jump to navigation

ការ​លេង​សត្វ​កំភេម ថ្ងៃពុធ 9 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
add a comment

កំភេម គឺ​ជា​ពពួក​​សត្វ​តូច​ក្នុង​ពួក​កន្លង់​មាន​រូប​ទ្រង់​វែង​ជម​ក្បាល កន្ទុយ​មាន​ស្លាប​បៃតង​ភ្លឺ, ខាង​ពោះ​លឿង, អ្នក​ផង​រាប់​អាន​តែង​យក​ស្លាប​ក្រង​ទុក​សម្រាប់​តែង​របៃ​។

កាល​ពី​នៅ​កុមារ​ភាព ឲ្យ​តែ​ដល់​រដូវ​សត្វ​កំភេម​នេះ​ម្ដង​ៗ ស្រែ​ខ្មុក ព្រម​ទាំង​បន​ភឿន​តែង​នាំ​គ្នា​ដើរ​រក​សត្វ​នេះ​មក​ទុក​លេង​។ សត្វ​នេះ​ជា​ទូទៅ​តែង​តែ​ទុំ​និង​រស់​នៅ​លើ​ដើម​ឈើ​ពីរ​ប្រភេទ ១ គឺ​ដើម​អំពិល​ទឹក និង​ ២ ដើម​អំពិល​បារាំង​។

ការ​លេង​សត្វ​កំភេម​នេះ ជា​ទូទៅ​គ្រាន់​តែ​ដើរ​រក និង​ចាប់​វា​យក​មក​ផ្ទះ​វិញ និង​ចិញ្ចឹម ដោយ​ដាក់​ក្នុង​កំប៉ុង​ទឹក​ដោះ​គោ​។ ​ពេល​ខ្លះ​ដាក់​វា​ឲ្យ​ពាក់​គ្នា​ដើម្បី​យក​ពង​​។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី តាម​បទ​ពិសោធន៍​កន្លង​មក​ដូច​ជា​មិន​ដែល​ឃើញ​ពង​ទាំង​នោះ​ញាស់​សោះ​។ នេះ​ហើយ​ការ​លេង​របស់​ក្មេង​ៗ​សម័យ​នោះ​៕

សត្វ​កំភេម (​រូប​តំណាង)

Advertisements
%d bloggers like this: