jump to navigation

សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៧ ថ្ងៃចន្ទ 15 ខែមករា 2018

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
14 comments

ចំនួនចូលទស្សនាប្រចាំខែសម្រាប់ឆ្នាំ២០១៧

ចំនួនដងសរុបនៃការបើកមើលប្លក់របស់ខ្ញុំសម្រាប់ពេញមួយឆ្នាំ២០១៧នេះគឺមានចំនួន៩៦.៥៥៦​ ឬដែលអាចនិយាយថាជាមធ្យមក្នុងមួយថ្ងៃមានអ្នកចុចចូលអានចំនួន២៦៤,៥៣​ដង។ ហេតុដូចនេះនិយាយជារួម គឺចំនួនចូលទស្សនាមានការធ្លាក់​ចុះ​ពី​ឆ្នាំកន្លងទៅ (២០១៦) ​យ៉ាង​ច្រើន គឺចំនួន​រហូត​ដល់​ទៅ​​​១៣.៩៣៦​ដង ដែលកាលណុះមានចំនួនដងទស្សនាសរុប​រហូត​ដល់​ទៅ​១១០.៤៩២​។ ស្ថិតិនេះអាចរាប់ថាជាស្ថិតិទាប​បំផុត​មួយ​តាំងពីការបង្កើតប្លក់នេះមក​ (​ទាប​ជាង​គេ​បំផុត​ឆ្នាំ​២០០៦​)។

ទោះបីជាយ៉ាងនេះក្ដីសម្រាប់ឆ្នាំ២០១៧ ស្ថិតិប្រចាំខែ​មាន​ភាព​ប្រដំ​ប្រសង​គ្នា​ក្នុង​រយៈ​ពេល​៦​ខែ​​ឆមាស​ទី​១ ក៏​ដូច​ជា​៦​ខែ​ឆមាស​ទី​២​ ដោយខែដែលមានស្ថិតិខ្ពស់បំផុត គឺ​ខែ​មិថុនា ដែល​មាន​ចំនួន​១១.៩២៥​ដង ដោយចាញ់ពីស្ថិតិខែមករា ឆ្នាំ២០១៦ ដែលមានរហូតដល់ទៅ១៩.១៣២ដង។ សម្រាប់ខែដែលចូលទស្សនាទាបជាងគេវិញ សម្រាប់ឆ្នាំ២០១៧នេះ គឺខែវិច្ឆិកា ដែលមានចំនួនតែ៤.៥៧២ដង តែប៉ុណ្ណោះ តែ​ខ្ពស់​​ជាងឆ្នាំ២០១៦។

សម្រាប់ឆ្នាំ​២០១៧​នេះ វើដប្រេស្ស​ក៏​មិនបានធ្វើការសង្ខេបប្រចាំឆ្នាំឲ្យអ្នកប្រើប្រាស់​ដូច​កាល​ពី​ឆ្នាំ​២០១៦​ដែរ​៕

ទំនោរនៃចំនួនដងទស្សនាចាប់ពីខែសីហា ឆ្នាំ២០១៥ចំនួនដងនៃការទស្សនាចាប់តាំងពីឆ្នាំ២០០៩មក

______________________________________________________
ប្រកាសទាក់ទង
១. ឆ្នាំ​២០១៧​នេះ វើដ​ប្រេស្ស​បន្ត​​អាក់​ខាន​សង្ខេប​ប្លក់​ឲ្យ​អ្នក​ប្រើ​ប្រាស់
២. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៧
៣. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៧ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)
៤. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៨
៥. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៦
៦. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៥
៧. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៤
៨. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៣
៩. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១២
១០. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១១
១១. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១០
១២. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០០៩
១៣. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០០៨
១៤. សរុបអ្នកទស្សនាប្រចាំខែរបស់ប្លក់សុភ័ក្ត្រ (២០០៧)

 

Advertisements
%d bloggers like this: