jump to navigation

ព្រំ​ប្រទល់​ខ្មែរ​យួន​ឯ​ជ្រៃ​ធំ ថ្ងៃពុធ 28 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, Tiếng Việt.
1 comment so far

ខាង​ក្រោម​នេះ​ជា​រូប​ភាព​នៃ​ដង​ទន្លេ​ដែល​ជា​ព្រំ​ប្រទល់​ខណ្ឌ​ចែក​រវាង​ប្រទេស​វៀតណាម និង​កម្ពុជា ដោយ​ម្ខាង ជា​កម្ពុជា និង​ម្ខាង​ជា​វៀតណាម​។

______________________________________________________
អាន​ផង​ដែរ​៖
១. ទៅ​លេង​ជ្រៃ​ធំ

Advertisements

ឯកសារ​ប្រវត្តិសាស្ត្រ​៖ សេចក្តីប្រកាស​របស់​រដ្ឋ​មន្រ្តីទទួល​បន្ទុក​ផ្នែក​សារ​ព័ត៌មាន ស្តី​អំពី​ការ​កាត់​បន្ថយជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា ថ្ងៃអង្គារ 27 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in នយោបាយ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, English.
5 comments

ភាសា​ខ្មែរ

ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកបានធ្វើជាដៃគូអភិវឌ្ឍន៍យ៉ាងខ្ជាប់ខ្ជួនមួយរបស់ប្រទេស កម្ពុជា។ សហរដ្ឋអាមេរិកបានរួមចំណែកគិតជាទឹកប្រាក់ចំនួនជាង ១ពាន់លានដុល្លារ ក្នុងការលើកស្ទួយការលូតលាស់ផ្នែកសេដ្ឋកិច្ច សង្គម និងប្រជាធិបតេយ្យ នៅកម្ពុជា។ ប៉ុន្តែការដើរថយក្រោយក្នុងពេលថ្មីៗនេះនៃលទ្ធិប្រជា​ធិបតេយ្យនៅកម្ពុជា ធ្វើឲ្យយើងមានការព្រួយបារម្ភយ៉ាងខ្លាំង ដូចជាការបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃទី ២៥ កុម្ភៈ ដែលមិនឆ្លុះបញ្ចាំងឆន្ទៈពិតប្រាកដរបស់ពលរដ្ឋខ្មែរនោះឡើយ។ការដើរថយក្រោយទាំងនេះបានបង្ខំឲ្យ​សហរដ្ឋអាមេរិកពិនិត្យមើលឡើងវិញនូវជំនួយរបស់ខ្លួនដល់ប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាកុំឲ្យ​ប្រាក់ពន្ធរបស់ពលរដ្ឋអាមេរិកត្រូវបានប្រើប្រាស់ដើម្បីជួយដល់ទង្វើ ដែលប្រឆាំងលទ្ធិប្រជាធិបតេយ្យ។ ដោយផ្អែកលើការពិនិត្យមើលឡើងវិញនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្អាក ឬកាត់កម្មវិធីជំនួយមួយចំនួនផ្នែកយោធា ជំនួយពីទីភ្នាក់ងារ USAID និងជំនួយពីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក ដែលជួយគាំទ្រអគ្គនាយកដ្ឋានពន្ធដា សមត្ថភាពរបស់អាជ្ញាធររដ្ឋាភិបាលមូលដ្ឋាន និងផ្នែកយោធាកម្ពុជា ដែលសុទ្ធតែមានការពាក់ព័ន្ធនឹងការដើរថយក្រោយទាំងនេះ។ យើងនឹងបន្តគម្រោងជាច្រើនក្នុងការជួយដល់ប្រជាជនកម្ពុជា ដូចជាគម្រោងក្នុងវិស័យសុខាភិបាល កសិកម្ម ការដោះមីន ការជំរុញសង្គមស៊ីវិល និងផ្នែកចាំបាច់ដទៃទៀត៕

English

Statement from the Press Secretary on Reduction in Assistance to the Government of Cambodia

Over the past quarter century, the United States has been a committed development partner of Cambodia. We contributed over $1 billion to improve Cambodia’s economic, social, and democratic wellbeing. Recent setbacks to democracy in Cambodia, however, caused us deep concern, including Senate elections on February 25 that failed to represent the genuine will of the Cambodian people. These setbacks compelled the United States to review its assistance to Cambodia to ensure that American taxpayer funds are not being used to support anti-democratic behavior. Based on this review, the United States Government will suspend or curtail several Treasury, USAID, and American military assistance programs intended to support the General Department of Taxation, the capacity of local government authorities, and the Cambodian military, each of which has been linked to these setbacks. We will continue many projects in support of the Cambodian people, including those in health, agriculture, mine clearance, civil society promotion, and other crucial areas.

_______________________________________________________________
អាន​ផង​ដែរ​​៖
១. ឬ​ថា​កង់​ប្រវត្តិ​សាស្ត្រ​នៃ​ទំនាក់​ទំនង​កម្ពុជា​អាមេរិក​វិល​មក​ដល់​កន្លែង​ដើម
២. ឯកសារ​ប្រវត្តិសាស្ត្រ​៖ Visa Restrictions on Individuals Responsible for Undermining Cambodian Democracy
៣. ឯកសារ​ប្រវត្តិសាស្ត្រ​៖ សេចក្ដី​ប្រកាស​របស់​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា
៤. ស្ថាន​ទូត​អាមេរិក ប្រចាំ​កម្ពុជា ចេញ​សេចក្ដី​ថ្លែង​ការណ៍​ស្ដី​អំពី​បច្ចុប្បន្ន​ភាព​បរិយាកាស​នយោបាយ​នៅ​កម្ពុជា
៥. ​ដំណើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ឯកសារ​ប្រវត្តិសាស្ត្រ​៖ របាយការណ៍​របស់​សហ​ភាព​អឺរ៉ុប ស្ដី​អំពី​ស្ថានការណ៍​នៅ​កម្ពុជា ថ្ងៃចន្ទ 26 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in នយោបាយ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, English.
2 comments

_______________________________________________________________
អាន​ផង​ដែរ​៖
១. ឯកសារ​ប្រវត្តិសាស្ត្រ​៖ សហគមន៍​អឺរ៉ុប និង​ការ​ផ្អាក​ជំនួយ​ចំពោះ​ស្ថាប័ន​គជប
២. ​ដំណើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ទៅ​លេង​ជ្រៃ​ធំ ថ្ងៃអាទិត្យ 25 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
2 comments

ព្រឹក​មិញ​នេះ (​២៥ កុម្ភៈ ២០១៨​) ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ឯ​ព្រំ​ដែន​កម្ពុជា​វៀតណាម ជ្រៃ​ធំ​។ តាម​ពិត​ទៅ​គេ​ល្បី​យូរ​ហើយ តែ​ខ្ញុំ​មិន​ដែល​បាន​ទៅ​សោះ តាំង​ពី​មិន​ទាន់​មាន​ស្ពាន រហូត​មាន​ស្ពាន​ឆ្លង​កាត់​ព្រំដែន និង​បើក​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ពេល​ថ្មី​ៗ​នោះ​មក​។

ដោយ​ចេញ​ពី​ក្រុង​ភ្នំពេញ​តាម​តា​ខ្មៅ​មក ការ​ធ្វើ​ដំណើរ​មក​ច្រក​ព្រំ​ដែន​ជ្រៃ​ធំ​មាន​ភាព​ងាយ​ស្រួល ផ្លូវ​វិញ​ឃើញ​ថា​ធំ​ល្អ ដែល​ជា​ផ្លូវ​ថ្មី រហូត​ដល់​ជិត​ព្រំ​ដែន​ឯណុះ​។ ដោយ​ចេញ​ពី​ភ្នំពេញ​មក​នៅ​ម៉ោង​ប្រមាណ​៩ នៅ​ម៉ោង​១០.៣០​ក៏​បាន​មក​ដល់​ព្រំដែន​ដោយ​សុវត្ថិភាព​។

តាម​ពិត​ទៅ​មាន​បំណង​ចូល​ទៅ​ខាង​វៀតណាម​ដែរ តែ​បច្ចុប្បន្ន​នេះ​រថយន្ត​កម្ពុជា​យើង​មិន​អាច​ចូល​ទៅ​ខាង​វៀតណាម​ទេ ដោយ​ភាគី​ទាំង​សង្ខាង​មិន​ទាន់​មាន​កិច្ច​ព្រម​​ព្រៀង​គ្នា​នៅ​ឡើយ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​តម្រួត​ព្រំដែន​កម្ពុជា​យើង​។ បើ​ទោះ​ជា​រថ​យន្ត​មិន​អាច​ចូល​ទៅ​បាន ប្រជាជន​ខ្មែរ​យើង​អាច​ចូល​ទៅ​បាន​ដោយ​សេរី ដោយ​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន ឬ​ប័ណ្ណ​ឆ្លង​ដែន​ជា​ប្រក្រតី​។ ដោយ​សារ​តែ​ខុស​ពី​ការ​រំពឹង​ទុក ខ្ញុំ​ក៏​មិន​បាន​ចូល​ទៅ​ខាង​វៀតណាម​ឡើយ ដោយ​បាន​ត្រឹម​ឡើង​ឆ្លង​ស្ពាន ថត​រូប​លេង​ប៉ុណ្ណោះឯង រួច​ក៏​ត្រឡប់​មក​ភ្នំពេញ​វិញ​៕

កាស៊ីណូ​ថ្មី​នៅក្បែ​ព្រំដែនរថយន្ត​នានា​នៅ​ច្រកព្រំដែន
ច្រក​ព្រំដែន
ស្ពាន​មិត្រភាព​កម្ពុជា​វៀតណាម

______________________________________________________
អាន​ផង​ដែរ​៖
១. វត្ត​ទួល​ព្រះ​រាជា
២. ព្រំ​ប្រទល់​ខ្មែរ​យួន​ឯ​ជ្រៃ​ធំ

«​អាំង​ប៉ាវ​»៖ ឯ​ណា​ទៅ​គុណ​តម្លៃ​នៃ​ឯក​សណ្ឋាន​​? ថ្ងៃសៅរ៍ 24 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
add a comment

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​សង្កេត​ឃើញ​មាន​ទំនៀម​ប្លែក​នៅ​ស្រុក​ខ្មែរ​យើង នោះ​គឺ​ការ​ចែក «​អាំង​ប៉ាវ​» ឬ​និយាយ​ឲ្យ​ស្រួស​ស្ដាប់ គឺ​ចែក​ «​លុយ​» ពី​សំណាក់​អ្នក​មាន​ខ្មែរ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​។ ស្រែ​ខ្មុក​មិន​និយាយ​ដល់​ពី​ទំនៀម​ចែក «​សំបុត្រ​ក្រហម​» ឬ​អាំង​ប៉ាវ​នេះ​របស់​ជនជាតិ​ចិន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​ទេ តែ​សូម​បង្វែរ​អារម្មណ៍​ប្រិយមិត្រ​មក​មើល​ពី​ភាព​គួរ​ឲ្យ​អនិច្ចា​ក្នុង​ការ​អនុវត្ត​ទំនៀម​បែប​នេះ​វិញ​។

នៅ​ក្នុង​ពេល​ចូល​ឆ្នាំ​ចិន​កន្លង​មក​នេះ លោក​អ្នក​បាន​ឃើញ​ហើយ ជា​ពិសេស​អ្នក​នៅ​ភ្នំពេញ នៅ​តាម​ដង​វិថី​នានា​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​ហាក់​មាន​សមត្ថកិច្ច​ច្រើន​ប្លែក​ឈរ​យាម​កាម​នៅ​តាម​ច្រក​ផ្លូវ​បំបែក​នានា ខុស​ពី​សព្វ​មួយ ថែម​ទាំង​សមត្ថកិច្ច​ខ្លះ​មិន​មែន​ជា​អ្នក​ចាត់​ចែង​ចរាចរណ៍​ផង​។ ការ​ដែល​ពួក​គាត់​មក​ឈរ​រាង​រាយ​បែប​នេះ គឺ​មក​រង់​ចាំ​គេ​ចែក​ «​អាំង​ប៉ាវ​» ទេ​តើហ៍ ហេហេ​…​។

ការ​​ដែល​ពួក​គាត់​កំពុង​ស្ថិត​ក្នុង​ភារ​កិច្ច ប្រកប​ដោយ​ឯក​សណ្ឋាន​ក្នុង​ភាព​ថ្លៃ​ថ្នូរ​នោះ តែ​បែរ​ជា​មក​ឈរ​តម្រៀប​គ្នា​តាម​ផ្លូវ​ហុច​ដៃ​យក​អាំង​ប៉ាវ​ពី​តាម​រថយន្ត «​អ្នក​មាន​» នានា​ដែល​ហុច​ឲ្យ​នោះ មើល​ទៅ​គួរ​ឲ្យ​ខ្មាស​អៀន​ជំនួស​ ព្រម​ទាំង​បាត់​អស់​នូវ​តម្លៃ​របស់​ពួក​គាត់​ដែល​ជា​សមត្ថកិច្ច​បំពេញ​ការងារ​រាជការ និង​ទទួល​ប្រាក់​បំណាច់​ដោយ​សារ​ការ​បង់​ពន្ធ​របស់​ប្រជា​រាស្ត្រ​ខ្មែរ​។ ទិដ្ឋភាព​បែប​នេះ មិន​គួរ​ណា​កើត​មាន​ឡើយ​ចំពោះ​មន្ត្រី​រាជការ​ខ្មែរ ក្នុង​ឱកាស​បែប​នេះ​។

ក្រៅ​ពី​ការ​ចែក​ «​អាំង​ប៉ាវ​» បែប​នេះ ដល់​ភ្នាក់​ងារ​មាន​សមត្ថកិច្ច​របស់​រដ្ឋ​ហើយ នៅ​តាម​ទី​សាធារណៈ​ឯកជន​នានា ដូច​ជា​នៅ​តាម​ច្រក​ចូល​បូរី ឬ​កន្លែង​មួយ​ចំនួន​ទៀត ក៏​ឃើញ​មាន​ការ​ធ្វើ​បែប​នេះ​ដែរ​។ វា​បាន​ក្លាយ​ទៅ​ជា «​ទំនៀម​» មួយ​បាត់​ទៅ​ហើយ​។

អ្វី​ដែល​ជា​ការ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៅ​វិញ​ទៀត​នោះ ទំនៀម​បែប​នេះ នៅ​ឯ​ប្រទេស​ចិន​ ដែល​ជា​ប្រភព​នៃ​ទំនៀម​នេះ បាន​មាន​ការ​ចាត់​វិធានការណ៍​តឹង​រឹង ដោយ​មិន​ឲ្យ​មាន​ការ​ជូន​រង្វាន់​នានា​ក្នុង​ឱកាស​បុណ្យ​ជាតិ​ផង ដោយ​រដ្ឋាភិបាល​ចិន​ចាត់​ទុក​ថា នេះ ជា ចំណែក​មួយ​នៃ «​អំពើ​ពុក​រលួយ​» ផង​ដែរ​៕

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​គិលាន​ដ្ឋាន នៅ​រវៀង ខេត្ត​ព្រះ​វិហារ ថ្ងៃសុក្រ 23 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃទី២៣ ខែ​កុម្ភៈ ឆ្នាំ២០១៨ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅ​រវៀង ខេត្ត​ព្រះ​វិហារ​ នោះគឺពិធីសម្ពោធគិលាន​ដ្ឋាន​​។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគិលាន​ដ្ឋាន​នេះដោយព្រះអង្គផ្ទាល់។

នេះជាសមិទ្ធផលដ៏ថ្លៃថ្នាមួយទៀតនៃរបបសង្គម ដែលបានសម្រេចលទ្ធផលផ្នែកសុខុមាលភាពជូនប្រជារាស្ត្រដាច់ស្រយាលតាមទីជនបទនានានៃព្រះនគរ ដើម្បីទទួលបានការរក្សាសុខភាពទាន់សម័យមួយដូចបណ្ដាប្រជារាស្ត្រឯទៀតនៅតាមទីប្រជុំជននានាផងដែរ៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

ឯកសារ​ប្រវត្តិសាស្ត្រ​៖ ក្រសួង​ការ​បរទេស​កម្ពុជា ​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​ផ្អាក​ផ្ដល់ ទិដ្ឋាការតាម​លក្ខខណ្ឌ​ពិសេស​ចំពោះ​មន្រ្ដី​ជាន់​ខ្ពស់​កម្ពុជារបស់ សាធារ​ណ​រដ្ឋ​សហ​ព័ន្ធ​អាល្លឺម៉ង់ ថ្ងៃ​ព្រហស្បតិ៍ 22 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in នយោបាយ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
3 comments

__________________________________________________________
អាន​ផង​ដែរ​៖
១. ឯកសារ​ប្រវត្តិសាស្ត្រ​៖ អាល្លឺម៉ង់ ​ព្យួរ​ការ​ផ្តល់​ទិដ្ឋាការ​អនុគ្រោះ​ ចំពោះ​សមាជិក​រដ្ឋាភិបាល​កម្ពុជា
២. មរណភាព​នៃ​ «​ឯកភាព​» ជាតិ​ខ្មែរ
៣. ឯកសារ​ប្រវត្តិសាស្ត្រ​៖ សេចក្ដី​ប្រកាស​របស់​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា 

%d bloggers like this: