jump to navigation

ជ័យ​ជម្នះ​នៃ​ប្រជាជាតិ​ម៉ាឡេ ថ្ងៃ​ព្រហស្បតិ៍ 10 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, Bahasa Melayu.
trackback

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជា​សាកល​ម្សិល​មិញ​នេះ (​៩ ឧសភា ២០១៨​) រួច​មក ប្រទេស​ម៉ាឡេស៊ី​បាន​ឈាន​មក​ដល់​របត់​ថ្មី​មួយ​ នោះ​គឺ​ការ​ឡើង​កាន់​អំណាច​ជា​ប្រវត្តិ​សាស្ត្រ​នៃ​សម្ព័ន្ធ​បក្ស​ប្រឆាំង​ម៉ាឡេ​។ ជ័យ​ជម្នះ​នេះ​ក៏​បាន​ក្លាយ​ជា​ប្រវត្តិ​សាស្ត្រ​មួយ​ថ្មី​ទៀត​​នៃ​បរាជ័យ​របស់​អង្គការ​ជាតិ​រួប​រួម​ម៉ាឡេ ឬ UMNO ដែល​បាន​កាន់​កាប់​ប្រទេស​សហ​ព័ន្ធ​មួយ​នេះ ជាង​​៦​ទសវត្សរ៍​។

ប្រជាជន​ម៉ាឡេស៊ី​បាន​នាំ​គ្នា​ចេញ​ទៅ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ពុធ​ ម្សិល​មិញ​នេះ ដើម្បី​កំណត់​ជោគ​វាសនា​របស់​ប្រទេស​ខ្លួន ដោយ​សំឡេង​ភាគ​ច្រើន​បាន​បោះ​ឆ្នោត​សម្ដែង​ការ​ទុក​ចិត្ត​លើ​ លោក​មហាធៀ មូហាម័ដ អតីត​នាយក​រដ្ឋ​មន្ត្រី ដែល​បាន​ប្រែ​ខ្លួន​ជា​មេ​ដឹក​នាំ​​នៃ​សម្ព័ន្ធ​បក្ស​ប្រឆាំង Pakatan Harapan និង​ដែល​អនុញ្ញាត​ឲ្យ​លោក​បាន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​នេះ​ម្ដង​ទៀត​ក្នុង​វ័យ​៩០​ឆ្នាំ​ប្លាយ ឬ​ដែល​គេ​ហៅ​ថា​ជា​​នាយក​រដ្ឋ​មន្ត្រី​វ័យ​ចំណាស់​ជាង​គេ​លើ​លោក​។

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ និង​ការ​រាប់​ឆ្នោត​បាន​បញ្ចប់​ភ្លាម​ គណៈ​កម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ម៉ាឡេស៊ី បាន​ប្រកាស​ឲ្យ​ដឹង​ពី​ជ័យ​ជម្នះ​របស់​ សម្ព័ន្ធ​បក្ស​ប្រឆាំង យ៉ាង​ហោច​ណាស់​ទទួល​បាន​អាសនៈ​១១២ លើ​២២២ នឹង​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​សហ​ព័ន្ធ​ថ្មី​របស់​ម៉ាឡេស៊ី ដែល​ត្រូវ​ការ​​១១២​អាសនៈ​។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឲ្យ​លោក​មហាធៀ នឹង​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ម៉ាឡេស៊ី​ភ្លាម បន្ទាប់​ពី​លោក​ចូល​គាល់ និង​ទទួល​បាន​ការ​តែង​តាំង​ពី​ព្រះ​មហា​ក្សត្រិយ៍​ម៉ាឡេស៊ី នៅ​វេលា​ល្ងាច​នេះ​។

ប្រជាជន​ម៉ាឡេស៊ី​បាន​បង្វែ​ការ​គាំទ្រ​របស់​ខ្លួន​ដែល​ធ្លាប់​តែ​បាន​ផ្ដល់​ទៅ​ឲ្យ​អតីត​គណបក្ស​កាន់​អំណាច​ UMNO ដែល​បាន​គ្រប់​គ្រង​ប្រទេស​នេះ​ជាង​៦០​ឆ្នាំ មក​ឲ្យ​សម្ព័ន្ធ​បក្ស​ប្រឆាំង​ក៏​ដ្បិត​ដោយ​សារ​​រឿង​អាស្រូវ​​ស្ដី​អំពី​អំពើ​ពុក​រលួយ​ជា​ច្រើន​កើត​ឡើង​នៅ​ក្នុង​ចំណោម​ថ្នាក់​ដឹក​​នាំ​ប្រទេស​នេះ ជា​ពិសេស​ដោយ​ផ្ទាល់​ទៅ​លើ​លោក ណាជីប រ៉ាហ្សាក់ អតីត​នាយក​រដ្ឋ​មន្ត្រី​។ ការ​បង្វែ​ការ​គាំទ្រ​នេះ បាន​បង្ហាញ​ពី​ភាព​ចេះ​ដឹង​របស់​ប្រជាជន​ម៉ាឡេ​ក្នុង​ការ​ជ្រើស​រើស​យក​អំពើ​ល្អ ជាជាង​ការ​គាំទ្រ​បុគ្គល ក្នុង​ន័យ​ផល​ប្រយោជន៍​នៃ​ជាតិ​ម៉ាឡេ​។

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: