jump to navigation

ថៃ​ចង់​បាន​ «​ស​» ខ្មែរ​ប្រែ​ចង់​បាន «​ខ្មៅ​» ថ្ងៃចន្ទ 26 ខែ​មីនា 2018

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

កាល​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព នៃ​ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ចាប់​តាំង​ពី​ថ្ងៃ​ព្រះ​អង្គ​សោយ​ព្រះ​ទិវង្គត រហូត​ដល់​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព ប្រជាជាតិ​ខ្មែរ បាន​បង្ហាញ​ឲ្យ​ពិភព​លោក​ឃើញ​នូវ​ប្រពៃណី​ដ៏​ល្អ​ផូរ​ផង់​ដែល​ជា​ទំនៀម​បុណ្យ​ព្រះ​សព ដែល​ខ្មែរ​យើង​បាន​ប្រកាន់​ខ្ជាប់​តាំង​ពី​បូរាណ​ព្រេង​នាយ​មក បើ​ទោះ​ជា​ពិធី​មួយ​ចំនួន​បាន​បាត់​បង់​ក្ដី​។ អ្វី​ដែល​ជា​ទំនៀម​ដ៏​សំខាន់​មួយ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ដែល​ខ្មែរ​យើង​បាន​បង្ហាញ​នោះ​គឺ ការ​ស្លៀក​ពាក់ «​ស​» សម្រាប់​ការ​កាន់​ទុក្ខ​

ការ​ប្រើ​ប្រាស់​ព័ណ៌​ស​សម្រាប់​បុណ្យ​សព តាំង​តែ​ពី​សាមញ្ញ​ជន​រហូត​ដល់​វណ្ណៈ​ក្សត្រិយ៍​​នេះ ត្រូវ​បាន​ខ្មែរ​យើង​ប្រកាន់​ខ្ជាប់​ជា​យូរ​យារ​មក​ហើយ (​ស្រែ​ខ្មុក​សូម​មិន​បរិយាយ​ពី​រឿង​នេះ​) ដែល​មិន​មាន​ជា​ការ​ស្លៀក​តាម​ចិន ដូច​អ្នក​ប្រើ​ប្រាស់​ហ្វេសបុគ​ខ្លះ​បាន​​និយាយ​នោះ​ទេ​។ យ៉ាង​ណា​មិញ ទំនៀម​ស្លៀក​ស​នេះ ត្រូវ​បាន​ខ្មែរ​ផ្សព្ធ​ផ្សាយ​ឥទ្ធិពល​ដល់​រដ្ឋ​កើត​ថ្មី​ទាំង​ឡាយ​ឯ​ទៀត​មាន​សៀម លាវ ជា​ដើម​ឲ្យ​ប្រើ​ប្រាស់​ផង​ដែរ​។

ប្រទេស​សៀម ដែល​ស្ថិត​នៅ​ក្រោមការ​ទទួល​យក​វប្បធម៌​​ពី​ខ្មែរ​ដើម​នោះ ពី​អតីត​ក៏​ប្រើ​ប្រាស់​ព័ណ៌​ស​សម្រាប់​ពិធី​បុណ្យ​សព និង​ព្រះ​សព​ដែរ​។ មក​ដល់​​សម័យ​ក្រោយ​នេះ​ឯង គឺ​នៅ​ពេល​ដែរ​ប្រទេស​នេះ (​ថៃ​) បើក​ឱកាស​ និង​ប្រកាន់​យក​ទំនៀម​វប្បធម៌​លោក​ខាង​លិច (​សម័យ​នាយ​ឧត្ដម​សេនីយ​ពិបុល​សង្គ្រាម​) ទើប​ព័ណ៌​ខ្មៅ​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ និង​ផ្សព្ធ​ផ្សាយ​ជា​ទូ​ទៅ​សម្រាប់​បុណ្យ​សព​ ជា​ពិសេស​ក្នុង​ចំណោម​​អភិជន​ថៃ ក្នុង​ហេតុ​ផល​​ដើម្បី​ភាព​ជឿន​លឿន និង​សម័យ​និយម​របស់​ថៃ​។

កាល​ពី​បុណ្យ​ព្រះ​បរម​សព​នៃ​នៃ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​នោះ មាន​បណ្ដា​ជន​ជាតិ​ថៃ​ជា​ច្រើន​បាន​ឃើញ​ពី​ទំនៀម​នៃ​ការ​ប្រើ​ប្រាស់​ព័ណ៌​ស​នេះ ហើយ​ពួក​គេ​បាន​លួច​កោត​សរសើរ​ និង​បាន​និយាយ​មិន​ដាច់​ពី​មាត់​ពី​ភាព​ល្អ​ផូរ​ផង់​នេះ រហូត​ដល់​មាន​អ្នក​ខ្លះ​បាន​លើក​ឡើង និង​វែក​ញែក​នៅ​តាម​បណ្ដាញ​សង្គម​អំពី​បញ្ហា​នេះ និង​ចង់​ឲ្យ​មាន​ការ​សើរើ​ប្រើ​ប្រាស់​ព័ណ៌​ស​នេះ​ឡើង​វិញ​សម្រាប់​ប្រពៃណី​បុណ្យ​សព​នៅ​ប្រទេស​ថៃ​ផង​ទៀត​។

តែ​អ្វី​គួរ​ឲ្យ​អស់​សំណើច​នោះ ជា​ពិសេស​សម្រាប់​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​នា​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់​​ព័ណ៌​ «​ខ្មៅ​» សុទ្ធ (​តាម​ទំនៀម​ថៃ) សម្រាប់​បុណ្យ​សព នៅ​តាម​កញ្ចក់​ទូរទស្សន៍​រហូត​បណ្ដាល​​ឲ្យ​មាន​ការ​វែក​ញែក​ពី​ម្ខាង​ទៅ​ម្ខាង​ផង​ដែរ​។ ស្គាល់​គេ​ស្គាល់​យើង — នេះ​បាន​ជា​ថា​ថៃ​ចង់​បាន​ «​ស​» ឯ​​ខ្មែរ​ស​ហើយ ​ប្រែ​ចង់​បាន «​ខ្មៅ​» ទៅ​វិញ​!

ការ​ស្លៀក​ពាក់​ស​កាល​គ្រា​បុណ្យ​ព្រះ​សព ព្រះ​ករុណា ព្រះ​បរម​រាជា​នុ​កោដ្ឋព្រះ​ករុណា និង​សម្ដេច​ព្រះ​មហា​ក្សត្រិយ៍ ព្រះ​វរ​រាជ​មាតា ព្រម​ព្រះ​រាជ​វង្សានុវង្ស​ទ្រង់​គ្រង​ព័ណ៌ស កាល​គ្រា​បុណ្យ​ព្រះ​បរម​សព ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ
ប្រជារាស្ត្រ​ខ្មែរ​ពាក់​ស​ចូល​រួម​បុណ្យ​ព្រះ​បរម​សព ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ
ការ​ស្លៀក​ពាក់​ស​ក្នុង​បុណ្យ​ព្រះ​បរម​សព ព្រះ​ចៅ​ផែន​ដី​សៀម កាល​ពី​អតីត​កាល
ប្រជា​រាស្ត្រ​ថៃ​ស្លៀក​ពាក់​ខ្មៅ​សុទ្ធ ក្នុង​បុណ្យ​ព្រះ​បរម​សព​ព្រះ​មហា​ក្សត្រិយ៍​ថៃ រាមា​ទី​៩ កាល​ពី​ពេល​ថ្មី​ៗ​នេះ

_________________________________________________________________
អាន​ផង​ដែរ​៖
១. ប្រពៃណី​លូន​ក្រាប​កំពុង​ត្រូវ​បាន​រង្គោះ​រង្គើ​នៅ​មឿង​ថៃ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: