jump to navigation

Repost: រំពាត់​ផ្ដៅ ថ្ងៃពុធ 2 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
add a comment

កាលពីសម័យរៀនបឋមសិក្សានៅឡើង ការដាក់ទណ្ឌកម្មសិស្សគឺជារឿងធម្មតា សម្រាប់ស្រែខ្មុក ប្រហែលមិនខុសពីអ្នកមួយចំនួនទេ គឺធ្លាប់ទទួលទណ្ឌកម្មទាំងនោះ ហេហេ…។ ការវាយសិស្សនឹងរំពាត់ ជាពិសេសរំពាត់ផ្ដៅ មានសភាពចុកចាប់ និងក្ដៅសាច់ នៅពេលដែលគ្រូវាយឮសូរឡើង «… ឆ្វាច់!» ហាហា…

មិនដឹងជាអ្នកណាខ្លះធ្លាប់មានបទពិសោធន៍ដូចស្រែខ្មុកខ្លះទេ ដោយសារតែរំពាត់ផ្ដៅមានសភាពខ្លាំងជាងរំពាត់ផ្សេងៗនោះ ជាទូទៅសិស្សចូលចិត្តរំពាត់ឫស្សីជាង។ កាលពីពេលនោះ សិស្សគ្រប់គ្នា រាប់ទាំងស្រែខ្មុកផង ម្នាក់ៗសុទ្ធតែមានរំពាត់រៀងខ្លួនម្នាក់មួយស្ពាយតាមខ្លួនទៅសាលារៀន ដើម្បីទុកឲ្យគ្រូវាយ។ នៅពេលទំនេរស្រែខ្មុកតែងតែយកកាំបិទមកបិតរំពាត់យ៉ាងស្អាត និងឡើងរលោងដើម្បីទុកឲ្យគ្រូវាយ ហាហាហា…៕

Advertisements
%d bloggers like this: