jump to navigation

បញ្ហា​សង្គម និង​ «​ប្រជា​ទណ្ឌ​» ថ្ងៃចន្ទ 12 ខែ​មីនា 2018

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ.
trackback

ជា​រឿយ​ៗ​ការ​ធ្វើ «​ប្រជា​ទណ្ឌ*» រមែង​កើត​មាន​​ឡើង​នៅ​ក្នុង​សង្គម​មួយ​ដែល​ការ​គ្រប់​គ្រង​ដោយ​នីតិ​​មាន​ភាព​ធូរ​រលុង​ ម្យ៉ាង​ដោយ​សារ​រដ្ឋ និង​ម្យ៉ាង​ដោយ​ភាព​ខ្វះ​ចំណេះ​ដឹង​ពី​ពល​រដ្ឋ ឬ​មួយ​ក៏​ដោយ​សារ​ភាព​អ​ជំនឿ​លើ​ប្រព័ន្ធ​ច្បាប់​ពី​សំណាក់​ពល​រដ្ឋ​។ ការ​ធ្វើ​ «​ប្រជា​ទណ្ឌ​» ដោយ​ជៀស​មិន​បាន វា​បាន​ធ្វើ​ឲ្យ​បញ្ហា​សង្គម​​មាន​ភាព​ហិង្សា និង​ពល​រដ្ឋ​ឯ​ទៀត​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​។

ការ​ធ្វើ «​ប្រជា​ទណ្ឌ​» មិន​បាន​ធ្វើ​ឲ្យ​បញ្ហា​សង្គម​ធូរ​ស្រាល ឬ​ដោះ​ស្រាយ​បាន​ឡើយ​។ នៅ​ក្នុង​រដ្ឋ​ទាំង​ឡាយ​ណា ដែល​បញ្ហា​សង្គម​មិន​ត្រូវ​បាន​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស​តាម​នីតិ​វិធី​របស់​រដ្ឋ ព្រម​ទាំង​​ធានា​បាន​នូវ​ភាព​យុត្តិ​ធម៌​មួយ​ដែល​ទទួល​ស្គាល់​ពី​ពល​រដ្ឋ​ខ្លួន​នោះ «​ប្រជា​ទណ្ឌ​» ត្រូវ​បាន​គេ​យក​ទៅ​បម្រើ​ជា «​លេស​» ដើម្បី​យក​មក​បម្រើ​ក្នុង​ចេតនា​មិន​ល្អ ហើយ​នៅ​ក្នុង​ពេល​ខ្លះ​ទៀត វា​ក្លាយ​ទៅ​ជា​គ្រោះ​អន្តរាយ​ធំ​ផង​ដែរ​។

បញ្ហា «​ប្រជា​ទណ្ឌ​» ចាំ​បាច់​ត្រូវ​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស នៅ​ក្នុង​សង្គម​ដែល​មាន​ការ​ពុក​ស្រួយ តាម​រយៈ​ការ​ពង្រឹង​នូវ​ប្រព័ន្ធ​ច្បាប់ ការ​អប់​រំ ព្រម​ទាំង​ការ​ដាក់​ទោស​ទណ្ឌ ដល់​អ្នក​រួម​គំនិត​ (​ជាក់​ស្ដែង​)​។ ដរាប​ណា «​ប្រជា​ទណ្ឌ​» នៅ​តែ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​រឿយ​ៗ រដ្ឋ​មួយ​នឹង​ពិបាក​ណាស់​ក្នុង​ការ​ក្លាយ​ជា​រដ្ឋ «​ស៊ីវិល័យ​»​៕

__________________________________________________________
ការ​ចូល​រួម​ក្នុង​អំពើ​ហិង្សា​ពី​សំណាក់​ហ្វូង​មនុស្ស ក្នុង​ន័យ​ដាក់​ទោស​ទណ្ឌ​ដល់​បុគ្គល​មួយ​រូប ឬ​ច្រើន​រូប ដោយ​ពួក​គេ​យល់​ថា​មាន​ទោស​កំហុស ដោយ​មិន​បាន​ឆ្លង​កាត់​ប្រព័ន្ធ​យុត្តិធម៌

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: