jump to navigation

ខួប​ឆ្នាំ​ទី​៥០ នៃ​ព្រះ​រាជ​ទស្សនកិច្ច​នៃ​ព្រះ​ចៅ​អធិរាជ​ប្រទេស​អេត្យូពី នៅ​ប្រទេស​កម្ពុជា ថ្ងៃសុក្រ 4 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, វីដេអូ, សង្គម​រាស្ត្រ​និយម, អំពីស្រុកខ្មែរ.
trackback

ទំនាក់​ទំនង​ជា​ប្រវត្តិ​សាស្ត្រ​នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា រដ្ឋ​ដែល​ទើប​ទទួល​បាន​ឯករាជ្យ​ថ្មី​ៗ ជាមួយ​បណ្ដា​ប្រទេស​ធំ​ៗ​លើ​លោក​ក្នុង​ន័យ​បង្កើន​ចំណង​មេត្រី​ភាព​មាន​ន័យ​ធំ​ធេង​ខ្លាំង​ណាស់ ក្រោម​ព្រះ​រាជ​កិច្ច​ដឹក​នាំ​​របស់​របប​សង្គម​ជា​អមតៈ​នៃ​សម្ដេច​ព្រះ​ប្រមុខ​​​ជាតិ​ខ្មែរ នរោត្ដម សីហនុ​។ ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ មាន​រយៈ​ពេល​៥០​ឆ្នាំ​គត់​នៃ​ព្រះ​រាជ​ទស្សន​កិច្ច​ជា​ផ្លូវ​រដ្ឋ​នៃ​​ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ នៃ​អតីត​ចក្រភព​អេត្យូពី​ នៅ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា​។

នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ពោធិចិនតុង នា​​ថ្ងៃ​សៅរ៍​ ទី​៤ ខែ​ឧសភា ឆ្នាំ​១៩៦៨ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ព្រម​ទាំង​មន្ត្រី​រាជការ​ និង​ប្រជា​ពល​រដ្ឋ​គ្រប់​ជាន់​ថ្នាក់ បាន​យាង និង​អញ្ជើញ​ចូលរួម​ធ្វើ​បដិសណ្ឋារកិច្ច​យ៉ាង​អធិក​អធម​ថ្វាយ​ជា​ព្រះ​រាជ​កិត្តិយស​ចំពោះ​​ព្រះ​រាជ​ទស្សន​កិច្ច​ជា​ផ្លូវ​រដ្ឋ​នៃ​​ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ នៃ​អតីត​ចក្រភព​អេត្យូពី​​ ព្រម​​រាជ​គណៈ​ប្រតិភូ​​។

បន្ទាប់​ពី​សន្ទរកថា​ស្វាគមន៍​ភ្ញៀវ​រដ្ឋ​នៃ​កម្ពុជា​រួច​មក សម្ដេច​ព្រះ​​ប្រមុខ​រដ្ឋ​ស្ដេច​យាង​រួម​ដំណើរ​​ជា​មួយ​​ព្រះ​ចៅ​អធិរាជ​​​តាំង​ពី​ចំណត​អាកាស​យាន​ដ្ឋាន​រហូត​ដល់​ប្រាសាទ​ខេមរិន្ទ្រ​នៃ​ព្រះ​បរម​រាជ​វាំង ដោយ​កាត់​តាម​វិថី​នានា​ដ៏​ស្រស់​ឆើត​ឆាយ​របស់​ក្រុង​ភ្នំពេញ​នា​សម័យ​នោះ​។

ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ នៃ​អតីត​ចក្រភព​អេត្យូពី​​ ស្ដេច​យាង​មក​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ទី​៧ ខែ​ឧសភា ឆ្នាំ​១៩៦៨ តប​តាម​ការ​យាង​ពី​សំណាក់​​សម្ដេច​ព្រះ​ប្រមុខ​​​ជាតិ​ខ្មែរ នរោត្ដម សីហនុ​៕

________________________________________________________________________
អាន​ផង​ដែរ​៖
១. ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ ស្ដេច​យាង​ទៅ​ថ្វាយ​បង្គំ​សម្ដេច​ព្រះ​មហា​ក្សត្រិយានី ព្រះ​មាតា​ជាតិ
២. ថ្ងៃ​ទី​២​នៃ​ព្រះ​រាជ​ទស្សនកិច្ច​នៃ​ព្រះ​ចៅ​អធិរាជ​ប្រទេស​អេត្យូពី នៅ​ប្រទេស​កម្ពុជា
៣. ព្រះ​រាជ​ទស្សន​កិច្ច​ទៅ​កាន់​ទីក្រុង​សៀមរាប​នៃ​​នៃ​​​ព្រះ​ចៅ​អធិរាជ​អេត្យូពី
៤. ព្រះ​រាជ​និវត្ត​នៃ​ព្រះ​អធិរាជ​អេត្យូពី

Advertisements

មតិ»

1. ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ ស្ដេច​យាង​ទៅ​ថ្វាយ​បង្គំ​សម្ដេច​ព្រះ​មហា​ក្សត្រិយានី ព្រ - ថ្ងៃអង្គារ 8 ខែ​ឧសភា 2018

[…] ក្នុង​ឱកាស​ស្ដេច​យាង​មក​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​នៃ​​​ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ នៃ​អតីត​ចក្រភព​អេត្យូពី​​នោះ ព្រះ​អង្គ​ក៏​បាន​​ស្ដេច​យាង​ចូល​​ក្រាប​ថ្វាយ​បង្គំ​គាល់​សម្ដេច​ព្រះ​មហា​ក្សត្រិយានី​ជា​អម្ចាស់​ជីវិត​លើ​ត្បូង នៅ​ព្រះ​ទីនាំង​ទេវា​វិនិច្ឆ័យ​។ […]

2. visit-sa-majeste-iempereur-haile-selassile | ស្រែ​ខ្មុក - ថ្ងៃអង្គារ 8 ខែ​ឧសភា 2018

[…] ថ្ងៃ​អាទិត្យ ទី​៥ ខែ​ឧសភា ឆ្នាំ​១៩៦៨ ដែល​ជា​ថ្ងៃ​ទី​២ នៃ​ព្រះ​រាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​នៃ​​​ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ នៃ​អតីត​ចក្រភព​អេត្យូពី​​នោះ មាន​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន​ដែល​រាជ​​គណៈ​ប្រតិភូ​បាន​បំពេញ​នៅ​ក្នុង​ទឹក​ដី​នៃ​ព្រះ​រាជអាណាចក្រ​កម្ពុជា ក្រោម​របប​សង្គម​នៃ​អង្គ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​។ […]

3. ថ្ងៃ​ទី​២​នៃ​ព្រះ​រាជ​ទស្សនកិច្ច​នៃ​ព្រះ​ចៅ​អធិរាជ​ប្រទេស​អេត្យូពី នៅ​ប្រទេស​កម្ពុជា | - ថ្ងៃអង្គារ 8 ខែ​ឧសភា 2018

[…] ថ្ងៃ​អាទិត្យ ទី​៥ ខែ​ឧសភា ឆ្នាំ​១៩៦៨ ដែល​ជា​ថ្ងៃ​ទី​២ នៃ​ព្រះ​រាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​នៃ​​​ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ នៃ​អតីត​ចក្រភព​អេត្យូពី​​នោះ មាន​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន​ដែល​រាជ​​គណៈ​ប្រតិភូ​បាន​បំពេញ​នៅ​ក្នុង​ទឹក​ដី​នៃ​ព្រះ​រាជអាណាចក្រ​កម្ពុជា ក្រោម​របប​សង្គម​នៃ​អង្គ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​។ […]

4. visiting siemreap | ស្រែ​ខ្មុក - ថ្ងៃពុធ 9 ខែ​ឧសភា 2018

[…] ថ្ងៃ​ចន្ទ ទី​៦ ខែ​ឧសភា ឆ្នាំ​១៩៦៨ ដែល​ជា​ថ្ងៃ​ទី​៣ នៃ​ព្រះ​រាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​នៃ​​​ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ នៃ​អតីត​ចក្រភព​អេត្យូពី​​នោះ ព្រះ​ចៅ​អធិរាជ​ព្រម​ទាំងរាជ​​គណៈ​ប្រតិភូ អម​ដំណើរ​ដោយ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​​រាជធានី​ភ្នំពេញ ឆ្ពោះ​មក​កាន់​ខេត្ត​សៀមរាប​។ ចាប់​តាំង​ពី​ទីក្រុង​ភ្នំពេញ រហូត​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិចិន​តុង មាន​ប្រជា​រាស្ត្រ​ឈរ​តាម​ដង​វិថី​នានា​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​បំផុត​។ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប​នោះ គឺ​ធ្វើ​ឡើង​តាម​ជើង​អាកាស​ចរ​ភូមិន្ទ​កម្ពុជា​។ […]

5. ព្រះ​រាជ​ទស្សន​កិច្ច​ទៅ​កាន់​ទីក្រុង​សៀមរាប​នៃ​​នៃ​​​ព្រះ​ចៅ​អធិរាជ​អេត្យូពី | ស្រែ​ខ្ម - ថ្ងៃពុធ 9 ខែ​ឧសភា 2018

[…] ថ្ងៃ​ចន្ទ ទី​៦ ខែ​ឧសភា ឆ្នាំ​១៩៦៨ ដែល​ជា​ថ្ងៃ​ទី​៣ នៃ​ព្រះ​រាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​នៃ​​​ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ នៃ​អតីត​ចក្រភព​អេត្យូពី​​នោះ ព្រះ​ចៅ​អធិរាជ​ព្រម​ទាំងរាជ​​គណៈ​ប្រតិភូ អម​ដំណើរ​ដោយ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​​រាជធានី​ភ្នំពេញ ឆ្ពោះ​មក​កាន់​ខេត្ត​សៀមរាប​។ ចាប់​តាំង​ពី​ទីក្រុង​ភ្នំពេញ រហូត​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិចិន​តុង មាន​ប្រជា​រាស្ត្រ​ឈរ​តាម​ដង​វិថី​នានា​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​បំផុត​។ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប​នោះ គឺ​ធ្វើ​ឡើង​តាម​ជើង​អាកាស​ចរ​ភូមិន្ទ​កម្ពុជា​។ […]

6. ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 10 ខែ​ឧសភា 2018

[…] ថ្ងៃ​អង្គារ ទី​៧ ខែ​ឧសភា ឆ្នាំ​១៩៦៨ គឺ​​ជា​ថ្ងៃ​ទី​៤ និង​ជា​ថ្ងៃ​បញ្ចប់​នៃ​ព្រះ​រាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​នៃ​​​ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ នៃ​អតីត​ចក្រភព​អេត្យូពី រយៈ​ពេល​៤​​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា ប្រកប​ដោយ​ជោគ​ជ័យ និង​ផ្លែ​ផ្កា ស​បញ្ជាក់​ពី​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​រវាង​ថ្នាក់​ដឹក​នាំ​កំពូល​ទាំង​ពីរ​ គឺ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ និង​ព្រះ​ចៅ​អធិរាជ​។ […]

7. ព្រះ​រាជ​និវត្ត​នៃ​ព្រះ​អធិរាជ​អេត្យូពី | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 10 ខែ​ឧសភា 2018

[…] ថ្ងៃ​អង្គារ ទី​៧ ខែ​ឧសភា ឆ្នាំ​១៩៦៨ គឺ​​ជា​ថ្ងៃ​ទី​៤ និង​ជា​ថ្ងៃ​បញ្ចប់​នៃ​ព្រះ​រាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​នៃ​​​ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ នៃ​អតីត​ចក្រភព​អេត្យូពី រយៈ​ពេល​៤​​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា ប្រកប​ដោយ​ជោគ​ជ័យ និង​ផ្លែ​ផ្កា ស​បញ្ជាក់​ពី​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​រវាង​ថ្នាក់​ដឹក​នាំ​កំពូល​ទាំង​ពីរ​ គឺ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ និង​ព្រះ​ចៅ​អធិរាជ​។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: