jump to navigation

ខួប​ឆ្នាំ​ទី​៥០ ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ នៅ​ប្រទេស​កម្ពុជា ថ្ងៃពុធ 17 ខែមករា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម, អំពីស្រុកខ្មែរ.
trackback

ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ នៅ​ប្រទេស​កម្ពុជា

ទំនាក់​ទំនង​ជា​ប្រវត្តិ​សាស្ត្រ​នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា រដ្ឋ​ដែល​ទើប​ទទួល​បាន​ឯករាជ្យ​ថ្មី​ៗ ជាមួយ​បណ្ដា​ប្រទេស​ធំ​ៗ​លើ​លោក​ក្នុង​ន័យ​បង្កើន​ចំណង​មេត្រី​ភាព​មាន​ន័យ​ធំ​ធេង​ខ្លាំង​ណាស់ ក្រោម​ព្រះ​រាជ​កិច្ច​ដឹក​នាំ​​របស់​របប​សង្គម​ជា​អមតៈ​នៃ​សម្ដេច​ព្រះ​ប្រមុខ​​​ជាតិ​ខ្មែរ នរោត្ដម សីហនុ​។ ពី​ថ្ងៃ​ទី​១៧ រហូត​ដល់​២២ ខែ​មករា ឆ្នាំ​១៩៦៨ គឺ​កន្លះ​សតវត្សរ៍​មុន​នេះ ព្រះ​រាជ​អាណាចក្រ​កម្ពុជា មាន​កិត្តិយស​ទទួល​ស្វាគមន៍​ប្រមុខ​នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ និង​ជា​រដ្ឋ​បុរស​មួយ​រូប​នៃ​ប្រទេស​​អតីត​សហ​ព័ន្ធ​សង្គម​និយម​សាធារណ​រដ្ឋ​យូហ្គូស្លាវី​​ ចូស៊ីព ប្រូហ្ស ទីតូ (Josip Broz Tito)​។

នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ពោធិចិនតុង នា​ព្រឹក​ថ្ងៃ​​ពុធ ទី​១៧ ខែ​មករា ឆ្នាំ​១៩៦៨ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ព្រម​ទាំង​មន្ត្រី​រាជការ​ និង​ប្រជា​ពល​រដ្ឋ​គ្រប់​ជាន់​ថ្នាក់ បាន​យាង និង​អញ្ជើញ​ចូលរួម​ធ្វើ​បដិសណ្ឋារកិច្ច​ឯក​ឧត្ដម​ប្រធានាធិបតី និង​លោក​ជំទាវ ព្រម​គណៈ​ប្រតិភូ​​។ បន្ទាប់​ពី​សន្ទរកថា​ស្វាគមន៍​ភ្ញៀវ​រដ្ឋ​នៃ​កម្ពុជា​រួច​មក សម្ដេច​ព្រះ​​ប្រមុខ​រដ្ឋ​ស្ដេច​យាង​រួម​ដំណើរ​ឯក​ឧត្ដម​ប្រធានាធិបតី​តាំង​ពី​ចំណត​អាកាស​យាន​ដ្ឋាន​រហូត​ដល់​ប្រាសាទ​ខេមរិន្ទ្រ​នៃ​ព្រះ​បរម​រាជ​វាំង ដោយ​កាត់​តាម​វិថី​នានា​ដ៏​ស្រស់​ឆើត​ឆាយ​របស់​ក្រុង​ភ្នំពេញ​នា​សម័យ​នោះ​។

ព្រះ​រាជ​ពិធី​សវនាការ​​ជា​ផ្លូវ​ការ​រវាង​​ប្រមុខ​រដ្ឋ​ទាំង​ពីរ​បាន​ធ្វើ​ឡើង​នា​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ នា​រសៀល​ថ្ងៃ​ដដែល​នោះ បន្ត​ដោយ​ការ​ផ្លាស់​ប្ដូរ​នូវ​គ្រឿង​រាជ​ឥស្សរិយយស​រវាង​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ និង​លោក​ប្រធានាធិបតី​ផង​ដែរ​។

ដោយ​ឡែក​នៅ​វេលា​ល្ងាច​​នៅ​ឯ​វិមាន​រដ្ឋ​នា​ព្រះ​ដំណាក់​ចម្ការ​មន សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ស្ដេច​បាន​​​​យាង​ចូល​រួម​ក្នុហ​ពិធី​មហា​សាយ​ភត្ត​មួយ​​រៀប​ចំ​ឡើង​ជា​កិត្តិយស​ជូន​លោក​ប្រធានាធិបតី ព្រម​លោក​ជំទាវ និង​គណៈ​ប្រតិភូ​របស់​ប្រទេស​ជាមិត្រ​ អម​ដោយ​ការ​ផ្លាស់​ប្ដូរ​វត្ថុ​អនុស្សាវរីយ៍​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​៕

ពិធី​បដិសណ្ឋារកិច្ច​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិចិនតុង
ពិធី​បដិសណ្ឋារកិច្ច​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិចិនតុងពិធី​បដិសណ្ឋារកិច្ច​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិចិនតុងពិធី​បដិសណ្ឋារកិច្ច​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិចិនតុងពិធី​បដិសណ្ឋារកិច្ច​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិចិនតុងពិធី​បដិសណ្ឋារកិច្ច​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិចិនតុងតាម​ដង​វិថី​នានា​នៅ​ក្នុង​ក្រុង​ភ្នំពេញ និង​នៅ​មហា​ប្រាសាទ​ខេមរិន្ទ្រពិធី​ទទួល​ផ្លូវ​ការ​នៅ​ព្រះ​ទីន័ង​ទេវា​វិនិច្ឆ័យ
ពិធី​ទទួល​ផ្លូវ​ការ​នៅ​ព្រះ​ទីន័ង​ទេវា​វិនិច្ឆ័យការ​ផ្លាស់​ប្ដូរ​គ្រឿង​ឥស្សរិយយស​នៃ​ប្រទេស​ទាំង​ពីរការ​ផ្លាស់​ប្ដូរ​គ្រឿង​ឥស្សរិយយស​នៃ​ប្រទេស​ទាំង​ពីរនា​វិមាន​រដ្ឋ​ចម្ការ​មនការ​ផ្លាស់​ប្ដូរ​វត្ថុ​អនុស្សាវរីយ៍នា​វិមាន​រដ្ឋ​ចម្ការ​មន
ការ​ផ្លាស់​ប្ដូរ​វត្ថុ​អនុស្សាវរីយ៍នា​វិមាន​រដ្ឋ​ចម្ការ​មនពិធី​លៀង​សាយភោជន៍​ជូន​ជា​កិត្តិយស​ដល់​លោក​ប្រធានាធិបតីពិធី​លៀង​សាយភោជន៍​ជូន​ជា​កិត្តិយស​ដល់​លោក​ប្រធានាធិបតីពិធី​លៀង​សាយភោជន៍​ជូន​ជា​កិត្តិយស​ដល់​លោក​ប្រធានាធិបតី

_____________________________________________________________
អាន​ផង​ដែរ​៖
១. ថ្ងៃ​ទី​២ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ
២. ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត​សៀមរាប​​របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ
៣. មហា​បាតុកម្ម​ប្រជា​ពល​រដ្ឋ​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ជូន​ជា​កិត្តិយស​ចំពោះ​ឯក​ឧត្ដម​ប្រធានាធិបតី ទីតូ
៤. ថ្ងៃ​ទី​៥ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ
៥. ដំណើរ​និវត្ត​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ

Advertisements

មតិ»

1. ថ្ងៃ​ទី​២ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ | ស្ - ថ្ងៃសុក្រ 19 ខែមករា 2018

[…] […]

2. ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត​សៀមរាប​​របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 20 ខែមករា 2018

[…] […]

3. មហា​បាតុកម្ម​ប្រជា​ពល​រដ្ឋ​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ជូន​ជា​កិត្តិយស​ចំពោះ​ឯក​ឧត្ដម​ប្រធា - ថ្ងៃអាទិត្យ 21 ខែមករា 2018

[…] […]

4. ថ្ងៃ​ទី​៥ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា របស់​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ | ស្ - ថ្ងៃចន្ទ 22 ខែមករា 2018

[…] […]

5. ដំណើរ​និវត្ត​នៃ​ឯក​ឧត្ដម​ប្រធានាធិបតី​ទីតូ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 23 ខែមករា 2018

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: