jump to navigation

អំពី​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​បរម​រតន​កោដ្ឋ​ចូល​ព្រះ​បរម​រាជ​វាំង ថ្ងៃពុធ 7 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

ព្រះបរមអដ្ឋិគង់លើព្រះទីន័ង​សុវណ្ណ​ហង្ស

បន្ទាប់ពីព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើង ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ ​នរោត្ដម សីហនុ ព្រះ​មហា​វីរក្សត្រិយ៍​ ព្រះ​វរ​រាជ​បិតា​ជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមអស់រយៈពេល៧ថ្ងៃមកនោះ នៅ​វេលា​​​ព្រឹក​ថ្ងៃព្រហស្បតិ៍ ១២​​រោច ខែ​បុស្ស ឆ្នាំ​រោង ចត្វា​ស័ក ព.ស.​២៥៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើង ក៏មានការយាងព្រះកោដ្ឋពេជ្រដង្ហែព្រះបរមអដ្ឋិយាងចូលព្រះបរមរាជវាំងវិញ តាមបូរាណខត្តិយរាជបវេណីព្រះមហាក្សត្រិយ៍ខ្មែរ។

ព្រះរាជពិធីបានចូលតាំងពីម៉ោង៧ និង៣០នាទីព្រឹក ដោយមានការជួបប្រជុំព្រះរាជវង្សានុវង្ស ក្សត្រា ក្សត្រី ខ្ញុំរាជការគ្រប់មុខមន្ទីរ ឯថែវព្រះមេរុ។ បន្ទាប់ពី​ព្រះ​ករុណា សម្តេច​ព្រះ​បរម​នាថ នរោត្ដម​ សីហមុនី សមាន​ភូមិ​ជាតិ​សាសនា រក្ខតខត្តិយា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធរា​មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ​ឯករាជ​រដ្ឋ​បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរា​ស្រី​ពិរាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី សម្តេច​ព្រះ​មហា​ក្សត្រីយ៍ នរោត្ដម មុនីនាថ សីហនុ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរី​ភាព សេចក្តី​ថ្លៃ​ថ្នូរ និង​សុភ​មង្គល ​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត យាងមកដល់ និងព្រះបរមអដ្ឋិត្រូវបានស្ដេចយាងចុះពីព្រះមហាបញ្ចាមក ព្រះ​ករុណា​ជា​អម្ចាស់​ អញ្ជើញស្ដេចព្រះបរមអដ្ឋិគង់លើព្រះ​ទីន័ង​​សុវណ្ណ​ហង្ស​ ដោយមានថ្វាយព្រះ​ខ្លស់​តាត​ស​ផង ដើម្បីយាង​ដង្ហែ​ចូល​ព្រះ​បរម​រាជវាំង​។

ក្បួនហែព្រះបរមអដ្ឋិត្រូវបានធ្វើឡើងដោយឆ្លងកាត់វិថីសុទ្ធារស វិថី​សម្ដេច​ព្រះ​ធម្ម​លិខិត​អ៊ុក (​១៨៤​) តិរវិថីព្រះស៊ីសុវត្ថិ រួចបត់ចូលព្រះបរមរាជវាំងតាមទ្វារធំ។ ដោយឡែក​ព្រះ​ករុណា ជា​អម្ចាស់ និង​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍​ស្ដេច​ក៏​បាន​យាង​គង់​លើ​ព្រះ​ទី​ន័ង​សុវណ្ណ​ហង្ស​ជាមួយ​នឹង​ព្រះ​បរម​អដ្ឋិ រហូត​មក​ដល់​ព្រះ​ទីន័ង​ទេវា​វិនិច្ឆ័យ​ផង​​។

នៅពេលព្រះបរមអដ្ឋិស្ដេចយាងមកដល់ ព្រះ​ករុណា​ជា​អម្ចាស់​ស្ដេច​អញ្ជើញព្រះកោដ្ឋព្រះបរមអដ្ឋិ ហែចូលទៅតម្កល់នៅមុខព្រះមហាស្វេតច្ឆ័ត្រ ដោយ​មាន​សម្ដេច​ព្រះ​សង្ឃ​រាជ​ទាំង​ពីរ​ព្រះ​អង្គ​រង់​ចាំ​ទទួល​ផង​។

បន្ទាប់​អំពី​​ព្រះ​រាជ​កិច្ច​សាសនា​ដំណាក់​កាល​ទី​មួយ​បាន​ប្រារព្ធ​នៅ​ចំពោះ​មុខ​ព្រះ​រាជ​បល្ល័ង្ក​រួច​មក ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង និង​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះ​អង្គ​បាន​យាង​ព្រះ​កោដ្ឋ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​តម្កល់​លើ​ព្រះ​មហា​បញ្ចា​ក្នុង​ព្រះ​ទីន័ង​មហា​មន្ទីរ​ ដោយ​មាន​ព្រះ​សង្ឃ​៩០​អង្គ​និមន្ត​ស្វាធ្យាយ​ព្រះ​សត្តប្បករណ៍​ផង​។ បន្ទាប់​​មក​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង និង​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះ​រាជ​វង្សានុវង្ស និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី យាង និង​អញ្ជើញ​លុត​ជង្គង់​ក្រាប​ថ្វាយ​បង្គំ​លា​ព្រះ​កោដ្ឋ​ព្រះ​បរម​រតន​កោដ្ឋ​ តាមចង្វាក់គង ចប់សូរេច​ព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើង ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ ​នរោត្ដម សីហនុ ព្រះ​មហា​វីរក្សត្រិយ៍​ ព្រះ​វរ​រាជ​បិតា​ជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​​៕៚

យាងព្រះបរមអដ្ឋិពីព្រះមហាបញ្ចា

ក្បួនដង្ហែព្រះបរមអដ្ឋិយាងទៅកាន់ព្រះបរមរាជវាំង
ព្រះ​មហាក្សត្រិយ៍​អញ្ជើញព្រះកោដ្ឋព្រះបរមអដ្ឋិ ហែចូលទៅតម្កល់នៅមុខព្រះមហាស្វេតច្ឆ័ត្រ

ព្រះកោដ្ឋព្រះបរមអដ្ឋិ​តម្កល់​លើ​ព្រះ​មហា​បញ្ចា​ក្នុង​ហោ​មន្ទីរ

________________________________________________
អាន​ផង​ដែរ

១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ
២. ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​​ព្រះ​បរម​ព្រះ​រតន​កោដ្ឋ​ទៅ​ព្រះ​បរម​រាជ​វាំង
៣. ខួប​៥​ឆ្នាំ ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​បរម​រតនកោដ្ឋ
៤. ព្រះ​រាជ​ពិធី​យាង​ព្រះ​បរម​អដ្ឋិ​គង់​ក្នុង​ព្រះ​កោដ្ឋ​ពេជ្រ ដើម្បី​ដង្ហែ​ទៅ​តម្កល់​លើ​ព្រះ​មហា​បញ្ចា​៩​ជាន់​ក្នុង​ព្រះ​បរម​មេរុ
៥. ព្រះ​រាជ​ពិធី​រើស​អដ្ឋិ និង​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្លេ​ចតុម្មុខ
៦. ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ
៧. អំពី​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះ​មហា​កាញ្ចន​កោដ្ឋ​ចូល​ព្រះ​បរម​រាជ​វាំង

Advertisements

មតិ»

1. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 9 ខែ​កុម្ភៈ 2018

[…] […]

2. ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​​ព្រះ​បរម​​រតន​កោដ្ឋ​ទៅ​ព្រះ​បរម​រាជ​វាំង | ស្រែ​ខ្ម - ថ្ងៃសុក្រ 9 ខែ​កុម្ភៈ 2018

[…] […]

3. ខួប​៥​ឆ្នាំ ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​នៃ​ព្រះ​ករុណា ព្រះ​បរម​រតនកោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 9 ខែ​កុម្ភៈ 2018

[…] […]

4. ព្រះ​រាជ​ពិធី​យាង​ព្រះ​បរម​អដ្ឋិ​គង់​ក្នុង​ព្រះ​កោដ្ឋ​ពេជ្រ ដើម្បី​ដង្ហែ​ទៅ​តម្កល់​លើ - ថ្ងៃសុក្រ 9 ខែ​កុម្ភៈ 2018

[…] […]

5. ព្រះ​រាជ​ពិធី​រើស​អដ្ឋិ និង​ដង្ហែ​ព្រះ​អង្គារ​ព្រះ​បរម​រតន​កោដ្ឋ​ទៅ​បំផ្លែង​ក្នុង​ទន្ - ថ្ងៃសុក្រ 9 ខែ​កុម្ភៈ 2018

[…] […]

6. ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 9 ខែ​កុម្ភៈ 2018

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: