ទៅវត្តភ្នំ ថ្ងៃសុក្រ 16 ខែកុម្ភៈ 2018
Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.2 comments
ថ្ងៃសុក្រនេះ (១៦ កុម្ភៈ ២០១៨) គឺជាថ្ងៃចូលឆ្នាំចិន ថ្ងៃទី១។ ខ្ញុំ និងគ្រួសារបានទៅសែនអ្នកតាព្រះចៅ ឯវត្តភ្នំ។ មនុស្សម្នាច្រើនសម្បើមណាស់ និងមិនមានការរៀបចំឲ្យមានសណ្ដាប់ធ្នាប់ទេ គឺប្រជែងគ្នាចូលយកឈ្នះរៀងខ្លួន។ ខ្ញុំមិនបានចូលសែនអ្វីទេ កាលពិតទៅសម្រាប់អ្នកដែលទៅសែននៅអ្នកតាព្រះចៅឯវត្តភ្នំនេះ គឺភាគច្រើនសម្រាប់អ្នកជាន់ឆ្នាំ ឬឆុងឆ្នាំនោះឯង។ បន្ទាប់ពីនៅរង់ចាំមួយសន្ទុះក៏ឡើងទៅថ្វាយបង្គំឯព្រះវិហារវត្តភ្នំ និងត្រឡប់មកផ្ទះវិញ៕
_____________________________________
អានផងដែរ៖
១. អ្នកតាព្រះចៅវត្តភ្នំ
២. 新年快乐 2018
៣. សំណែនចិនឆ្នាំ២០១៨
៤. ភាពអសណ្ដាប់ធ្នាប់នៅឯអ្នកតាព្រះចៅវត្តភ្នំ