jump to navigation

ការ​ឆ្លង​ព្រំ​ដែន នៅ​ព្រែក​ចាក ថ្ងៃ​ព្រហស្បតិ៍ 19 ខែ​មេសា 2018

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, Tiếng Việt.
trackback

សម្រាប់​ការ​ឆ្លង​ព្រំ​ដែន​កម្ពុជា​វៀតណាម នៅ​ច្រក​ព្រែក​ចាក ឃើញ​ថា​មិន​មាន​ភាព​ស្មុគ​ស្មាញ​ទេ គឺ​ងាយ​ស្រួល ទាំង​នៅ​ខាង​កម្ពុជា និង​នៅ​ខាង​វៀតណាម​​។ កាល​ពី​រដូវ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅ​នេះ ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​ច្រក​នេះ និង​សូម​រៀប​រាប់​ជូន​ជា​ដំណឹង​មួយ​ចំនួន​ទុក​គ្រាន់​ជា​ចំណេះ​។

ច្រក​ព្រំ​ដែន​កម្ពុជា​វៀតណាម ព្រែក​ចាក​នេះ ជា​ច្រក​អន្តរជាតិ ហេតុ​ដូច​នេះ ពល​រដ្ឋ​ទាំង​សង្ខាង ក៏​ដូច​ជា​បរទេស​ជន​ឯ​ទៀត​អាច​ចេញ​ចូល​បាន ដោយ​គ្រាន់​តែ​មាន​លិខិត​ឆ្លង​ដែន​ដែល​មាន​សុពល​ភាព​។ សម្រាប់​នៅ​ខាង​កម្ពុជា​យើង ទាំង​ការ​ឆ្ល​ង​ចេញ​និង​ចូល ឃើញ​ថា​មាន​ភាព​ងាយ​ស្រួល​ប្រសិន​បើ​លោក​អ្នក​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​នោះ ហើយ​ក៏​ពុំ​មាន​ការ​បង់​ប្រាក់​អ្វី​ទេ (តែ​… លោក​អ្នក​ដឹង​ហើយ​ពី​ភាព​សមរម្យ​)​​។ ចំណែក​ឯ​រថយន្ត​វិញ​ក៏​អាច​យក​ឆ្លងចូល​ទៅ​វៀតណាម​បាន​ដោយ​ងាយ​ស្រួល​ដែរ ដោយ​គ្រាន់​តែ​មាន​ប័ណ្ណ​សម្គាល់​រថយន្ត​ត្រឹម​ត្រូវ និង​បញ្ជាក់​ជាមួយ​សមត្ថកិច្ច​គយ​​តែ​ប៉ុណ្ណោះ​។ ពុំ​មាន​ការ​បង់​ប្រាក់​សម្រាប់​រថយន្ត ដូច​ក្នុង​ករណី​ច្រក​ព្រំដែន​កម្ពុជា​លាវ ដុង​ក្រឡ​នោះ​ទេ​។

ដោយ​ឡែក​សម្រាប់​ខាង​ប្រទេស​វៀតណាម​វិញ មាន​ការ​សុំ​ប្រាក់​ដោយ​ផ្ទាល់​តែ​ម្ដង​ពី​សមត្ថកិច្ច​វៀតណាម ដោយ​ពួក​គេ​ចេះ​និយាយ​ភាសា​ខ្មែរ​បាន និង​និយាយ​សុំ​ប្រាក់​ដោយ​ផ្ទាល់​តែ​ម្ដង​។

ការ​បង់​ប្រាក់​នៅ​ខាង​វៀតណាម​នេះ មាន​ជា​ដំណាក់​ៗ​ដូច​ត​ទៅ​៖

  1. ច្រក​លើក​ប៉ារ៉ាស​ចូល​អាគារ (​ពិនិត្យ​លិខិត​ឆ្លង​ដែន​ម្ដង​)
  2. បាញ់​ថ្នាំ​សម្លាប់​មេ​រោគ​លើ​រថយន្ត
  3. វាយ​ត្រា​លើ​លិខិត​ឆ្លង​ដែន​ចូល​
  4. កន្លែង​ពិនិត្យ​ និង​កត់​​ប័ណ្ណ​សម្គាល់​យាន​យន្ត
  5. គយ
  6. ច្រក​លើក​ប៉ារ៉ាស​ចេញ​ពី​អាគារ ចូល​ទៅ​ដី​វៀតណាម​ (​ពិនិត្យ​លិខិត​ឆ្លង​ដែន​ម្ដង​​ទៀត)

សរុប​មក​មាន​៦​ដំណាក់​កាល​នេះ​ដែល​លោក​អ្នក​ត្រូវ​ឆ្លង​កាត់ និង​ត្រូវ​បង់​ប្រាក់​គ្រប់​ដំណាក់​កាល ទាំង​ពេល​ទៅ និង​ពេល​មក​៕

ច្រក​ប្រទល់​ដែន ខាង​កម្ពុជាច្រក​ចូល​ដី​វៀតណាម

_______________________________________________________________
អាន​ផង​ដែរ​៖
១. ចប់​វិស្សម​កាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​ច ១៣៨០
២. ត្រៀម «​លុយ​» ស្រេច​បាច់​ពេល​ឆ្លង​ដែន​នៅ​ច្រក​ដុង​ក្រឡ
៣. សម្រស់​ក្រុង​ហាទៀន នា​ពេល​រាត្រី
៤. សណ្ឋាគារ​ហា​ទៀន
៥. កន្លែង​កម្សាន្ត​មួយ ណៃ នៅ​ហាទៀន

Advertisements

មតិ»

1. ចប់​វិស្សម​កាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​ច ១៣៨០ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 21 ខែ​មេសា 2018

[…] _______________________________________________________________ អាន​ផង​ដែរ​៖ ១. ចប់​វិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​រកា ១៣៧៩ ២. បាន​មួយ​វត្ត​ដែរ​ ឆ្នាំ​នេះ ៣. ការ​ឆ្លង​ព្រំ​ដែន នៅ​ព្រែក​ចាក […]

2. ត្រៀម «​លុយ​» ស្រេច​បាច់​ពេល​ឆ្លង​ដែន​នៅ​ច្រក​ដុង​ក្រឡ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 21 ខែ​មេសា 2018

[…] _______________________________________________________________ អាន​ផង​ដែរ​៖ ១. ចប់​វិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ២. ប្រាក់​រៀល​ខ្មែរ​នៅ​ក្នុង​ប្រទេស​លាវ​ភាគ​ខាង​ត្បូង ៣. សរសើរ​ផ្លូវ​នៅ​ស្រុក​លាវ ៤. ប្រាសាទ​វត្ត​ភូ ចម្ប៉ា​ស័ក្ដិ៍ ៥. ការ​ឆ្លង​ព្រំ​ដែន នៅ​ព្រែក​ចាក […]

3. តា ម៉ាប់ - ថ្ងៃសៅរ៍ 21 ខែ​មេសា 2018

ប្រាប់ខ្ញុំផងខ្ញុំមិនដឹង អស់ប៉ុន្មានដែរ?

សុភ័ក្ត្រ - ថ្ងៃចន្ទ 23 ខែ​មេសា 2018

មួយ​ដំណាក់​ៗ អស់​ប្រមាណ​៥០០០ ទៅ​១០០០០​រៀល សម្រាប់​មនុស្ស​ម្នាក់​

តា ម៉ាប់ - ថ្ងៃចន្ទ 23 ខែ​មេសា 2018

ចឹងប្រហែល៥០០០០៛

សុភ័ក្ត្រ - ថ្ងៃចន្ទ 23 ខែ​មេសា 2018

លើស​នឹង

4. សម្រស់​ក្រុង​ហាទៀន នា​ពេល​រាត្រី | ស្រែ​ខ្មុក - ថ្ងៃចន្ទ 23 ខែ​មេសា 2018

[…] _______________________________________________________________ អាន​ផង​ដែរ​៖ ១. ចប់​វិស្សម​កាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​ច ១៣៨០ ២. ការ​ឆ្លង​ព្រំ​ដែន នៅ​ព្រែក​ចាក […]

5. សណ្ឋាគារ​ហា​ទៀន | ស្រែ​ខ្មុក - ថ្ងៃពុធ 16 ខែ​ឧសភា 2018

[…] ឆ្នាំ​ច ១៣៨០ ២. ការ​ឆ្លង​ព្រំ​ដែន នៅ​ព្រែក​ចាក ៣. សម្រស់​ក្រុង​ហាទៀន […]

6. កន្លែង​កម្សាន្ត​មួយ ណៃ នៅ​ហាទៀន | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 26 ខែ​ឧសភា 2018

[…] ឆ្នាំ​ច ១៣៨០ ២. ការ​ឆ្លង​ព្រំ​ដែន នៅ​ព្រែក​ចាក ៣. សម្រស់​ក្រុង​ហាទៀន […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: