jump to navigation

ភាព​ពិត​នៃ​ចំណុច​នៅ​សេស​សល់​​រវាង​ខ្សែ​ព្រំ​ដែន​ឡាវ-កម្ពុជា ថ្ងៃ​ព្រហស្បតិ៍ 31 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, ພາສາລາວ.
2 comments

វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សង្គម​នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ (​សបប. លាវ) កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​បោះ​ពុម្ព​ចេញ​​ផ្សាយ​ជា​សាធារណៈ​នូវ​សៀវភៅ​មួយ​ក្បាល​ជា​បី​ភាសា​ (​លាវ​, ខ្មែរ, អង់គ្លេស​) ដែល​មាន​ចំណង​ជើង​ថា ភាព​ពិត​នៃ​ចំណុច​នៅ​សេស​សល់​​រវាង​ខ្សែ​ព្រំ​ដែន​ឡាវ-កម្ពុជា (​លាវ​៖ ຄວາມເປັນຈິງກ່ຽວກັບຈຸດຄົງຄ້າງເສັັ້ນຊາຍແດນ ລາວ-ກຳປູເຈຍ)​។

សម្រាប់​លោក​អ្នក​ដែល​ចាប់​អារម្មណ៍ និង​ចង់​អាន លោក​អ្នក​អាច​ចុច​នៅ​ទី​នេះ ដើម្បី​ដោនឡូដ និង​យក​អាន​បាន​៕

__________________________________________________________
អាន​ផង​ដែរ​៖
១. ឬ​ថា​ទំនាក់​ទំនង​កម្ពុជា​-​លាវ​ឈាន​ដល់​ទី​បញ្ចប់
២. កម្ពុជា​លាវ ប្រក្រតី​ភាព​​ឡើង​វិញ

Advertisements

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​មណ្ឌល​សុខភាព នៅ​ជើង​ឆ្នូត ថ្ងៃពុធ 30 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ចំពោះ​វិស័យ​សាធារណៈ​សុខ​វិញ របប​សង្គម ក្រោម​ការ​ដឹក​នាំ​នៃ​មគ្គុទេសក៍​ដ៏​ឆ្នើម សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ព្រះ​អង្គ​ក៏​បាន​ខិត​ខំ​បម្រើ​ប្រជា​ជន ជា​ពិសេស​នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល​ឲ្យ​មាន​លទ្ធភាព​ទទួល​បានសេវា​របស់​រដ្ឋ​ដូច​បណ្ដា​អ្នក​ទី​ប្រជុំ​ជន​ឯ​ទៀត​ផង​ដែរ​។

សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​អមតៈ​នៃ​ប្រជា​ជាតិ​ខ្មែរ ព្រះ​អង្គ​បាន​ស្ដេច​យាង​ទៅ​ចូល​រួម​ជា​ព្រះ​រាជាធិបតី​ក្នុង​ពិធី​​សម្ពោធ​មណ្ឌល​សុខភាព​មួយ​ទៀត នៅ​ជើង​ឆ្នូត ខេត្ត​កំពង់​ចាម។ មណ្ឌល​សុខភាព​ថ្មី​នេះ​ថ្លៃ​៦៥០.០០០​រៀល ជា​មណ្ឌល​សុខភាព​ទី​៣ នៅ​ខេត្ត​កំពង់​ចាម។ មណ្ឌល​សុខភាព​៣​ទៀត កំពុង​តែ​សង់​នៅ​ឡើយ​។ ខេត្ត​កំពង់​ចាម​ កាល​ពី​ឆ្នាំ​១៩៥៤ មាន​តែ​គិលាន​ដ្ឋាន​៩ មក​ដល់​ឆ្នាំ​១៩៦៨ មាន​មណ្ឌល​សុខភាព​៦ និង​គិលាន​ដ្ឋាន​១៩​។

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

ត្រឡប់​មក​ពី​បាងកក ថ្ងៃអង្គារ 29 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
1 comment so far

យប់​មិញ​នេះ (​២៩ ឧសភា ២០១៨​) ខ្ញុំ​បាន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ហើយ តាម​ជើង​យន្ត​ហោះ​អ៊ែរ​អាស៊ី​លេខ FD606 បន្ទាប់​ពី​បាន​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ​។ ដោយ​ចេញ​ពី​បាងកក​នៅ​ម៉ោង​ប្រមាណ​៨.៣០​នាទី​យប់ មក​ដល់​ផ្ទះ​វិញ​ឯ​ភ្នំពេញ​នៅ​ម៉ោង​ជិត​១១​យប់​៕

នៅ​លើ​យន្តហោះ​យប់​មិញភេសជ្ជៈ​ហ្វ្រី​លើ​យន្តហោះ​យប់​មិញ
ក្រុង​បាងកក​ពី​លើ​យន្តហោះ

____________________________________________________________
អាន​ផង​ដែរ​៖
១. ទៅ​បាងកក

មន្ទីរ​ពេទ្យ​រដ្ឋ​ថៃ ចុឡាលង្ករណ៍ ថ្ងៃចន្ទ 28 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, ภาษาไทย.
add a comment

ព្រឹក​មិញ​នេះ (​២៨ ឧសភា ២០១៨​) ខ្ញុំ​បាន​នាំ​បង​ប្អូន​គម្រោង​នឹង​ទៅ​ពិនិត្យ​សុខភាព​នៅ​ពេទ្យ​រដ្ឋ​របស់​ថៃ គឺ​ពេទ្យ​ចុឡាលង្ករណ៍​។ នេះ​ជា​លើក​ទី​១​ហើយ ដែល​ខ្ញុំ​បាន​មក​ពេទ្យ​នេះ បើ​ទោះ​បី​ជា​ធ្លាប់​បាន​សិក្សា​នៅ​សាលា​នេះ និង​រស់​នៅ​ក្នុង​ក្រុង​បាងកក​ជា​ច្រើន​ឆ្នាំ​ក្ដី​។

ដោយ​សារ​តែ​មាន​ការ​ល្បី​ពី​រឿង​ពេទ្យ​រដ្ឋ ក៏​នឹក​ថា​មក​សាក​ល្បង​ម្ដង តែ​មាន​ឯណា លោក​ព្រះ​! មនុស្ស​ម្នា​ជា​ពល​រដ្ឋ​ថៃ​ច្រើន​សម្បើម​ណាស់ ដូច​គេ​ហែ​កឋិន​។ បន្ទាប់​មក​ពី​ពិនិត្យ​ស្ថាន​ការណ៍​មួយ​សន្ទុះ​ធំ​មក ឃើញ​ថា​មិន​អាច​ទៅ​រួច​ទេ ចុង​ក្រោយ​ក៏​បក​មក​ពិនិត្យ​សុខភាព​ឯ​ពេទ្យ​ឯក​ជន​វិញ ដោយ​ត្រូវ​ចំណាយ​ពេល​ប្រមាណ​១​ថ្ងៃ​ពេញ​ផង​ដែរ​។ នេះ​ចុះ​បើ​ពេទ្យ​រដ្ឋ​វិញ​តើ​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ​?

ទៅ​បាងកក ថ្ងៃអាទិត្យ 27 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
3 comments

ព្រឹក​មិញ​នេះ (​២៧ ឧសភា ២០១៨​) ខ្ញុំ​បាន​ធ្វើ​ដំណើរ​មក​ក្រុង​បាងកក ប្រទេស​ថៃ​តាម​រយៈ​ជើង​យន្តហោះ​អ៊ែរ​អាស៊ី​ លេខ​ FD609 ពី​ទី​ក្រុង​ភ្នំពេញ​។ ការ​មក​ប្រទេ​ស​ថៃ​គ្រា​នេះ គឺ​មក​បំពេញ​ការ​ងារ​ផ្ទាល់​ខ្លួន​មួយ​ចំនួន ក៏​ដូច​ជា​មក​កម្សាន្ត​ផង​៕

ចុះ​ឈ្មោះ​ឡើង​យន្តហោះ
អាកាស​យាន​ដ្ឋាន​ភ្នំពេញភេសជ្ជៈ​ហ្វ្រី​លើ​យន្តហោះ​ព្រឹក​មិញ

____________________________________________________________
អាន​ផង​ដែរ​៖
១. ត្រឡប់​មក​ពី​បាងកក
២. ការ​ទៅ​សក្ការ​ព្រះ​ពុទ្ធ​រូប​របស់​ជន​ជាតិ​ថៃ
៣. សណ្ឋាគារ​បាងកក ស៊ីធី ស៊ូត

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​ទំនប់​ទឹក អូសេក​ពង ថ្ងៃសៅរ៍ 26 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ក្នុង​ចំណោម​នយោបាយ​សំខាន់​ៗ​របស់​របប​សង្គម​នៃ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ការ​នយោបាយ​ទឹក ដើម្បី​បម្រើ​ដល់​វិស័យ​កសិកម្ម គឺ​ជា​នយោបាយ​ដ៏​សំខាន់​និង​ទទួល​បាន​ជោគ​ជ័យ​មួយ​ដែល​របប​សង្គម​បាន​សម្រេច​បម្រើ​ជា​ប្រយោជន៍​ដល់​ប្រជា​រាស្ត្រ​សម័យ​នោះ​។ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ស្ដេច​បាន​យាង​ចូល​រួម​យ៉ាង​សកម្ម​ជាមួយ​កសិករ​ក្នុង​ការ​ធ្វើ​ស្រែ​ចម្ការ​នានា នៅ​តាម​ទី​ខេត្ត​ទូទាំង​ព្រះ​រាជ​អាណាចក្រ​។

នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​១៩៦៨ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ស្ដេច​យាង​សម្ពោធ​ទំបន់​ទឹក​អូ​សេក​ពង ដែល​ស្ថិត​ក្នុង​ស្រុក​ក្រវ៉ាញ ខេត្ត​ពោធិសាត់ រួម​ជាមួយ​នឹង​ទំបន់​ទឹក​៨​ផ្សេង​ទៀត​របស់​ខេត្ត​នេះ​។ ទំបន់​ទឹក​ទាំង​នោះ អាច​បញ្ចេញ​ទឹក​ស្រោច​ស្រព​ដី​ស្រែ​ប្រមាណ​៨៨០០​ហិកតា របស់​កសិករ​ចំនួន​៩​ភូមិ​ដែល​ស្ថិត​នៅនីរតី​ក្រគរ​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​គិលាន​ដ្ឋាន នៅ​បំណក់ ថ្ងៃសុក្រ 25 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ២០១៨ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅ​ទឹក​ដី​​ខេត្ត​ពោធិសាត់ នោះ​គឺ​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​​​គិលានដ្ឋាន​នៅ​បំណក់។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវ​គិលានដ្ឋាន​​ថ្មី​​នេះដោយព្រះអង្គផ្ទាល់។

នេះជាសមិទ្ធផលដ៏ថ្លៃថ្នាមួយទៀតនៃរបបសង្គម ដែលបានសម្រេចលទ្ធផលផ្នែកសុខុមាលភាពជូនប្រជារាស្ត្រដាច់ស្រយាលតាមទីជនបទនានានៃព្រះនគរ ដើម្បីទទួលបានការរក្សាសុខភាពទាន់សម័យមួយដូចបណ្ដាប្រជារាស្ត្រឯទៀតនៅតាមទីប្រជុំជននានាផងដែរ៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

%d bloggers like this: