jump to navigation

ប្រធានា​ធិបតី​ភូមា​លា​លែង​ពី​ដំណែង ថ្ងៃសុក្រ 23 ខែ​មីនា 2018

Posted by សុភ័ក្ត្រ in မြန်မာဘာသာ.
trackback

នានា​ប្រទេស​៖ នេប្យ្ញីតៅ​, ភូមា – កាល​ពី​ថ្ងៃ​ពុធ (​២១ មីនា ២០១៨​) កន្លងមក​នេះ ប្រធានាធិបតី​ប្រទេស​ភូមា លោក ហ្តីន ក្យៅ (ភ. ထင်ကျော်) បាន​លា​លែង​ពី​ដំណែង​ហើយ​។ ការ​លា​លែង​នេះ មាន​ប្រសិទ្ធភាព​ភ្លាម នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ការ​ប្រកាស​លា​លែង​ពី​សំណាក់​ការិយាល័យ​ប្រធានាធិបតី​។

លោក​ហ្តីន ក្យៅ ដែល​ជា​មនុស្ស​ជំនិត​របស់​លោក​ស្រី​អ៊ុង​សាន ស៊ូជី នោះ គឺ​ជា​ប្រធានាធិបតី​ស៊ីវិល (​​មិន​មែន​ទាហាន​) ទី​១ បន្ទាប់​ពី​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​របស់​ភូមា ឈ្នះ​ឆ្នោត​យ៉ាង​ភ្លូត​ទឹក​ដី​ភ្លូក​ដី​កាល​ពី​ចុង​ឆ្នាំ​២០១៥​កន្លង​មក​។ លោក​បាន​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦​។ នៅ​ក្នុង​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី លោក ហ្តីន ក្យៅ ​បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧ កន្លង​មក​ផង​ដែរ​។

ការ​លា​លែង​ពី​ដំណែង​របស់​ប្រធានាធិបតី​ភូមា នា​គ្រា​នេះ ត្រូវ​បាន​គេ​លើក​ឡើង​ពី​បញ្ហា​សុខភាព​របស់​លោក​ ដែល​បច្ចុប្បន្ន​នេះ មាន​អាយុ​៧៣​ឆ្នាំ​។ តាម​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​នេះ (​មា​ត្រា​៧៣​ ខ) នឹង​មាន​ការ​ចាត់​ចែង​ជ្រើស​រើស​ប្រធានាធិបតី​ថ្មី​ក្នុង​រយៈ​ពេល​៧​ថ្ងៃ បន្ទាប់​ពី​តំណែង​នេះ​នៅ​ទំនេរ​៕

លោក​ប្រធានាធិបតី លោក ហ្តីន ក្យៅ កាល​គ្រា​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា នា​ពេល​កន្លង​ទៅ

__________________________________
អាន​ផង​ដែរ
១. ស្បថ​ចូល​កាន់​តំណែង ភូមា​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី
២. ភូមា​បាន​ប្រធានាធិបតី​ថ្មី​ស៊ីវិល​ទី​១​ក្នុង​រយៈ​ពេល​១០០​ឆ្នាំ
៣. ស្វាគមន៍​ឯក​ឧត្តម ហ្តីន ក្យៅ
៤. ភូមា​រើស​បាន​ប្រធានាធិបតី​ថ្មី លោក វីន ម្យិន្ត

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: