jump to navigation

ចប់​វិស្សម​កាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​ច ១៣៨០ ថ្ងៃអង្គារ 17 ខែ​មេសា 2018

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​ច សំរឹទ្ធិ​ស័ក ច.ស.​១៣៨០ នេះ មិន​មាន​អ្វី​ពិសេស​សោះ​ទេ ចំពោះ​ខ្ញុំ​។ ឆ្នាំ​នេះ ក្រៅ​ពី​បាន​ទៅ​វត្ត​ក្បែរ​ផ្ទះ​ចំនួន​១ ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ផ្ទាល់​ខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម សម្រាប់​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​មួយ​។ នេះ​ជាលើក​ទី​២​ហើយ សម្រាប់​ខ្ញុំ ក្នុង​ការ​បើក​រថយន្ត​ឆ្លង​កាត់​ប្រទេស​បែប​នេះ ដែល​កាល​ពី​រដូវ​ចូល​ឆ្នាំ​ទៅ​មិញ​នោះ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​លាវ​ផង​។

  • ថ្ងៃ​ទី​១​៖ ១៥ មេសា ២០១៨

ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៨ ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​ថ្ងៃ​ទី​២ នេះ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក ដោយ​ធ្វើ​ដំណើរ​ត្រង់​សំដៅ​មក​ប្រទល់​ដែល​កម្ពុជា​វៀតណាម ច្រក​ព្រែក​ចាក​។ នៅ​ប្រមាណ​ម៉ោង​១២​ថ្ងៃ​ត្រង់​ក៏​បាន​ធ្វើ​ដំណើរ​មក​ដល់​ក្បែរ​ព្រំ​ដែន រួច​ឈប់​រថយន្ត​ដើម្បី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​។

បន្ទាប់​ពី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​រួច​ស្រេច​ហើយ នៅ​ម៉ោង​ប្រមាណ​១​រសៀល ក៏​ធ្វើ​ដំណើរ​បន្ត​ឆ្ពោះ​មក​ព្រំ​ដែន ដើម្បី​បំពេញ​សំណុំ​បែប​បទ​ដើម្បី​ឆ្លង​ចូល​ទៅ​កាន់​​ប្រទេស​វៀតណាម​ច្រក​ហា​ទៀន​។

នៅ​ច្រក​ព្រំ​ដែន​នា​រសៀល​ថ្ងៃ​នោះ ហាក់​មិន​មាន​រថយន្ត​ច្រើន​ចេញ​ចូល​ទេ (​ទំនង​គេ​ចូល​តាំង​ពី​ព្រឹក​) តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ក៏​ឃើញ​មាន​រថយន្ត​ខ្មែរ​ចូល​ប្រទេស​វៀតណាម​មួយ​ៗ មិន​ដាច់​ដែរ​។

បន្ទាប់​ពី​បំពេញ​សំណុំ​បែប​បទ​ចូល​ប្រទេស​វៀតណាម​ស្រេច​ហើយ ខ្ញុំ​ក៏​បើក​រថយន្ត​បន្ត​ចូល​ទៅ​កាន់​ក្រុង​ហាទៀន ដោយ​អាស្រ័យ​លើ​ជីភីអេស​នៃ​ទូរស័ព្ទ​ដៃ​។ នេះ​ជា​លើក​ទី​១​ហើយ ដែល​ខ្ញុំ​មក​កាន់​ទី​នេះ។

បន្ទាប់​ពី​ជិះ​កម្សាន្ត​ក្រុង​ដ៏​តូច​មួយ​នេះ និង​ទី​កន្លែង​មួយ​ចំនួន​ក្បែរ​ៗ​ក្រុង​ហើយ នៅ​វេលា​ប្រមាណ​ម៉ោង​៤.៣០ ទើប​ដើរ​រក​ទី​កន្លែង​ស្នាក់​នៅ និង​ពេល​យប់​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ទទួល​ទាន​ស៊ុប​នៅ​ក្បែរ​ដៃ​សមុទ្ទ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ស្នាក់​នៅ​។

  • ថ្ងៃ​ទី​២​៖ ១៦ មេសា ២០១៨

ព្រឹក​នេះ បន្ទាប់​ពី​ស្រស់​ស្រូប​គុយ​ទាវ​វៀតណាម នៅ​ខាង​មុខ​ទី​ស្នាក់​នៅ​មក ខ្ញុំ​ក៏​បន្ត​បើក​រថយន្ត​ដើរ​លេង​កម្សាន្ត​ទី​កន្លែង​មួយ​ចំនួន ដែល​បាន​រក​មើល​តាម​ប្រព័ន្ធ​អ៊ីនធ័រណេត​។ បន្ទាប់​មក​នៅ​ម៉ោង​ប្រមាណ​១០ ក៏​ធ្វើ​ដំណើរ​មក​ឆ្នេរ​សមុទ្ទ មួយ ណៃ (ស្រដៀង​គ្នា​នឹង​កែប​) ដើម្បី​អង្គុយ​លេង និង​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​។

នៅ​ម៉ោង​ប្រមាណ​១២.៣០​នាទី ក៏​ចេញ​ពី​ទី​នោះ ដើម្បី​ត្រឡប់​មក​កម្ពុជា​វិញ​។ នៅ​តាម​ផ្លូវ​ត្រឡប់​មក​វិញ ក៏​បាន​ឆៀង​ចូល​លេង​វត្ត​ខ្មែរ​មួយ​ឈ្មោះ​វត្ត​គិរី​ឥសី​សិទ្ធិ វាល​បើសដែល​នៅ​ក្បែរ​នោះ និង​វត្ត​វៀតណាម​មួយ នៅ​តាម​ផ្លូវ​មក​ព្រំដែន​ផង​ដែរ​។

  • ឆៀង​ចូល​លេង​កែប

នៅ​ម៉ោង​ប្រមាណ​៣​រសៀល ខ្ញុំ​ក៏​បាន​ចេញ​ពី​ប្រទេស​វៀតណាម​ជា​ស្ថាពរ​។ បន្ទាប់​មក​ក៏​ធ្វើ​ដំណើរ​បន្ត​ទៀត​មក​ខេត្ត​កែប​។ នៅ​តាម​ផ្លូវ​មាន​រថយន្ត​ជា​ច្រើន​ហូរ​ហែរ​ឥត​ដាច់​ត្រឡប់​មក​ភ្នំពេញ​វិញ​។ នៅ​ម៉ោង​ប្រមាណ​៤.​៣០ ក៏​បាន​មក​ដល់​ក្រុង​កែប​។ មនុស្ស​ម្នា​ច្រើន​សម្បើម​ណាស់​នៅ​ឯ​ឆ្នេរ​កែប​។ ខ្ញុំ​ក៏​បាន​ចុះ​មុជ​ទឹក​លេង រួច​នៅ​ម៉ោង​ប្រមាណ​៥.៤៥​នាទី​ក៏​ធ្វើ​ដំណើរ​ត្រឡប់​មក​ភ្នំពេញ​វិញ និង​មក​ដល់​ភ្នំពេញ​នៅ​វេលា​ប្រមាណ​ម៉ោង​៩.៣០​នាទី​យប់​ ដោយ​សុវត្ថិភាព​៕

ទិដ្ឋភាព​តាម​ផ្លូវ​ (​ស្រុក​ខ្មែរ)ព្រំដែន​វៀតណាមស្ពាន​ឆ្លង​ក្រុង​ហាទៀន
ក្រុង​ហាទៀន​នា​រាត្រី​កាលវត្ត​មួយ​នា​ក្រុង​ហាទៀនឆ្នេរ​សមុទ្ទ​នៅ​ក្រុង​ហាទៀនឆ្នេរ​កែប​ខ្មែរឆ្នេរ​កែប​ខ្មែរ

_______________________________________________________________
អាន​ផង​ដែរ​៖
១. ចប់​វិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​រកា ១៣៧៩
២. បាន​មួយ​វត្ត​ដែរ​ ឆ្នាំ​នេះ
៣. ការ​ឆ្លង​ព្រំ​ដែន នៅ​ព្រែក​ចាក
៤. សម្រស់​ក្រុង​ហាទៀន នា​ពេល​រាត្រី
៥. វត្ត​គិរី​ឥសី​សិទ្ធិ វាល​បើស ឯ​ហាទៀន ដែន​កម្ពុជា​ក្រោម
៦. សណ្ឋាគារ​ហា​ទៀន
៧. កន្លែង​កម្សាន្ត​មួយ ណៃ នៅ​ហាទៀន

Advertisements

មតិ»

1. ចប់​វិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​រកា ១៣៧៩ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 19 ខែ​មេសា 2018

[…] […]

2. បាន​មួយ​វត្ត​ដែរ​ ឆ្នាំ​នេះ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 19 ខែ​មេសា 2018

[…] […]

3. ការ​ឆ្លង​ព្រំ​ដែន នៅ​ព្រែក​ចាក | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 21 ខែ​មេសា 2018

[…] ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​ច្រក​នេះ […]

4. សម្រស់​ក្រុង​ហាទៀន នា​ពេល​រាត្រី | ស្រែ​ខ្មុក - ថ្ងៃចន្ទ 23 ខែ​មេសា 2018

[…] […]

5. វត្ត​គិរី​ឥសី​សិទ្ធិ វាល​បើស ឯ​ហាទៀន ដែន​កម្ពុជា​ក្រោម | ស្រែ​ខ្មុក - ថ្ងៃចន្ទ 23 ខែ​មេសា 2018

[…] […]

6. សណ្ឋាគារ​ហា​ទៀន | ស្រែ​ខ្មុក - ថ្ងៃពុធ 16 ខែ​ឧសភា 2018

[…] កាល​ពី​ទៅ​លេង​ហាទៀន នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​មក​នេះ ខ្ញុំ​បាន​ស្នាក់​នៅ​សណ្ឋគារ​មួយ​ឈ្មោះ​សណ្ឋាគារ​ហា​ទៀន​។ ជា​ប្រភេទ​សណ្ឋាគារ​ចាស់​ខ្នាត​តូច​មួយ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ និង​ដៃ​សមុទ្ទ​ហាទៀន​។ […]

7. កន្លែង​កម្សាន្ត​មួយ ណៃ នៅ​ហាទៀន | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 26 ខែ​ឧសភា 2018

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: