jump to navigation

គំរូ​ឈុត​ប្រាក់​រៀល​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា បោះ​ពុម្ព ឆ្នាំ​១៩៨៧ ថ្ងៃចន្ទ 19 ខែ​មីនា 2018

Posted by សុភ័ក្ត្រ in អតីតភាព, អំពីស្រុកខ្មែរ.
trackback

បន្ទាប់​ពី​ការ​បោះ​ពុម្ព និង​ដាក់​ឲ្យ​ចរាចរ​នូវ​ប្រាក់​រៀល​ខ្មែរ​មួយ​ឈុត​ធំ នា​ឆ្នាំ​១៩៨០ របស់​របប​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា​មក​ រយៈ​ពេល​៧​ឆ្នាំ​ក្រោយ​ ពោល​គឺ​នៅ​ឆ្នាំ​១៩៨៧ ទើប​មាន​ការ​បោះ​ជា​ថ្មី​​ម្ដង​ទៀត​។ តែ​ការ​បោះ​ពុម្ព​បន្ថែម​នេះ មាន​តែ​ពីរ​ប្រភេទ​ក្រដាស​ប្រាក់​តែ​ប៉ុណ្ណោះ​គឺ ប្រភេទ​៥​រៀល និង​១០​រៀល​។

ចំពោះ​ការ​បោះ​ពុម្ព​ថ្មី​បន្ថែម​នៅ​ឆ្នាំ​១៩៨៧​នេះ​ មិន​មាន​ការ​កែ​ប្រែ​ទម្រង់​រូប​ភាព​នៃ​ធនបត្រ​ទេ តែ​ជំនួស​មក​វិញ​ដោយ​ការ​ផ្លាស់​ប្ដូរ​ព័ណ៌​បន្តិច​បន្តួច ឯ​ការ​រចនា​វិញ គឺ​ដូច​គ្នា​បេះ​បិទ​។

សម្រាប់​ធនបត្រ​ប្រភេទ​៥​រៀល មាន​ការ​ផ្លាស់​ប្ដូរ​ពី​ព័ណ៌​ឈាម​ជ្រូក (​បោះ​ពុម្ព​គ្រា​មុន​) មក​ជា​ព័ណ៌​ក្រហម​បែប​ទឹក​ក្រូច​វិញ​ម្ដង ឯ​ប្រភេទ​១០​រៀល​វិញ មាន​ការ​ផ្លាស់​ប្ដូរ ពី​ព័ណ៌​ខៀវ​ចាស់ (​បោះ​ពុម្ព​គ្រា​មុន​) មក​ជា​ព័ណ៌​បៃតង​ចាស់​វិញ តែ​ប៉ុណ្ណោះ​៕

ប្រភេទ​ក្រដាស​ប្រាក់​រៀល​គំរូ​ថ្មី​៥​រៀល (​ខាង​មុខ​)ប្រភេទ​ក្រដាស​ប្រាក់​រៀល​គំរូ​ថ្មី​៥​រៀល (​ខាង​ក្រោយ​)ប្រភេទ​ក្រដាស​ប្រាក់​រៀល​គំរូ​ថ្មី​១០​រៀល (​ខាង​មុខ​)ប្រភេទ​ក្រដាស​ប្រាក់​រៀល​គំរូ​ថ្មី​១០​រៀល (​ខាង​ក្រោយ​)

______________________________________________
អាន​ផង​ដែរ​៖
១. គំរូ​ឈុត​ប្រាក់​រៀល​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: