jump to navigation

ខួប​ឆ្នាំ​ទី​៥០ នៃ​ព្រះ​រាជ​ទស្សនកិច្ច​នៃ​ព្រះ​ចៅ​អធិរាជ​ប្រទេស​អេត្យូពី នៅ​ប្រទេស​កម្ពុជា ថ្ងៃសុក្រ 4 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, វីដេអូ, សង្គម​រាស្ត្រ​និយម, អំពីស្រុកខ្មែរ.
7 comments

ទំនាក់​ទំនង​ជា​ប្រវត្តិ​សាស្ត្រ​នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា រដ្ឋ​ដែល​ទើប​ទទួល​បាន​ឯករាជ្យ​ថ្មី​ៗ ជាមួយ​បណ្ដា​ប្រទេស​ធំ​ៗ​លើ​លោក​ក្នុង​ន័យ​បង្កើន​ចំណង​មេត្រី​ភាព​មាន​ន័យ​ធំ​ធេង​ខ្លាំង​ណាស់ ក្រោម​ព្រះ​រាជ​កិច្ច​ដឹក​នាំ​​របស់​របប​សង្គម​ជា​អមតៈ​នៃ​សម្ដេច​ព្រះ​ប្រមុខ​​​ជាតិ​ខ្មែរ នរោត្ដម សីហនុ​។ ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ មាន​រយៈ​ពេល​៥០​ឆ្នាំ​គត់​នៃ​ព្រះ​រាជ​ទស្សន​កិច្ច​ជា​ផ្លូវ​រដ្ឋ​នៃ​​ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ នៃ​អតីត​ចក្រភព​អេត្យូពី​ នៅ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា​។

នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ពោធិចិនតុង នា​​ថ្ងៃ​សៅរ៍​ ទី​៤ ខែ​ឧសភា ឆ្នាំ​១៩៦៨ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ព្រម​ទាំង​មន្ត្រី​រាជការ​ និង​ប្រជា​ពល​រដ្ឋ​គ្រប់​ជាន់​ថ្នាក់ បាន​យាង និង​អញ្ជើញ​ចូលរួម​ធ្វើ​បដិសណ្ឋារកិច្ច​យ៉ាង​អធិក​អធម​ថ្វាយ​ជា​ព្រះ​រាជ​កិត្តិយស​ចំពោះ​​ព្រះ​រាជ​ទស្សន​កិច្ច​ជា​ផ្លូវ​រដ្ឋ​នៃ​​ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ នៃ​អតីត​ចក្រភព​អេត្យូពី​​ ព្រម​​រាជ​គណៈ​ប្រតិភូ​​។

បន្ទាប់​ពី​សន្ទរកថា​ស្វាគមន៍​ភ្ញៀវ​រដ្ឋ​នៃ​កម្ពុជា​រួច​មក សម្ដេច​ព្រះ​​ប្រមុខ​រដ្ឋ​ស្ដេច​យាង​រួម​ដំណើរ​​ជា​មួយ​​ព្រះ​ចៅ​អធិរាជ​​​តាំង​ពី​ចំណត​អាកាស​យាន​ដ្ឋាន​រហូត​ដល់​ប្រាសាទ​ខេមរិន្ទ្រ​នៃ​ព្រះ​បរម​រាជ​វាំង ដោយ​កាត់​តាម​វិថី​នានា​ដ៏​ស្រស់​ឆើត​ឆាយ​របស់​ក្រុង​ភ្នំពេញ​នា​សម័យ​នោះ​។

ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ នៃ​អតីត​ចក្រភព​អេត្យូពី​​ ស្ដេច​យាង​មក​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ទី​៧ ខែ​ឧសភា ឆ្នាំ​១៩៦៨ តប​តាម​ការ​យាង​ពី​សំណាក់​​សម្ដេច​ព្រះ​ប្រមុខ​​​ជាតិ​ខ្មែរ នរោត្ដម សីហនុ​៕

________________________________________________________________________
អាន​ផង​ដែរ​៖
១. ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ ស្ដេច​យាង​ទៅ​ថ្វាយ​បង្គំ​សម្ដេច​ព្រះ​មហា​ក្សត្រិយានី ព្រះ​មាតា​ជាតិ
២. ថ្ងៃ​ទី​២​នៃ​ព្រះ​រាជ​ទស្សនកិច្ច​នៃ​ព្រះ​ចៅ​អធិរាជ​ប្រទេស​អេត្យូពី នៅ​ប្រទេស​កម្ពុជា
៣. ព្រះ​រាជ​ទស្សន​កិច្ច​ទៅ​កាន់​ទីក្រុង​សៀមរាប​នៃ​​នៃ​​​ព្រះ​ចៅ​អធិរាជ​អេត្យូពី
៤. ព្រះ​រាជ​និវត្ត​នៃ​ព្រះ​អធិរាជ​អេត្យូពី

Advertisements
%d bloggers like this: