jump to navigation

ភូមា​រើស​បាន​ប្រធានាធិបតី​ថ្មី លោក វីន ម្យិន្ត ថ្ងៃពុធ 28 ខែ​មីនា 2018

Posted by សុភ័ក្ត្រ in မြန်မာဘာသာ.
trackback


ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ភូមា

នានា​ប្រទេស​៖ នេប្យ្ញីតៅ​, ភូមា – រដ្ឋសភា​ប្រទេស​ភូមា​បាន​ជ្រើស​រើស​សម្ព័ន្ធ​មិត្រ​ដ៏​ជិត​ស្និទ្ធ​របស់​លោក​ស្រី អង់សានស៊ូជី ជា​ប្រធានាធិបតីថ្មី របស់​ប្រទេស​នេះ​ហើយ នា​ថ្ងៃ​ពុធ ទី​២៨ ខែ​មីនា ឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​អតីត​ប្រធានាធិបតី ហ្តីន ក្យៅ បាន​លា​លែង​ពី​តំណែង​កាល​ពី​សប្ដាហ៍​កន្លង​ទៅ ដោយ​មូល​ហេតុ​សុខ​ភាព​រួច​មក​។

លោក វីន ម្យិន្ត (ភ. ဝင်းမြင့်) បាន​លា​លែង​ពី​តំណែង​ប្រធាន​សភា​តំណាង​រាស្ត្រ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ ដើម្បី​បើក​ឱកាស​ឈាន​កាន់​តំណែង​ប្រធានាធិបតី​នេះ ហើយ​ដែល​ត្រូវ​បាន​សភា​ទាំង​ពីរ​របស់​ប្រទេស​នេះ បោះ​ឆ្នោត​ឲ្យ​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​ទី​១០ របស់​ប្រទេស​អតីត​​អាណានិគម​របស់​អង់គ្លេស​មួយ​នេះ​។

លោក វីន ម្យិន្ត បាន​ទទួល​សំឡេង​សរុប​៤០៣ ពី​សំឡេង​សរុប​៦៣៦ សំឡេង​ពី​សមាជិក​សភាព​នីតិ​បញ្ញត្តិ ដែល​បាន​ធ្វើ​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​នេះ​ ដែល​បាន​បើក​ឱកាស​ឲ្យ​លោក​គ្រង​តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ភូមា​៕

__________________________________
អាន​ផង​ដែរ
១. ប្រធានា​ធិបតី​ភូមា​លា​លែង​ពី​ដំណែង

 

 

Advertisements

មតិ»

1. ប្រធានា​ធិបតី​ភូមា​លា​លែង​ពី​ដំណែង | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 29 ខែ​មីនា 2018

[…] __________________________________ អាន​ផង​ដែរ៖ ១. ស្បថ​ចូល​កាន់​តំណែង ភូមា​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី ២. ភូមា​បាន​ប្រធានាធិបតី​ថ្មី​ស៊ីវិល​ទី​១​ក្នុង​រយៈ​ពេល​១០០​ឆ្នាំ ៣. ស្វាគមន៍​ឯក​ឧត្តម ហ្តីន ក្យៅ ៤. ភូមា​រើស​បាន​ប្រធានាធិបតី​ថ្មី លោក… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: