jump to navigation

ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៧ ថ្ងៃសុក្រ 12 ខែមករា 2018

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
10 comments

ពេញមួយឆ្នាំ២០១៧នេះ ប្លក់នេះមានសរុបចំនួនចូលទស្សនា​តែ​៩៦.៥៥៦​ដង​ប៉ុណ្ណោះ (ធ្លាក់​ចុះ​ពី​ឆ្នាំ​កន្លង​ទៅ​ចំនួន​​១៣.៩៣៦​ដង) ដែល​អាច​រាប់​ថា​ជា​ស្ថិតិ​ដ៏​ទាប​មួយ​។ ជាមធ្យមមានចំនួនប្រមាណ​ ២៦៤,៥៣​ដង ក្នុង​មួយ​ថ្ងៃ​ (ធ្លាក់​ចុះ​៣៨,១៨​ដង)​។ ក្នុង​នោះ​មាន​អ្នក​ចូល​ទស្សនា​​ចំនួន​​៤៨.៦៩៩​នាក់ ដោយ​ក្នុង​មួយ​នាក់​ទស្សនា​ចំនួន​១,៩៨​ដង​។

សម្រាប់ឆ្នាំនេះ មានប្រភពប្រទេសថ្មីចំនួន៦ទៀតចូលទស្សនា ដោយសរុបមានចំនួន១៥៤ ក្នុងនោះប្រទេសកម្ពុជា (៥៩,៣ %) ឈានលំដាប់មុខគេក្នុងការចូលបើកមើល។ បន្ទាប់មកគឺសហរដ្ឋអាមេរិក (១២,២ %), ថៃឡង់ដ៍ (៨,១ %), វៀតណាម (៧,៣ %), បារាំង (២,១ %), អូស្ត្រាលី (១,៦ %), សាធារណរដ្ឋកូរ៉េ (១,៣ %), កាណាដា (១,០ %), ជប៉ុន (១,០ %) និងមកពីអឺរ៉ុប គឺ (០,៦ %)។

ជាបន្តទៅទៀតនេះ ខ្ញុំសូមលើកប្រទេស១០ ដែលឈានមុខគេក្នុងការចូលទស្សនាប្លក់នេះ៖

ដោយឡែកចំពោះសហរដ្ឋអាមេរិកវិញមានរដ្ឋចំនួន៥២ (ដដែល) ដែលបានមកបើកមើល និងកាលីហ្វ័រញ៉ា (រក្សាតំណែងចាស់) មានចំនួនបើកមើលច្រើនជាងគេ ហើយរដ្ឋដែលតិចជាងគេ គឺអាឡាស្កា។ ចំណែកឯកាណាដាវិញមាន៨រដ្ឋ (ដដែល)។

ចំពោះប្រទេសដែលនៅខាងក្រោមគេវិញគឺប្រទេសអង់ទីហ្គួ និងបារប៊ូដា (ដដែល) ដែលមានស្ថិតិមើលចុងក្រោយបំផុតចំនួន១ដងគឺកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៩។ ក្រៅពីនេះ នៅមានប្រភពបើកមើលដែលមិនដឹងអត្តសញ្ញាចំនួន៥ទីតាំងទៀត៕

_________________________________________________________
អានផងដែរ
១. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ខ្ញុំ
២. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១២
៣. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៣
៤. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៤
៥. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៥
៦. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៦
៧. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៨
៨. ឆ្នាំ​២០១៧​នេះ វើដ​ប្រេស្ស​បន្ត​​អាក់​ខាន​សង្ខេប​ប្លក់​ឲ្យ​អ្នក​ប្រើ​ប្រាស់
៩. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៧
១០. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៧ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)

Advertisements
%d bloggers like this: