jump to navigation

ថៃ​ចេញ​ធនបត្រ​ឈុត​ថ្មី ប្រាកដ​ព្រះ​បរម​ឆាយាល័ក្ខណ៍​រាមា​ទី​១០ ថ្ងៃ​ព្រហស្បតិ៍ 8 ខែ​មីនា 2018

Posted by សុភ័ក្ត្រ in ภาษาไทย.
13 comments

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – នា​ថ្ងៃ​ព្រហស្បតិ៍ (​៨ មីនា ២០១៨​) នេះ ធនាគារ​ជាតិ​នៃ​ប្រទេស​ថៃ​បាន​​​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ស្ដី​អំពី​ការ​ចេញ​ផ្សាយ​នូវ​ប្រភេទ​ធនបត្រ​មួយ​ឈុត​ថ្មី​ (ប្រាក់​បាទ​ថៃ​) ដែល​ជា​ឈុត​ទី​១៧ សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​ថៃ​។

សម្រាប់​ធនបត្រ​ថ្មី​មួយ​ឈុត​នេះ គឺ​ជា​ធន​បត្រ​ទី​១ ដែល​មាន​ប្រាកដ​ព្រះ​បរម​ឆាយាលក្ខណ៍ ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី​របស់​ប្រទេស​នេះ​ផង​ដែរ គឺ​សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ឬ​រាមា​ទី​១០​។ ក្រៅ​អំពី​ព្រះ​ឆាយាលក្ខណ៍​ព្រះ​មហា​ក្សត្រិយ៍​នៅ​ខាង​មុខ​ក្រដាស​ប្រាក់ នៅ​ឯ​ខ្នង​ឯណុះ​វិញ មាន​ប្រាកដ​ព្រះ​បរម​ឆាយា​លក្ខណ៍ គ្រប់​ព្រះ​មហាក្សត្រិយ៍​ថៃ​ទាំង​១០​ព្រះ​អង្គ នៃ​រាជ​វង្ស​ចក្រី​ផង ដោយ​ចាប់​តាំង​ពី​រាមា​ទី​១ រហូត​ដល់​រជ្ជកាល​បច្ចុប្បន្ន (​រាមា​ទី​១០​)​។

ប្រភេទ​ធនបត្រ​របស់​ថៃ មាន​ចាប់​តាំង​ពី​២០​បាទ​, ៥០​បាទ​, ១០០​បាទ​, ៥០០​បាទ និង​១.០០០​បាទ​។ ចំពោះ​ធនបត្រ​ថ្មី​នេះ នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ពីរ​ដំណាក់​កាល ដោយ​ប្រភេទ​២០​បាទ​, ៥០​បាទ និង​១០០​បាទ នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ចំណែក​ឯ​ប្រភេទ​៥០០​បាទ និង​១.០០០​បាទ​វិញ នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៧ កន្លង​មក​នេះ ប្រទេស​ថៃ​ក៏​បាន​ចេញ​ធនបត្រ​មួយ​ឈុត​ថ្មី​ផង​ដែរ ដែល​ជា​ប្រភេទ​ធនបត្រ​ចុង​ក្រោយ ដែល​មាន​ដាក់​ព្រះ​បរម​ឆាយា​លក្ខណ៍​អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ ឬរាមាទី៩​។ ចាប់​ពី​ពេល​នេះ​ត​ទៅ​ធន​បត្រ​ថៃ នឹង​មាន​ព្រះ​បរម​ឆាយា​លក្ខណ៍​ព្រះ​មហា​ក្សត្រិយ៍​ថ្មី (​រាមា​ទី​១០​) និង​លែង​មាន​ប្រាកដ​ព្រះ​បរម​ឆាយាលក្ខណ៍​អតីត​ព្រះ​មហា​ក្សត្រិយ៍ (​រាមា​ទី​៩​) ហើយ​៕

_________________________________________________________________
អាន​ផង​ដែរ៖
១. ថៃចេញក្រដាសប្រាក់១០០បាតថ្មី អបអរបុណ្យចម្រើនព្រះជន្មមហាក្ស័ត្រិយ៍ខ្លួន
២. ថៃ​ចេញ​ធនបត្រ​៥០០​បាទ​ថ្មី អប​អរ​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​រាជិនី 
៣. ថៃចេញធនបត្រគំរូថ្មី ៥០០ បាទ
៤. ថៃចេញធនបត្រ១០០បាទគំរូថ្មី
៥. ថៃចេញក្រដាសប្រាក់ថ្មីពីរប្រភេទទៀត អបអរបុណ្យស្ដេចខ្លួន
៦. ធនបត្រ៥០០.០០០បាទ
៧. ថៃដាក់ឲ្យប្រើប្រាស់ធនបត្រគំរូថ្មី ប្រភេទ១០០០បាទ
៨. ថៃចេញធនបត្រប្រភេទ៧០បាទ ឆ្លងបុណ្យខួបឆ្នាំទី៧០គ្រងរាជសម្បត្តិ
៩. ថៃចេញធនបត្រ១០០បាទថ្មីមួយទៀត អបអរខួប៦០ឆ្នាំ សម្ដេចព្រះទេព
១០. ថៃ​ចេញ​ធនបត្រ​មួយ​ឈុត​ធំ​ថ្មី រំឭក​ដល់​អតីត​ព្រះ​មហា​ក្សត្រិយ៍​ រាមា​ទី​៩
១១. ថៃ​ចាត់​ឆ្លង​បុណ្យ​ចម្រើន​ព្រះ​ជន្ម​រាមា​ទី​១០ លើក​ដំបូង ព្រម​ចេញ​តែមប្រិ៍​អប​អរ​សាទរ
១២. ថៃ​ចាត់​បោះ​ពុម្ព​តែមប្រិ៍​​ប្រៃសណីយ៍​ឈុត​ដំបូង​សម្រាប់​ព្រះ​មហា​ក្សត្រិយ៍​ថ្មី​ រាមា​ទី​១០
១៣. ថៃ​ចេញ​កាស​គំរូ​ថ្មី សម្រាប់​ រជ្ជកាល​រាមា​ទី​១០

Advertisements
%d bloggers like this: