jump to navigation

លាវ​ចាត់​ត្រៀម​ដាក់ «​រាំ​វង់​» ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក ព្រម​ជាមួយ​ពិធី​បាយ​សី ដាក់​បាត្រ និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី ថ្ងៃអង្គារ 20 ខែ​មីនា 2018

Posted by សុភ័ក្ត្រ in វីដេអូ, ພາສາລາວ.
add a comment

នានាប្រទេស៖ នគរ​ហ្លួង​វៀងចន្ទន៍, ស.ប.ប. លាវ – រដ្ឋការ​លាវ​កំពុង​រៀប​ចំ​ត្រៀម​រួប​រួម​ព័ត៌មាន​នានា​ដែល​ចាំ​បាច់ ដើម្បី​ធ្វើ​ការ​ស្នើ​ចុះ​បញ្ជី​រាំ​វង់​លាវ ឲ្យ​ក្លាយ​ជា​សម្បត្តិ​បេតិ​កភណ្ឌ​ពិភព​លោក​ផ្នែក​វប្បធម៌​អរូបិ​ ក្រៅ​ពី​នោះ​ក៏​កំពុង​ពិចារណា​ដើម្បី​ដំណើរ​ការ​ក្នុង​រឿង​ដូច​គ្នា​នេះ​ដែរ សម្រាប់​សកម្មភាព​ខាង​សង្គម​ និង​វប្បធម៌​ផ្សេង​ៗ​ទៀត ដែល​ជន​ជាតិ​លាវ​មាន​ត​មក​ពី​បុព្វ​បុរស​ខ្លួន​។

រាំ​វង់​សាមគ្គីការ​រាំ​វង់​លាវ​សម័យ​បច្ចុប្បន្ន

ក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍ បាន​រៀប​ចំ​ប្រជុំ​ពិភាក្សា​ជាមួយ​អ្នក​តំណាង​នានា​ដែល​ពាក់​ព័ន្ធ​កាល​ពី​ដើម​ខែ​កន្លង​មក​នេះ​ ដើម្បី​ដំណើរ​ការ​ក្នុង​រឿង​នេះ ដោយ​ចាប់​ផ្ដើម​ពី​ការ​ចុះ​បញ្ជី «​រាំ​វង់​លាវ​» ហើយ​ដែល​ការងារ​នេះ​បាន​ចាប់​ផ្ដើម​ឡើង​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី អង្គការ​យូណេស្កូ ប្រកាស​លទ្ធផល​ការ​ចុះ​បញ្ជី «​សំឡេង​គែន​» ដែល​ជា​សំឡេង​គ្រឿង​តន្ត្រី​ចំណាស់​មួយ​របស់​លាវ ជា​សម្បត្តិ​បេតិ​ក​ភណ្ឌ​ពិភព​លោក​ប្រភេទ​ដូច​គ្នា​នេះ​ដែរ​។

«​រាំ​វង់​​លាវ» គឺ​ជា​ការ​រេ​រាំ​មួយ​រវាង​បុរស និង​ក្រមុំ ឬ​រាំ​ជា​ក្រុម ក្នុង​ពិធី​បុណ្យ​រីក​រាយ កម្សាន្ត​សប្បាយ ដែល​មាន​កាយ​វិការ​លឿន​រហ័ស មាន​ចង្វាក់ និង​ទំនង​សប្បាយ​រីក​រាយ​ជាមួយ​សំឡេង​គែន សំឡេង​ពិណ និង​ស្គរ​ដី​ — តាម​ទំនុក​ភ្លេង​ប្រចាំ​ស្រុក​តំបន់ ដែល​មាន​តាំង​ពី​បូរាណ​កាល​។ ប្រទេស​លាវ នៅ​ក្នុង​យុគ​សម័យ​បដិវត្តន៍​នេះ បាន​បង្កើត​ឡើង​នូវ​ប្រភេទ «​រាំ​វង់​សាមគ្គី​» មួយ​ឡើង ដើម្បី​សេចក្ដី​សុខ​សប្បាយ​ប្រកប​ដោយ​សារៈ​ក្នុង​លក្ខណៈ​ក្រុម តែ​មិន​ខុស​ប្លែក​ប៉ុន្មាន​ពី​រាំ​វង់​ច្បាប់​ដើម​របស់​លាវ​ទេ ដោយ​គ្រាន់​បន្ថែម​ទំនុក​ឲ្យ​មាន​ភាព​លឿន ភ្លេង​ប្រកប​មាន​លក្ខណៈ​រន្ថាន់​ឡើង ហើយ​ជា​ញឹក​ញយ​មិន​មាន​សំឡេង​គែន និង​រាំ​គូ​ជាមួយ​បទ​ភ្លេង​បដិវត្តន៍​។

តាម​ការ​ឲ្យ​ដឹង​ពី​សារព័ត៌មាន​ក្នុង​ស្រុក ក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍ របស់​លាវ ក៏​កំពុង​មាន​ផែន​ការ​នឹង​ចុះ​បញ្ជី​សកម្មភាព និង​ប្រពៃណី​ជា​ច្រើន​ទៀត ឲ្យ​ក្លាយ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក ទាំង​ទាំង​ប្រពៃណី​បាយ​សី​ហៅ​ព្រលឹង ការ​ធ្វើ​បុណ្យ​ដាក់​បាត្រ បុណ្យ​ប្រពៃណី​ស្គរ​ឆៃយ៉ាំ រួម​ទាំង​ប្រពៃណី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឬ​ទេសកាល​សង្ក្រាន្ត​របស់​លាវ​ផង​ដែរ​៕

ទស្សនាការ​រាំ​វង់​របស់​លាវ

_________________________________________________________
អាន​ផង​ដែរ​៖
១. ສປປ ລາວ ກຽມສະເໜີຂຶ້ນທະບຽນ ລຳວົງລາວ ເປັນມໍລະດົກໂລກ
២. ลาวจัดเตรียมส่ง “รำวง” ขึ้นทะเบียนมรดกโลก พร้อมบายศรี ตักบาตร บุญขึ้นปีใหม่
៣. ການຟ້ອນລໍາວົງລາວ ໃນປັຈຈຸບັນ

Advertisements
%d bloggers like this: