jump to navigation

«​អាំង​ប៉ាវ​»៖ ឯ​ណា​ទៅ​គុណ​តម្លៃ​នៃ​ឯក​សណ្ឋាន​​? ថ្ងៃសៅរ៍ 24 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
trackback

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​សង្កេត​ឃើញ​មាន​ទំនៀម​ប្លែក​នៅ​ស្រុក​ខ្មែរ​យើង នោះ​គឺ​ការ​ចែក «​អាំង​ប៉ាវ​» ឬ​និយាយ​ឲ្យ​ស្រួស​ស្ដាប់ គឺ​ចែក​ «​លុយ​» ពី​សំណាក់​អ្នក​មាន​ខ្មែរ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​។ ស្រែ​ខ្មុក​មិន​និយាយ​ដល់​ពី​ទំនៀម​ចែក «​សំបុត្រ​ក្រហម​» ឬ​អាំង​ប៉ាវ​នេះ​របស់​ជនជាតិ​ចិន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​ទេ តែ​សូម​បង្វែរ​អារម្មណ៍​ប្រិយមិត្រ​មក​មើល​ពី​ភាព​គួរ​ឲ្យ​អនិច្ចា​ក្នុង​ការ​អនុវត្ត​ទំនៀម​បែប​នេះ​វិញ​។

នៅ​ក្នុង​ពេល​ចូល​ឆ្នាំ​ចិន​កន្លង​មក​នេះ លោក​អ្នក​បាន​ឃើញ​ហើយ ជា​ពិសេស​អ្នក​នៅ​ភ្នំពេញ នៅ​តាម​ដង​វិថី​នានា​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​ហាក់​មាន​សមត្ថកិច្ច​ច្រើន​ប្លែក​ឈរ​យាម​កាម​នៅ​តាម​ច្រក​ផ្លូវ​បំបែក​នានា ខុស​ពី​សព្វ​មួយ ថែម​ទាំង​សមត្ថកិច្ច​ខ្លះ​មិន​មែន​ជា​អ្នក​ចាត់​ចែង​ចរាចរណ៍​ផង​។ ការ​ដែល​ពួក​គាត់​មក​ឈរ​រាង​រាយ​បែប​នេះ គឺ​មក​រង់​ចាំ​គេ​ចែក​ «​អាំង​ប៉ាវ​» ទេ​តើហ៍ ហេហេ​…​។

ការ​​ដែល​ពួក​គាត់​កំពុង​ស្ថិត​ក្នុង​ភារ​កិច្ច ប្រកប​ដោយ​ឯក​សណ្ឋាន​ក្នុង​ភាព​ថ្លៃ​ថ្នូរ​នោះ តែ​បែរ​ជា​មក​ឈរ​តម្រៀប​គ្នា​តាម​ផ្លូវ​ហុច​ដៃ​យក​អាំង​ប៉ាវ​ពី​តាម​រថយន្ត «​អ្នក​មាន​» នានា​ដែល​ហុច​ឲ្យ​នោះ មើល​ទៅ​គួរ​ឲ្យ​ខ្មាស​អៀន​ជំនួស​ ព្រម​ទាំង​បាត់​អស់​នូវ​តម្លៃ​របស់​ពួក​គាត់​ដែល​ជា​សមត្ថកិច្ច​បំពេញ​ការងារ​រាជការ និង​ទទួល​ប្រាក់​បំណាច់​ដោយ​សារ​ការ​បង់​ពន្ធ​របស់​ប្រជា​រាស្ត្រ​ខ្មែរ​។ ទិដ្ឋភាព​បែប​នេះ មិន​គួរ​ណា​កើត​មាន​ឡើយ​ចំពោះ​មន្ត្រី​រាជការ​ខ្មែរ ក្នុង​ឱកាស​បែប​នេះ​។

ក្រៅ​ពី​ការ​ចែក​ «​អាំង​ប៉ាវ​» បែប​នេះ ដល់​ភ្នាក់​ងារ​មាន​សមត្ថកិច្ច​របស់​រដ្ឋ​ហើយ នៅ​តាម​ទី​សាធារណៈ​ឯកជន​នានា ដូច​ជា​នៅ​តាម​ច្រក​ចូល​បូរី ឬ​កន្លែង​មួយ​ចំនួន​ទៀត ក៏​ឃើញ​មាន​ការ​ធ្វើ​បែប​នេះ​ដែរ​។ វា​បាន​ក្លាយ​ទៅ​ជា «​ទំនៀម​» មួយ​បាត់​ទៅ​ហើយ​។

អ្វី​ដែល​ជា​ការ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៅ​វិញ​ទៀត​នោះ ទំនៀម​បែប​នេះ នៅ​ឯ​ប្រទេស​ចិន​ ដែល​ជា​ប្រភព​នៃ​ទំនៀម​នេះ បាន​មាន​ការ​ចាត់​វិធានការណ៍​តឹង​រឹង ដោយ​មិន​ឲ្យ​មាន​ការ​ជូន​រង្វាន់​នានា​ក្នុង​ឱកាស​បុណ្យ​ជាតិ​ផង ដោយ​រដ្ឋាភិបាល​ចិន​ចាត់​ទុក​ថា នេះ ជា ចំណែក​មួយ​នៃ «​អំពើ​ពុក​រលួយ​» ផង​ដែរ​៕

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: