jump to navigation

អធិក​មាស ថ្ងៃចន្ទ 30 ខែ​មេសា 2018

Posted by សុភ័ក្ត្រ in អំពី​ភាសា, អំពីភាសា, ภาษาไทย, ພາສາລາວ.
4 comments

ចុល្ល​សករាជ​១៣៨០​នេះ ជា​ឆ្នាំ​ដែល​មាន​ «​អធិក​មាស​»​ (អាន​ថា​ ៖ អៈធិ-កៈ-មាស)។ តើ​អ្វី​ជា​អធិក​មាស​?

សម្រាប់​ប្រតិទិន​ចន្ទ​គតិ ដែល​មាន​១២​ខែ (​ជា​ទូទៅ​) ដូច​សុរិយ​គតិ​ដែរ​នោះ ជា​រៀង​រាល់​៣​ទៅ​៤​ឆ្នាំ​ម្ដង តែង​តែ​មាន​ការ​លើក​ខែ គឺ​ការ​បន្ថែម​ខែ​មួយ​ទៀត ឲ្យ​បាន​១៣​ខែ​ក្នុង​មួយ​ឆ្នាំ នោះ​គឺ​ខែ​អាសាធ​។ ការ​លើក​បន្ថែម​ខែ​បែប​នេះ ឲ្យ​ឈ្មោះ​ថា «​អធិក​មាស​»​ នោះ​ឯង​។

ការ​បន្ថែម​មួយ​ខែ​នៅ​ក្នុង​ប្រព័ន្ធ​ចន្ទគតិ​បែប​នេះគឺ​ដើម្បី​ឲ្យ​ចំនួន​ថ្ងៃ​មាន​សមមូល​គ្នា​នឹង​ប្រព័ន្ធ​សុរិយ​គតិ ដោយ​មិន​ឲ្យ​ចំនួន​ថ្ងៃ​ខុស​គ្នា​ច្រើន​ពេក​។

នៅ​ក្នុង​វចនានុក្រម​ខ្មែរ លោក​បាន​ឲ្យ​និយម​ន័យ​នៃ «​អធិក​មាស​»​ នេះ ដូច​ត​ទៅ​នេះ​ ៖

អធិក​មាស ខែ​លើក គឺ​ខែ​អាសាឍ ទី ២ ដែល​លើក​បង្រ្គប់​តាម​ចន្ទ​គតិ (ខែ​អាសាឍ​ទី ១ ហៅ បឋមាសាឍ, អធិក​មាស​ហៅ ទុតិយា-សាឍ មាន ៣០ ថ្ងៃ​ដូច​គ្នា; ក្នុង​ឆ្នាំ​នោះ​មាន ១៣ ខែ​ហៅ​ថា ឆ្នាំ​មាន​អធិក​មាស) ។

នៅ​ក្នុង​ប្រទេស​ថៃ និង​លាវ​ ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ចន្ទ​គតិ​ដូច​ខ្មែរ​យើង​ដែរ​នោះ ការ​លើក​ខែ​បង្គ្រប់​នេះ​ក៏​អនុវត្ត​ដូច​គ្នា​ផង​ដែរ ដោយ​ថៃ​ហៅឈ្មោះ​ថា «​อธิกมาส» (​អាន​ថា ៖ អៈធិកៈម៉ាដ) និង​លាវ ហៅ​ថា «​ອະທິກະມາດ​» (អាន​ថា ៖ អៈធិកៈម៉ាដ) ឬ អធិក​មាស នោះ​ឯ​ង​​។

សម្រាប់​ឆ្នាំ​ទាំង​ឡាយ​ណា​ដែល​មាន​អធិក​មាស តួ​យ៉ាង​ឆ្នាំ​នេះ​ ប្រទេស​កម្ពុជា និង​លាវ មិន​មាន​ការ​លើក​ធ្វើ​បុណ្យ​​​វិសាខ​បូជា ទៅ​ធ្វើ​នៅ​ខែ​បន្ទាប់ ដូច​ប្រទេស​ថៃ​ (​លើក​ទៅ​ធ្វើ​ខែ​ទី​៧ ឬ​ខែ​ជេស្ឋ តាម​ប្រតិទិន​ថៃ​) នោះ​ទេ គឺ​នៅ​តែ​ធ្វើ​ក្នុង​ខែ​ពិសាខ ឬ​ខែ​៦ (សម្រាប់​ប្រទេស​លាវ​) ដដែល។ (​សូម​រង់​ចាំ​អាន​៖ ការ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​នៅ​ប្រទេស​ថៃ​)​៕

____________________________________________________________
អាន​ផង​ដែរ​៖
១. ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​មាឃ​បូជា និង​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា

Advertisements

អនុមោទនា ​វិសាខ​បូជា ព.ស.​២៥៦២ ថ្ងៃអាទិត្យ 29 ខែ​មេសា 2018

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

ពិសាខបូជា ឬ វិសាខបូជា (អានថា _ ខៈបូជា) ន. (បា. វិសាខ + បូជា) ឈ្មោះពិធីបុណ្យ ឬការធ្វើសក្ការបូជាក្នុងថ្ងៃពេញបូណ៌មីខែពិសាខ ជាថ្ងៃដែលព្រះសក្យមុនីសម្មាសម្ពុទ្ធទ្រង់ប្រសូត, ទ្រង់បានបរមាភិសម្ពោធិ, ទ្រង់រលត់ខន្ធចូលកាន់បរិនិព្វាន, ធ្វើរំឭកដល់ព្រះគុណរបស់ព្រះអង្គ, ជាការបូជាពិសេសមួយយ៉ាង សម្រាប់ពុទ្ធសាសនិកជនទាំងបព្វជិតទាំងគ្រហស្ថនាំគ្នាធ្វើរាល់ឆ្នាំ, រាប់ថាជាបុណ្យសម្រាប់ពុទ្ធសាសនាៈ ថ្ងៃពិសាខបូជា, ធ្វើពិសាខបូជា។ (វ. ខ្មែរ ទំព័រ ៧៥៩)

  • សម្រាប់​ឆ្នាំ​២០១៨ នេះ ថ្ងៃ​វិសាខបូជា ត្រូវនឹងថ្ងៃ​អាទិត្យ ទី​២៩ ខែ​មេសា

____________________________________________
អានព័ត៌មាន៖
១. បុណ្យពិសាខបូជាឆ្នាំនេះ នឹងប្រារព្ធនៅលើកំពូលភ្នំ ព្រះរាជទ្រព្យ
២. សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញរាប់បាត្រព្រះសង្ឃ ក្នុងពិធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យ
៣. សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញប្រារព្ធពិធីបុណ្យវិសាខបូជា នៅភ្នំឧដុង្គ
៤. សូមអនុមោទនា! ទិដ្ឋភាពបុណ្យ«វិសាខបូជា» ដ៏ធំបំផុតនៅភ្នំព្រះរាជទ្រព្យ

បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ នៅ​សិង្ហបុរី ថ្ងៃសៅរ៍ 28 ខែ​មេសា 2018

Posted by សុភ័ក្ត្រ in អាស៊ាន.
17 comments

នានាប្រទេស៖ ក្រុងសិង្ហ​បុរី, ប្រទេស​សិង្ហ​បុរី – កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ បាន​បើក​ជា​ផ្លូវ​ការ​ហើយ​នា​ព្រឹក​ថ្ងៃ​សៅរ៍​​នេះ (២៨ មេសា ២០១៨​) នៅ​ឯ​សណ្ឋាគារ​​សាំងគ្រីឡា ប្រទេសសិង្ហបុរី ក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍​រប​ស់​អា​ស៊ា​ន»។

លោក​នាយក​រដ្ឋ​មន្ត្រី​សិង្ហ​បុរី លី ស៊ាន ឡុង បាន​ធ្វើ​ការ​ស្វាគមន៍​ប្រមុខ​រដ្ឋ និង​រដ្ឋាភិបាល​ពី​ប្រទេស​ទាំង​៩​ទៀត​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (​អាស៊ាន​) ដែល​បាន​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នេះ​។

មេដឹកនាំអាស៊ានទាំង១០ប្រទេសថតរូបក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅ​សិង្ហ​បុរី

សម្រាប់​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៣២​នេះ មេ​ដឹក​នាំ​ទាំង​អស់​បាន​ធ្វើ​ការ​ពិភាក្សា​អំពី​បញ្ហា​អាទិភាព​របស់អាស៊ាន រួម​ទាំង​បញ្ហា​ប្រឈម និង​កាលា​នុវត្ត​ភាព​ដែល​អង្គការ​នេះ​កំពុង​ជួប​ប្រទះ ដោយ​អនុលោម​ជាមួយ​នឹង​ការ​ផ្ដោត​លើក​ការ​ពង្រឹង​​ពី​ភាពរឹងមាំ និង​នវានុវត្តន៍​​របស់​ខ្លួន​។ មេ​ដឹក​នាំ​អាស៊ាន​ទាំង​១០​ក៏​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទស្សនៈ​ស្ដី​អំពី​ការ​វិវត្ត​ថ្មី​ៗ​នៅ​ក្នុង​តំបន់ និង​ក្នុង​សាកល​លោក ព្រម​ទាំង​បាន​ស្វាគមន៍​ជំនួប​កំពូល​ជា​ប្រវត្តិ​សាស្ត្រ​នៃ​ថ្នាក់​ដឹក​នាំ​ប្រទេស​កូរ៉េ​ទាំង​ពីរ កាល​ពី​ម្សិល​មិញ​ផង​ដែរ​៕

លទ្ធផលនៃកិច្ចប្រជុំត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរី

_______________________________________________
អានព័ត៌មាន
១. ទីបំផុតកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ ក៏បានចាប់ផ្ដើម
២. ថៃបើកប្រជុំកំពូលអាស៊ានលើកទី១៥ ទាំងរញ៉េរញ៉ៃ
៣. កិច្ចប្រជុំកំពូលអាស៊ានគ្រាទី១៦ បានបើកនៅក្រុងហាណូយ
៤. ហាណូយបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី១៧
៥. ចាការតា បើកកិច្ចប្រជុំកំពូលអាស៊ាន គ្រាទី១៨
៦. កិច្ចប្រជុំកំពូលអាស៊ានគ្រាទី១៩ បើកជាផ្លូវការនៅឥណ្ឌូណេស៊ី
៧. កម្ពុជាបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២០
៨. កិច្ចប្រជុំកំពូលអាស៊ានទី២១ បើកនៅក្រុងភ្នំពេញ
៩. ប្រ៊ុយណេបើកជាផ្លូវការកិច្ចប្រជុំកំពូលអាស៊ាន គ្រាទី២២
១០. កិច្ចប្រជុំកំពូលអាស៊ាន លើកទី២៣ បើកនៅប៊្រុយណេ
១១. ភូមាចាត់ប្រជុំកំពូលអាស៊ានលើកទី២៤ ជាប្រវត្តិសាស្ត្រ
១២. កិច្ចប្រជុំអាស៊ានលើកទី២៥ បានចាប់ផ្ដើមនៅភូមា
១៣. កិច្ចប្រជុំកំពូលអាស៊ាន លើកទី២៦ ចាប់ផ្ដើមនៅម៉ាឡេស៊ី
១៤. បើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៧
១៥. បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៨ និង​២៩ នៅ​វៀងចន្ទន៍
១៦. ភីលីព្ពីនស៍​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០
១៧. កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ បើក​ហើយ

ជំនួប​ប្រវត្តិសាស្ត្រ​ នៃ​មេ​ដឹក​នាំ​ឧប​ទ្វីប​កូរ៉េ ថ្ងៃសុក្រ 27 ខែ​មេសា 2018

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, 한국어.
1 comment so far

អាន​ព័ត៌មាន​៖

ទំនៀម​ស្រង់​ទឹក​ «​ព្រះ​បាង​» នៅ​នគរ​លាវ ក្នុង​ថ្ងៃ​សង្ក្រាន្ត ថ្ងៃ​ព្រហស្បតិ៍ 26 ខែ​មេសា 2018

Posted by សុភ័ក្ត្រ in ພາສາລາວ.
2 comments

សម្រាប់​ប្រទេស​លាវ ដែល​មាន​ពល​រដ្ឋ​ប្រកាន់​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ខ្ជាប់​ខ្ជួន​នោះ មាន​ប្រពៃណី និង​ជា​ទំនៀម​​បដិបត្តិ​មួយ​ក្នុង​ថ្ងៃ​សង្ក្រាន្ត ឬ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​លាវ នោះ​គឺ​ការ​យាង​ព្រះ​បាង ដើម្បី​ធ្វើ​ពិធី​ស្រង់​ទឹក​។

«ព្រះ​បាង​ពុទ្ធ​លាវណ្ណ» ឬ​ដែល​ប្រជាជន​លាវ​និយម​ហៅ​ថា «​ព្រះ​បាង​» ត្រូវ​បាន​ប្រវត្តិ​សាស្ត្រ​លាវ​ចារឹក​ថា​មាន​ប្រភព​បន្ត​មក​អំពី​នគរ​កម្ពុជា តាំង​ពី​សម័យ​មហា​នគរ​មក​ម្ល៉េះ បច្ចុប្បន្ន​នេះ​តម្កល់​ក្នុង​សារ​មន្ទីរ​ហោ​ព្រះ​បាង ដែល​ស្ថិត​ក្នុង​អតីត​ព្រះ​រាជ​វាំង​លាវ នៃ​រាជធានី​ហ្លួង​ព្រះ​បាង ដែល​ជា​ឈ្មោះ​នៃ​ព្រះ​បដិមា​នេះ​ឯង​។ ហេតុ​ដូច​នេះ​វា​មិន​ជា​ការ​គួរ​ឲ្យ​ឆ្ងល់​ទេ​ដែរ​ថា «​ព្រះ​បាង​» ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ព្រះ​បដិមា​ដ៏​ស័ក្ដិ​សិទ្ធិ​មួយ​សម្រាប់​នគរ​លាវ​។

តាំង​ពី​សម័យ​នគរ​លាវ​មាន​ក្សត្រិយ៍​គ្រង​រាជ្យ មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ​ទៀត សទ្ធា​នៃ​ប្រជាជន​លាវ​ចំពោះ​ព្រះ​បាង ជា​ពិសេស​អ្នក​នៅ​ក្នុង​អតីត​រាជធានី​លាវ (​នគរ​ហ្លួង​ព្រះ​បាង​) នៅ​តែ​មាន​ឥត​ដាច់ និង​នាំ​គ្នា​ប្រារព្ធ​ត​ៗ​មក ក្លាយ​ជា​ទំនៀម​បដិបត្តិ​មួយ​ដែល​កើត​ឡើង​ចេញ​ពី​ទឹក​ចិត្ត​បរិសុទ្ធ​ចំពោះ​វិស័យ​ព្រះ​ពុទ្ធ​សាសនា​នៅ​នគរ​មួយ​នេះ​។

ជា​រៀង​រាល់​ពិធី​បុណ្យ​សង្ក្រាន្ត ឬ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​លាវ (កកន៖ ស្រប​គ្នា​នឹង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែរ​) ព្រះ​បាង​ត្រូវ​បាន​ធ្វើ​ពិធី​​អារាធនា​អញ្ជើញ​ព្រះ​អង្គ​យាង​ចេញ​ពី​ហោ​ព្រះ​បាង (​កកន៖ ជា​ទូទៅ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មេសា​) ដើម្បី​ទៅ​តម្កល់​ឯ​​វត្ត​ថ្មី​សុវណ្ណភូមា​រាម (​ល. ວັດໃຫມ່ສຸວັນນະພູມມາຣາມ) ដើម្បី​ឲ្យ​ប្រជាជន​លាវ​មាន​ឱកាស​បាន​ស្រង់​ទឹក​ព្រះ​អង្គ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ផង​។ (​កកន៖ ការ​យាង​ព្រះ​អង្គ​ចេញ​ពី​ហោ​ព្រះ​កែវ​នេះ ទំនង​ដើម្បី​បើក​ឱកាស​ឲ្យ​ពល​រដ្ឋ​លាវ សម័យ​ដើម​បាន​ឃើញ​ព្រះ​ភ័ក្ត្រ និង​បាន​ស្រង់​ទឹក​ផង ដ្បិត​ហោ​ព្រះ​កែវ​ស្ថិត​ក្នុង​បរិវេណ​ព្រះ​បរម​រាជ​វាំង ដែល​មាន​ព្រះ​មហា​ក្សត្រិយ៍​គង់​នៅ ហេតុ​ដូច​នេះ ពល​រដ្ឋ​​សាមញ្ញ​មិន​មាន​លទ្ធភាព និង​ចូល​បាន​ឡើយ​)​

ការ​តម្កល់​ព្រះ​បាង នៅ​នឹង​វត្ត​ថ្មី ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​​ពី​ហោ​ព្រះ​បាង​នោះ ត្រូវ​បាន​ធ្វើ​ឡើង​​៣​យប់​៤​ថ្ងៃ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មេសា ជា​ទូទៅ ទើប​ធ្វើ​ការ​អារាធនា​អញ្ជើញ​ព្រះ​អង្គ​ហែ​យក​មក​តម្កល់​ទុក​ឯ​ហោ​ព្រះ​បាង ដូច​ដើម​វិញ​៕

ពិធី​ដង្ហែ​ និង​ស្រង់​ទឹក​ព្រះ​បាង នា​សម័យ​បច្ចុប្បន្ន

ពិធី​ដង្ហែ​ និង​ស្រង់​ទឹក​ព្រះ​បាង នា​សម័យ​ព្រះ​រាជ​អាណាចក្រ​លាវ

____________________________________________
អាន​ផង​ដែរ​
១. លាវ​ធ្វើ​ពិធី​ហែ​អង្គ​បដិមា «​ព្រះ​បាង​» តម្កល់​នៅ​ហោ​ព្រះ​បាង​ថ្មី
២. ព្រះ​បាង

លាវ​តាំង​ក្រុង​ថ្មី​ចំនួន​បី ថ្ងៃពុធ 25 ខែ​មេសា 2018

Posted by សុភ័ក្ត្រ in ພາສາລາວ.
2 comments

នានាប្រទេស៖ នគរ​ហ្លួង​វៀងចន្ទន៍, ស.ប.ប. លាវ – កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៨ កន្លង​មក​នេះ លោក​នាយក​រដ្ឋមន្ត្រី​លាវ សម​មិត្ត​ថងលុន សីសុលិត បាន​ចុះ​ហត្ថលេខា​លើ​អនុ​ក្រឹត្យ​ស្ដី​អំពី​ការ​តាំង​ក្រុង​ថ្មី​ចំនួន​បី​នៅ​ក្នុង​ប្រទេស ដោយ​ដំឡើង​ឋានៈ​ពី​ស្រុក (​ទី​ប្រជុំ​ជន​ស្រុក​) មក​ជា​ក្រុង​។ ក្រុង​ថ្មី​ទាំង​បី​នេះ រួម​មាន​៖ ១. ក្រុង​ហ្លួង​ព្រះ​បាង​ ២. ក្រុង​កៃសនភុមវិហាន និង​ ៣. ក្រុង​ប៉ាកសេ​។ ចំពោះ​ក្រុង​នេះ ភាសា​លាវ​ហៅ​ថា​ ນະຄອນ អាន​ថា ណៈ​ខន ឬ​សម​មូល​នឹង​ភាសា​ខ្មែរ​ថា នគរ​។

រាប់​ថា​ជា​លើក​ទី​១​ហើយ ដែល​រដ្ឋបាល​លាវ ចាត់​ឲ្យ​មាន​តំបន់​រដ្ឋបាល​បែប​ថ្មី ដែល​មាន​អំណាច​គ្រប់​គ្រង​ខ្លួន​ឯង លើស​ពី​ថ្នាក់​ខេត្ត​។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​សម្រាប់​ទី​រួម​ស្រុក​ទាំង​ឡាយ​ណា ដែល​អាច​បង្កើត​បាន​ជា​ក្រុង យ៉ាង​ហោច​ណាស់​ត្រូវ​បំពេញ​លក្ខខណ្ឌ​ចំនួន​៦​-៧​ខ ដោយ​ក្នុង​នោះ​ត្រូវ​មាន​ប្រជាជន​ប្រមាណ​៦០.០០០​នាក់​, ដង់​ស៊ីតេ​ប្រជា​ជន​យ៉ាង​តិច​​២៥​នាក់​ក្នុង​មួយ​គ.ម.​។ ប្រជាជន​ប្រកប​អាជីព​កសិកម្ម​មិន​លើស​ពី​២៥​ភាគ​រយ​។ ផ្លូវ​ថ្នល់​ក្នុង​ក្រុង​ត្រូវ​ចាក់​កៅស៊ី​-បេតុង មិន​តិច​ជាង​៩០​ភាគ​រយ​។ មាន​ប្រព័ន្ធ​ទឹក​ស្អាត និង​គ្រួសារ​ដែល​ប្រើ​ប្រាស់​អគ្គីសនី​គ្រប់​១០០​ភាគ​រយ​។

ក្រៅ​ពី​នោះ ក្រុង​ចាំ​បាច់​ត្រូវ​មាន​ផែន​ការ​អភិវឌ្ឍន៍​ខ្លួន​ឯង ដោយ​ប្រើ​ប្រាស់​ថវិកា​ផ្ទាល់​ខ្លួន​ផង​៕

អនុ​ក្រឹត្យ​ស្ដី​អំពី​ការ​បង្កើត​ក្រុង​ថ្មី​ទាំង​បី

_______________________________________________
អាន​ផង​ដែរ​
១. ខេត្ត​នៅ​ប្រទេស​លាវ
២. លាវ បង្កើត​ខេត្ត​ទី​១៨ ព្រម​តាំង​ក្រុង​ថ្មី​តាម​បរម​នាម​ក្សត្រិ៍​ខ្លួន

ខួប​ឆ្នាំ​ទី​៥០ នៃ​ពិធី​សម្ពោធ​សហគមន៍​​អភិវឌ្ឍន៍​ថ្មី​២ នៅវាល​កន្សែង ស្រែ​ស្រណុក និង​ប៉មា ថ្ងៃអង្គារ 24 ខែ​មេសា 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

សមិទ្ធផល​ដែល​គួរ​ឲ្យ​មោទន​មួយ​ទៀត​នៃ​របប​សង្គម​នោះ​គឺ​ការ​បង្កើត​ឲ្យ​មាន​ជា​សហករណ៍​ដើម្បី​ប្រជាជន​ខ្មែរ​រួម​សាមគ្គី​គ្នា​ផលិត​បម្រើ​ឲ្យ​កំណើន​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ និង​ការ​បង្កើត​ជា​សហគមន៍​អភិវឌ្ឍន៍​​នានា​ទូទាំង​ប្រទេស​ដើម្បី​បម្រើ​ឲ្យ​វិស័យ​ការ​រស់​នៅ​ប្រកប​ដោយ​សុខុមាល​ភាព និង​សេចក្ដី​ថ្លៃ​ថ្នូរ​ស័ក្តិសម​ជា​ខេមរ​ប្រជាជន​រស់​ក្នុង​ឯករាជ​ប្រទេស​។

នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​មេសា ឆ្នាំ​១៩៦៨ ដោយ​មាន​ឯក​អគ្គ​រដ្ឋ​ទូត​បារាំង និង​សូវៀត និង​លោក​ភារៈ​ធារី​នៃ​សាធារណ​រដ្ឋ​ប្រជា​មានិតុ​ចិន​ដង្ហែ​តាម​ផង សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ បាន​យាង​ទៅ​សម្ពោធ​សហគមន៍​អភិវឌ្ឍន៍​ថ្មី​នៅ​វាល​កន្សែង ស្រែ​ស្រណុក​ ដែល​ទើប​តែ​សាង​សង់​ឡើង នៅ​កណ្ដាល​ព្រៃ ចម្ងាយ​២៨​គ.ម. អគ្នេយ៍​ទី​រួម​ស្រុក​ឆ្លូង​។

សហគមន៍​អភិវឌ្ឍន៍​ថ្មី​មួយ​ទៀត ដូច​គ្នា​នឹង​សហគមន៍​ទី​១ ហើយ​ដែល​​មាន​គ្រួសារ​ចំនួន​៧៧​គ្រួ ក៏​ទើប​តែ​សាង​សង់​ឡើង​ដែរ នៅ​ភូមិន​ប៉ម៉ា​ចម្ងាយ​២២​គ.ម. ពី​វាល​កន្សែង​។ សហគមន៍​ទី​១ មាន​គ្រួសារ​ចំនួន​៥៩​គ្រួ​។

រាជ​រដ្ឋាភិបាល​បាន​សង់​សាលា ផ្ទះ​គ្រូ​បង្រៀន អាគារ​រដ្ឋ​បាល មន្ទីរ​ពេទ្យ ផ្ទះ​សម្រាប់​ឆ្មប​ជនបទ សហករណ៍ និង​ផ្ទះ​ទទួល​ភ្ញៀវ​។ ព្រម​ជាមួយ​នេះ នៅ​មាន​ជីក​អណ្ដូង​ទឹក​២ និង​អាង​ទឹក ដែល​ទប់​ដោយ​ទំនប់​មួយ​ប្រវែង​១៥០​ម៉ែត្រ​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

%d bloggers like this: