jump to navigation

ថៃ​ចាត់​បោះ​ពុម្ព​តែមប្រិ៍​​ប្រៃសណីយ៍​ឈុត​ដំបូង​សម្រាប់​ព្រះ​មហា​ក្សត្រិយ៍​ថ្មី​ រាមា​ទី​១០ ថ្ងៃសុក្រ 16 ខែ​មីនា 2018

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ក្រុមហ៊ុន​ប្រៃសណីយ៍​របស់​ថៃ​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​ការ​ចេញ​តែមប្រិ៍​​ប្រៃសណីយ៍​ឈុត​ដំបូង ដែល​មាន​ប្រាកដ​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី​របស់​ប្រទេស​នេះ​​ គឺ​សម្ដេចព្រះចៅយូហួមហាវជិរាលង្ករណ បតិន្ទ្រទេព្យវរាង្កូរ ឬ​រាមា​ទី​១០​។

សម្រាប់​​​តែមប្រិ៍​​ប្រៃសណីយ៍​ឈុត​ថ្មី​នេះនឹង​កំណត់​បោះ​ពុម្ព​ទៅ​តាម​ប្រភេទ​តម្លៃ​នានា​សម្រាប់​ប្រើ​ប្រាស់​ក្នុង​វិស័យ​ប្រៃសណីយ៍​ថៃ ដោយ​មាន​សរុប​១២​ប្រភេទ​តម្លៃ គឺ​៖ ១​បាទ​, ២​បាទ​, ៣​បាទ​, ៥​បាទ​, ៦​បាទ​, ៧​បាទ​, ៩​បាទ​, ១០​បាទ​, ១២​បាទ​, ១៥​បាទ​, ៥០​បាទ​ និង​១០០​បាទ​។ ចំពោះ​ការ​កំណត់​ចេញ​ឲ្យ​ប្រើ​ប្រាស់​ដំបូង​សម្រាប់​តែមប្រិ៍​​ប្រៃសណីយ៍​ថ្មីនេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ខាង​មុខ​នេះ ដែល​ជា​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​អង្គ​ផង​។

សូម​បញ្ជាក់​ដែរ​ថា កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៧ កន្លង​មក​នេះ ប្រទេស​ថៃ​ក៏​បាន​ចេញ​តែមប្រិ៍​​ប្រៃសណីយ៍​​ពិសេស​ទី​១​ផង​ដែរ ដែល​មាន​ប្រាកដ​ព្រះ​បរម​ឆាយាលក្ខណ៍​ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី រាមា​ទី​១០ ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ​ជន្ម​គម្រប់​៦៥​ព្រះ​វស្សា​ផង​ដែរ​។ ក្រៅ​ពី​តែមប្រិ៍​ប្រៃសណីយ៍​ឈុត​ថ្មី​នេះ ប្រទេស​ថៃ​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ចេញ​ផ្សាយ​នូវ​ធនបត្រ​គំរូ​ថ្មី​មួយ​ឈុត​ធំ ដែល​មានប្រាកដ​ព្រះ​បរម​ឆាយាលក្ខណ៍​ព្រះ​មហា​ក្សត្រិយ៍​អង្គ​ថ្មី រាមា​ទី​១០ នេះ​ផង​ដែរ​៕​៚

ឈុត​តែមប្រិ៍​​ប្រៃសណីយ៍​​ដំបូង​នៃ​រជ្ជកាល​រាមា​ទី​១០ របស់​ថៃ

_________________________________________________________________
អាន​ផង​ដែរ៖
១. ថៃ​ចេញ​ធនបត្រ​ឈុត​ថ្មី ប្រាកដ​ព្រះ​បរម​ឆាយាល័ក្ខណ៍​រាមា​ទី​១០
២. ថៃ​ចាត់​ឆ្លង​បុណ្យ​ចម្រើន​ព្រះ​ជន្ម​រាមា​ទី​១០ លើក​ដំបូង ព្រម​ចេញ​តែមប្រិ៍​អប​អរ​សាទរ
៣. ថៃ​ចេញ​កាស​គំរូ​ថ្មី សម្រាប់​ រជ្ជកាល​រាមា​ទី​១០

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: