jump to navigation

ទៅ​លេង​ជ្រៃ​ធំ ថ្ងៃអាទិត្យ 25 ខែ​កុម្ភៈ 2018

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
trackback

ព្រឹក​មិញ​នេះ (​២៥ កុម្ភៈ ២០១៨​) ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​លេង​ឯ​ព្រំ​ដែន​កម្ពុជា​វៀតណាម ជ្រៃ​ធំ​។ តាម​ពិត​ទៅ​គេ​ល្បី​យូរ​ហើយ តែ​ខ្ញុំ​មិន​ដែល​បាន​ទៅ​សោះ តាំង​ពី​មិន​ទាន់​មាន​ស្ពាន រហូត​មាន​ស្ពាន​ឆ្លង​កាត់​ព្រំដែន និង​បើក​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ពេល​ថ្មី​ៗ​នោះ​មក​។

ដោយ​ចេញ​ពី​ក្រុង​ភ្នំពេញ​តាម​តា​ខ្មៅ​មក ការ​ធ្វើ​ដំណើរ​មក​ច្រក​ព្រំ​ដែន​ជ្រៃ​ធំ​មាន​ភាព​ងាយ​ស្រួល ផ្លូវ​វិញ​ឃើញ​ថា​ធំ​ល្អ ដែល​ជា​ផ្លូវ​ថ្មី រហូត​ដល់​ជិត​ព្រំ​ដែន​ឯណុះ​។ ដោយ​ចេញ​ពី​ភ្នំពេញ​មក​នៅ​ម៉ោង​ប្រមាណ​៩ នៅ​ម៉ោង​១០.៣០​ក៏​បាន​មក​ដល់​ព្រំដែន​ដោយ​សុវត្ថិភាព​។

តាម​ពិត​ទៅ​មាន​បំណង​ចូល​ទៅ​ខាង​វៀតណាម​ដែរ តែ​បច្ចុប្បន្ន​នេះ​រថយន្ត​កម្ពុជា​យើង​មិន​អាច​ចូល​ទៅ​ខាង​វៀតណាម​ទេ ដោយ​ភាគី​ទាំង​សង្ខាង​មិន​ទាន់​មាន​កិច្ច​ព្រម​​ព្រៀង​គ្នា​នៅ​ឡើយ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​តម្រួត​ព្រំដែន​កម្ពុជា​យើង​។ បើ​ទោះ​ជា​រថ​យន្ត​មិន​អាច​ចូល​ទៅ​បាន ប្រជាជន​ខ្មែរ​យើង​អាច​ចូល​ទៅ​បាន​ដោយ​សេរី ដោយ​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន ឬ​ប័ណ្ណ​ឆ្លង​ដែន​ជា​ប្រក្រតី​។ ដោយ​សារ​តែ​ខុស​ពី​ការ​រំពឹង​ទុក ខ្ញុំ​ក៏​មិន​បាន​ចូល​ទៅ​ខាង​វៀតណាម​ឡើយ ដោយ​បាន​ត្រឹម​ឡើង​ឆ្លង​ស្ពាន ថត​រូប​លេង​ប៉ុណ្ណោះឯង រួច​ក៏​ត្រឡប់​មក​ភ្នំពេញ​វិញ​៕

កាស៊ីណូ​ថ្មី​នៅក្បែ​ព្រំដែនរថយន្ត​នានា​នៅ​ច្រកព្រំដែន
ច្រក​ព្រំដែន
ស្ពាន​មិត្រភាព​កម្ពុជា​វៀតណាម

______________________________________________________
អាន​ផង​ដែរ​៖
១. វត្ត​ទួល​ព្រះ​រាជា
២. ព្រំ​ប្រទល់​ខ្មែរ​យួន​ឯ​ជ្រៃ​ធំ

Advertisements

មតិ»

1. វត្ត​ទួល​ព្រះ​រាជា | ស្រែ​ខ្មុក - ថ្ងៃអង្គារ 27 ខែ​មីនា 2018

[…] កាល​ពី​ពេល​ទៅ​លេង​ព្រំ​ដែន​ជ្រៃ​ធំ ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៨ កន្លង​មក​នេះ នៅ​ពេល​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ ខ្ញុំ​ក៏​បាន​ឆៀង​ចូល​លេង​វត្ត​ទួល​ព្រះ​រាជា​។ នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​ការ​មក​លេង​វត្ត​នេះ​។ […]

2. ព្រំ​ប្រទល់​ខ្មែរ​យួន​ឯ​ជ្រៃ​ធំ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 19 ខែ​មេសា 2018

[…] ______________________________________________________ អាន​ផង​ដែរ​៖ ១. ទៅ​លេង​ជ្រៃ​ធំ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: