jump to navigation

អំពី​ព្រះ​រាជ​អាណាចក្រ​លាវ ថ្ងៃពុធ 24 ខែមករា 2018

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

នៅ​ឯ​នគរ​ជិត​ខាង​កម្ពុជា​​យើង​ភាគ​ខាង​ជើង គឺ​នគរ​លាវ ពី​អតីត​មក​មាន​ព្រះ​ចៅ​ផែន​ដី​គ្រប់​គ្រង​​រាស្ត្រ​ប្រជា ប្រដូច​នឹង​នគរ​ខ្មែរ​យើង​ផង​។ រហូត​មក​ដល់​នគរ​នេះ​ធ្លាក់​លុះ​ក្នុង​អំណាច​នៃ​អាណា​និគម​បារាំង​សែស ក៏​ព្រះ​មហា​ក្សត្រិយ៍​នៅ​តែ​ជា​អង្គ​ព្រះ​សម្មតិ​ទេព​ជា​ម្ចាស់​ជីវិត​នៃ​ប្រជា​រាស្ត្រ​លាវ​ដដែល​។ បន្ត​មក​ចាប់​ពី​គ.ស.​១៩៤៧ មក​ អំណាច​ព្រះ​មហា​ក្សត្រិយ៍​ត្រូវ​បាន​កាត់​បន្ថយ​តាម​បែប​សម័យ​និយម និង​ការ​គ្រប់​គ្រង​ថ្មី​មួយ​តាម​បែប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ ត្រូវ​បាន​បង្កើត​ឡើង ហើយ​នោះ​គឺ​ជា​ប្រភព​កំណើត​នៃ «​ព្រះ​រាជ​អាណាចក្រ​លាវ​»​ ឬ ភាសា​លាវ​ហៅ​ថា ພຼະຣາຊອານາຈັກລາວ។

ទង់​ជាតិ និង​សញ្ញា​ជាតិ នៃ​ព្រះ​រាជ​អាណាចក្រ​លាវ

បន្ទាប់​ពី​ការ​ប្រកាស​ឯករាជ្យ​របស់​ប្រទេស​លាវ ពី​អាណានិគម​និយម​បារាំង​សែស តាម​សទ្ធិ​សញ្ញា​ក្រុង​សឺណែវ​ គ.ស.​១៩៥៣ មក រដ្ឋាភិបាល​នៃ​ព្រះ​រាជ​អាណាចក្រ​លាវ គឺ​ជា​រដ្ឋាភិបាល​ដែល​មាន​អំណាច​គ្រប់​គ្រង​ទូទាំង​ប្រទេស​លាវ ដោយ​រដ្ឋធម្មនុញ្ញ​លាវ​បាន​កំណត់​ប្រទេស​លាវ​ស្ថិត​ក្នុង​របប​ប្រជាធិបតេយ្យ និង​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ​។ ព្រះ​រាជ​អាណាចក្រ​ថ្មី​របស់​លាវ​នេះ មាន​រាជ​ធានី​តាំង​នៅ​វៀងចន្ទន៍ ចំណែក​ឯ​ព្រះ​ចៅ​មហា​ជីវិត ឬ​ព្រះ​មហាក្សត្រិយ៍​ដែល​ជា​ព្រះ​ប្រមុខ​រដ្ឋ​របស់​លាវ ព្រះ​អង្គ​ប្រថាប់​នៅ​អតីត​រាជធានី​ហ្លួង​ព្រះ​បាង​។ សម្ដេច​ព្រះ​ចៅ​មហា​ជីវិត​ស្រីស្វាងវង្ស ព្រះ​អង្គ​គឺ​ជា​សម្ដេច​ព្រះ​ចៅ​មហា​ជីវិត​ អង្គ​ដំបូង​ ឯ​​ព្រះ​អង្គ​ម្ចាស់​សុវណ្ណភូម៉ា ទ្រង់​ជា​នាយក​រដ្ឋ​មន្ត្រី​ដំបូង នៃ​ព្រះ​រាជ​អាណាចក្រ​នេះ​។

បញ្ហា​អសន្តិសុខ​ផ្នែក​នយោបាយ​នៅ​ក្នុង​ព្រះ​រាជ​អាណាចក្រ​នេះ​ចេះ​តែ​កើត​ឡើង​ឥត​ឈប់​ឈរ ដែល​ជា​ហេតុ​កើត​ឲ្យ​មាន​ការ​ព្យាយាម​ចាត់​តាំង​រដ្ឋាភិបាល​ចម្រុះ​ជា​ច្រើន​លើក​ច្រើន​គ្រា ហើយ​ជា​ទូទៅ​គឺ​ជា​រដ្ឋាភិបាល​ដែល​មាន​អាយុ​ខ្លី​ៗ​តែ​ប៉ុណ្ណោះ​។ បញ្ហា​អស់​ទាំង​នេះ វា​គេច​មិន​ផុត​ពី​ភាព​អសន្តិសុខ​ក្នុង​ប្រទេស​ផង និង​ជា​ពិសេស​ការ​ជ្រែត​ជ្រែក​ពី​សំណាក់​មហា​អំណាច​ធំ​ៗ រវាង​ពពួក​លោក​សេរី និង​កម្មុយនីស្ត​ផង​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះ​រាជ​អាណាចក្រ​នេះ​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​អស់​ជា​ច្រើន​ឆ្នាំ​។

ព្រះ​រាជ​អាណាចក្រ​លាវ​នេះ មាន​អាយុ​រហូត​មក​ដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ គ.ស.​១៩៧៥ ក្រោយ​ពេល​ដែល​បក្ស​ប្រជាជន​បដិវត្តន៍​លាវ ឬ​ពួក​កុម្មុយនីស្ត​លាវ (ពួក​ប្រទេស​លាវ) ​បាន​​ទទួល​ជ័យ​ជម្នះ​។ នៅ​ឯ​ទីក្រុង​វៀងចន្ទន៍ ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ វង្ស​ស្វាង បាន​ប្រគល់​ព្រះ​រាជ​ចុតហ្មាយ​ដាក់​រាជ្យ​របស់​ព្រះ​ចៅ​មហា​ជីវិត​ស្រីស្វាង វឌ្ឍនា  (មហា​ក្សត្រិយ៍​អង្គ​ចុង​ក្រោយ​របស់​ព្រះ​រាជ​អាណាចក្រ​នេះ​) ទៅ​ឲ្យ​ពួក​កុម្មុយនីស្ត និង​​​របប​ថ្មី​មួយ​បាន​បង្កើត​ឡើង ដោយ​ផ្លាស់​ប្ដូរ​ពី​ព្រះ​រាជ​អាណាចក្រ ​មក​ជា​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ (​សបប. លាវ​) រហូត​មក​ដល់​បច្ចុប្បន្ន​៕

ព្រះ​មហា​ក្សត្រិយ៍​លាវ អង្គ​ចុង​ក្រោយ ​ស្រីស្វាង វឌ្ឍនា និង​ព្រះ​មហេសីប្រាក់​ប្រភេទ​៥០០០​គីប កាល​សម័យ​ព្រះ​រាជ​អាណាចក្រ​លាវ មាន​ប្រាកដ​ព្រះ​ឆាយាលក្ខណ៍​ ព្រះ​មហាក្សត្រិយ៍​លាវ ​ស្រីស្វាង វឌ្ឍនាគ្រឿង​រាជ​ឥស្សរិយ​យស​ព្រះ​រាជ​អាណាចក្រ​លាវ
កង​ទាហាន​កិត្តិយស​នៃ​ព្រះ​រាជ​អាណាចក្រ​លាវ

————————————————
អាន​អត្ថបទ​ទាក់ទង
១. ស្រីស្វាង វឌ្ឍនា​៖ មហា​ក្សត្រិយ៍​លាវ អង្គ​ចុង​ក្រោយ
២. ម្ចាស់​ជីវិត ស្រី​ស្វាង​វង្ស៖ មហាក្សត្រិយ៍​​អង្គ​ដំបូង​នៃ​ព្រះរាជអាណាចក្រ​លាវ
៣. ឯក​សណ្ឋាន​ពេញ​យស​នៃ​មន្ត្រី​លាវ​សម័យ​ព្រះ​រាជ​អាណាចក្រ​លាវ
៤. ភ្លេង​ជាតិ​លាវ​សម័យ​ព្រះ​រាជ​អាណាចក្រ

Advertisements

មតិ»

1. ឯក​សណ្ឋាន​ពេញ​យស​នៃ​មន្ត្រី​លាវ​សម័យ​ព្រះ​រាជ​អាណាចក្រ​លាវ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 30 ខែមករា 2018

[…] នៃ​សម័យ​ព្រះ​រាជ​អាណាចក្រ​លាវ […]

2. ភ្លេង​ជាតិ​លាវ​សម័យ​ព្រះ​រាជ​អាណាចក្រ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 27 ខែកក្កដា 2018

[…] ភ្លេង​ជាតិ​លាវ ឬ​ភាសា​លាវ អាន​ថា ភេងសាត​ឡាវ (​ល. ເພງຊາດລາວ) ជា​ទំនុក​ចម្រៀង​ដែល​ត្រូវ​បាន​យក​មក​ធ្វើ​ជា​ភ្លេង​ជាតិ​របស់​ព្រះ​រាជ​អាណាចក្រ​លាវ ជា​ផ្លូវ​ការ កាល​ពី​គ.ស.​១៩៤៧​។ ភ្លេង​ជាតិ​នេះ​ត្រូវ​បាន​និពន្ធ​​​ដំបូង​ដោយ មហា​ភូមី និង​និពន្ធ​ទំនុក​ច្រៀង​ដោយ ថងឌី សុនថនវិចិត្រ នា​ឆ្នាំ​១៩៤១​។ […]

3. Repost: ឯក​សណ្ឋាន​ពេញ​យស​នៃ​មន្ត្រី​លាវ​សម័យ​ព្រះ​រាជ​អាណាចក្រ​លាវ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 25 ខែធ្នូ 2018

[…] នៃ​សម័យ​ព្រះ​រាជ​អាណាចក្រ​លាវ […]

4. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៨ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃអង្គារ 5 ខែ​មីនា 2019

[…] នៅ​ប្រទេស​កម្ពុជា, អំពី​ព្រះ​រាជ​អាណាចក្រ​លាវ, […]

5. Repost: ភ្លេង​ជាតិ​លាវ​សម័យ​ព្រះ​រាជ​អាណាចក្រ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 27 ខែ​ឧសភា 2019

[…] ភ្លេង​ជាតិ​លាវ ឬ​ភាសា​លាវ អាន​ថា ភេងសាត​ឡាវ (​ល. ເພງຊາດລາວ) ជា​ទំនុក​ចម្រៀង​ដែល​ត្រូវ​បាន​យក​មក​ធ្វើ​ជា​ភ្លេង​ជាតិ​របស់​ព្រះ​រាជ​អាណាចក្រ​លាវ ជា​ផ្លូវ​ការ កាល​ពី​គ.ស.​១៩៤៧​។ ភ្លេង​ជាតិ​នេះ​ត្រូវ​បាន​និពន្ធ​​​ដំបូង​ដោយ មហា​ភូមី និង​និពន្ធ​ទំនុក​ច្រៀង​ដោយ ថងឌី សុនថនវិចិត្រ នា​ឆ្នាំ​១៩៤១​។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: