jump to navigation

ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៦២ ថ្ងៃ​ព្រហស្បតិ៍ 3 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
1 comment so far

ព្រះរាជពិធីទ្វាទសមាសមហាមង្គលច្រត់ព្រះនង្គ័លសម្រាប់ពុទ្ធសករាជ២៥៦២ នេះបានប្រារព្ធឡើងហើយ កាលពីព្រឹកមិញនេះ គឺថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែ​ពិសាខ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ច.ស​១៣៨០ ត្រូវ​នឹង​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៨​។ សម្រាប់ព្រះរាជពិធីនាឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីព្រះស្រែបរិវេណ​វិទ្យាល័យ​ស្វាយ​រៀង នា​ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ខេត្ត​ស្វាយ​រៀង។

ដូចបណ្ដាឆ្នាំកន្លងទៅដែរ ព្រះរាជពិធីទ្វាទសមាសច្រត់ព្រះនង្គ័ល ប្រចាំពុទ្ធសករាជ២៥៦២ នេះបានស្ថិតក្រោមព្រះរាជាធិបតីព្រះមហាក្សត្រិយ៍ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី និងមានការយាង-អញ្ជើញចូលរួមពីឥស្សរជន  នាហ្មឺន​សព្វ​មុខ​មន្ត្រី ​អ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធ ប្រជារាស្ត្រ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

សម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំ២០១៨​នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានដល់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយ​រៀង​​ជា​ស្ដេច​មាឃ ខណៈ​ភរិយា​របស់​លោក​គឺ លោកស្រី ឈុន ណារី ត្រូវ​បាន​តែង​តាំង​ជាព្រះមេហួ​។

  • ការផ្សងគោឧសភរាជលើអាហារ៧យ៉ាង

បន្ទាប់ពីការរៀបចំពិធីភ្ជួររាស់ សាបព្រោះ ជានិមិត្តរូប មក គោឧសភរាជបានជ្រើសរើសការបរិភោគពោត (៩៥ភាគរយ) សណ្ដែក (៨០ភាគរយ) និងស្រូវ (៩៥ភាគរយ) ក្នុងចំណោមអាហារ៧មុខ (ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រា)។ លទ្ធផលនៃការផ្សងប្រផ្នូលនេះ ត្រូវបានក្រុមបាគូព្រះបរមរាជវាំង ទស្សន៍ទាយថាស្រូវ ពោត និង សណ្តែក សម្បូរ សម្រាប់ឆ្នាំនេះ៕

រូបថត ៖ សោម ឫទ្ធី និង ឡាញ់ វិសាល (AKP)

________________________________________________________________________
អាន​ផង​ដែរ​៖
១. ព្រះ​គោ​ថៃ​បរិភោគ «​ទឹក​-​ស្មៅ​-​ស្រា​» ទឹក​បរិបូរណ៍ សេដ្ឋ​កិច្ច​រុង​រឿង

Advertisements
%d bloggers like this: