jump to navigation

ព្រះ​រាជ​ទស្សន​កិច្ច​ទៅ​កាន់​ទីក្រុង​សៀមរាប​នៃ​​នៃ​​​ព្រះ​ចៅ​អធិរាជ​អេត្យូពី ថ្ងៃអាទិត្យ 6 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម.
trackback

ថ្ងៃ​ចន្ទ ទី​៦ ខែ​ឧសភា ឆ្នាំ​១៩៦៨ ដែល​ជា​ថ្ងៃ​ទី​៣ នៃ​ព្រះ​រាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​នៃ​​​ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ នៃ​អតីត​ចក្រភព​អេត្យូពី​​នោះ ព្រះ​ចៅ​អធិរាជ​ព្រម​ទាំងរាជ​​គណៈ​ប្រតិភូ អម​ដំណើរ​ដោយ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​​រាជធានី​ភ្នំពេញ ឆ្ពោះ​មក​កាន់​ខេត្ត​សៀមរាប​។ ចាប់​តាំង​ពី​ទីក្រុង​ភ្នំពេញ រហូត​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិចិន​តុង មាន​ប្រជា​រាស្ត្រ​ឈរ​តាម​ដង​វិថី​នានា​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​បំផុត​។ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប​នោះ គឺ​ធ្វើ​ឡើង​តាម​ជើង​អាកាស​ចរ​ភូមិន្ទ​កម្ពុជា​។

ចាប់​តាំង​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប​មក មាន​ប្រជាជន និង​អ្នក​រាជការ​ខ្មែរ​ក្នុង​ខេត្ត​ច្រើន​ម៉ឺន​នាក់​នាំ​គ្នា​ឈរ​ទទួល​ឯក​ឧត្ដម យ៉ាង​កក់​ក្ដៅ​បំផុត​។ ព្រះ​ប្រមុខ​រដ្ឋ​នៃ​អេត្យូពី​យាង​ទស្សនា​ប្រាង្គប្រាសាទ​ខ្មែរ​ដ៏​ល្បី​ល្បាញ​ជា​ច្រើន​រួម​មាន ប្រាសាទ​នគរ​វត្ត បាយ័ន … ជា​ដើម ដោយ​មាន​ការ​យាង​អម​ដំណើរ​គណៈ​ប្រតិភូ​​ជា​មគ្គុទេសក៍ ​ពី​សំណាក់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ និង​អ្នក​ម្នាង​ផង​ដែរ​។

នៅ​ឯ​ខាង​មុខ​ស្រះ​ស្រង់​ឯណុះ ក៏​មាន​ការ​ចាត់​សម្ដែង​របាំ​ខ្មែរ​ថ្វាយ​ជា​ព្រះ​កិត្តិយស​ចំពោះ​ភ្ញៀវ​រដ្ឋ​ដ៏​សំខាន់​ផង​ដែរ​។ ​​​ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ ស្ដេច​បាន​យាង​មក​ទីក្រុង​ភ្នំពេញ​វិញ​នៅ​រសៀល​ថ្ងៃ​ដដែល​។

  • ពិធី​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែង​ការ​រួម

នៅ​វេលា​ល្ងាច​ថ្ងៃ​ដដែល​នេះ បន្ទាប់​ពី​ស្ដេច​យាង​ត្រឡប់​មក​ពី​ទីក្រុង​សៀមរាប​វិញ នៅ​ឯ​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ​ឯណុះ សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​រវាង​កម្ពុជា​អេត្យូពី​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រមុខ​រដ្ឋ​ទាំង​ពីរ​។ បន្ទាប់​មក ពិធី​លៀង​សាយភោជន៍​មួយ​ថ្វាយ​ព្រះ​ចៅ​អធិរាជ​ក៏​ត្រូវ​បាន​រៀប​ចំ​យ៉ាង​សម​ព្រះ​កិត្តិយស​ផង​ដែរ​៕

________________________________________________________________________
អាន​ផង​ដែរ​៖
១. ខួប​ឆ្នាំ​ទី​៥០ នៃ​ព្រះ​រាជ​ទស្សនកិច្ច​នៃ​ព្រះ​ចៅ​អធិរាជ​ប្រទេស​អេត្យូពី នៅ​ប្រទេស​កម្ពុជា
២. ព្រះ​ចៅ​អធិរាជ​ហៃឡេ-សេឡាស៊ីយ៉េ ស្ដេច​យាង​ទៅ​ថ្វាយ​បង្គំ​សម្ដេច​ព្រះ​មហា​ក្សត្រិយានី ព្រះ​មាតា​ជាតិ
៣. ថ្ងៃ​ទី​២​នៃ​ព្រះ​រាជ​ទស្សនកិច្ច​នៃ​ព្រះ​ចៅ​អធិរាជ​ប្រទេស​អេត្យូពី នៅ​ប្រទេស​កម្ពុជា
៤. ព្រះ​រាជ​និវត្ត​នៃ​ព្រះ​អធិរាជ​អេត្យូពី

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: