ខែ​តុលា​កន្លង​ទៅ​នេះ មាន​ប្រារព្ធ​ពិធី​បួង​សួង​ដក​ព្រះ​មហា​ស្វេត​ឆត្រ​៩​ជាន់​ ដែល​បាន​តម្កល់​លើ​ព្រះ​មេរុ​មាស​។

ប្រដូច​គ្នា​នឹង​ជំនឿ​នៃ​រាជា​ធិបតេយ្យ​របស់​ប្រជាជន​ខ្មែរ​ដែរ «​ស្វេតច្ឆត្រ​» ត្រូវ​បាន​ចាត់​ទុក​ថា​ជា​គ្រឿង​ប្រកប​ព្រះ​កិត្តិយស​ខ្ពស់​បំផុត​នៃ​ព្រះ​មហា​ក្សត្រិយ៍ ពោល​គឺ​ឆត្រ​ស ៩​ជាន់​ ដែល​ត្រូវ​បាន​ដាក់​តម្កល់​សម្រាប់​ព្រះ​រាជ​ពិធី​នា​ពេល​កន្លង​មក​។

ការ​ដក​​ព្រះ​មហា​ស្វេតច្ឆត្រ​ចេញ​ពី​​លើ​កំពូល​ព្រះ​មេរុ​មាស​នា​ពេល​នេះ គឺ​ជា​សញ្ញាណ​​​បឋម​បទ​​ក្នុង​ការ​ចាប់​ផ្ដើម​រុះ​រើ​​ព្រះ​មេរុ​មាស​​ទាំង​មូល​ បន្ទាប់​ពី​ព្រះ​មេរុ​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព និង​បាន​ដាក់​ឲ្យ​សាធារណ​ជន​បាន​ចូល​ទស្សនា​រយៈ​ពេល​ពីរ​ខែ​មក​។ តាម​សេចក្ដី​រាយការណ៍​របស់​រាជការ​ថៃ​ រយៈ​ពេល​ជិត​ពីរ​ខែ​ដែល​បើក​ឲ្យ​ចូល​ទស្សនា​នេះ មាន​ប្រជាជន​ថៃ ព្រម​ទាំង​បរទេស​មួយ​ចំនួន​ពី​គ្រប់​ទិស​ទី បាន​ចូល​ទស្សនា​មាន​ចំនួន​​​ជាង​៤​លាន​នាក់​​៕​៚

____________________________________________________
អានផងដែរ៖
១. ព្រះ​មហា​ក្សត្រិយ៍​ថៃ​យាង​លើក​​ស្វេតច្ឆត្រ​លើ​កំពូល​ព្រះ​មេរុ​មាស
២. បង្ហាញគំរូ «ព្រះមេរុមាស» ព្រះចៅផែនដីថៃ រាមាទី៩
៣. មក​មើល​រូប​ភាព​ចម្លង «​ព្រះ​មេរុ​មាស​» ដ៏​អស្ចារ្យ​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍​ថៃ
៤. ថៃ​បើក​ឲ្យ​ប្រជាជន​ចូល​ទស្សនា​ព្រះ​មេរុ​មាស រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ

Advertisements
%d bloggers like this: