jump to navigation

ល្មុត និង​អម្ពិល ថ្ងៃអាទិត្យ 14 ខែមករា 2018

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
2 comments

ការ​ទទួល​ទាន​ល្មុត​មាន​វិធី​មួយ​ទៀត​ដែល​អាច​ទទួល​ទាន​បាន​តាម​វិធី​ដែល​ក្មេង​ៗ​ពី​មុន និង​ដែល​ស្រែ​ខ្មុក​ធ្លាប់​មាន​បទ​ពិសោធន៍​ខ្លួន​ឯង​ផ្ទាល់​។ ការ​ទទួល​ទាន​នោះ​គឺ​ល្មុត និង​អម្ពិល​។

  • គេ​ញ៉ាំ​ដូច​ម្ដេច​?

ការ​ទទួល​ទាន​រវាង​ល្មុត និង​អម្ពិល​នោះ គឺ​គេ​ត្រូវ​យក​ល្មុត​ដែល​ចាស់​ៗ​ល្មម​ទទួល​ទាន​បាន គឺ​លែង​ចត់​នោះ​ឯង​ ដោយ​ត្រូវ​ខួង​ចំ​កណ្ដាល​ល្មុត​នោះ និង​យក​អម្ពិល​កួរ​ដែល​ចាស់​ហើយ​មក​ខូង​ជ្រលក់​​ក្នុង​ល្មុត​នេះ​ចុះ​ឡើង​ៗ​ឲ្យ​ចេញ​ទឹក​តិច​ៗ​ រួច​យក​មក​ជញ្ជក់​។ គេ​ធ្វើ​របៀប​នេះ​ចុះ​ឡើង​ៗ ដើម្បី​ទទួល​ទាប​ក្រេប​យក​រស​ជាតិ​ពី​ល្មុត និង​អម្ពិល​នោះ​ឯង​។ នេះ​ហើយ​ជា​របៀប​ទទួល​ទាន​រវាង​ល្មុត និង​អម្ពិល​។ មក​ដល់​សម័យ​នេះ មិន​ដឹង​គេ​នៅ​ទទួល​ទាន​បែប​នេះ​ដែរ​ឬ​ទេ​?

រូប​តំណាង ល្មុត និង​អម្ពិល

_______________________________________
អានផងដែរ៖
១. ល្មុត

Advertisements
%d bloggers like this: