jump to navigation

ដើម​ឈើ​ធំ​ៗ​ពីរ​នៅ​​​វត្ត​គិរី​ឥសី​សិទ្ធិ វាល​បើស ថ្ងៃអាទិត្យ 13 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
1 comment so far

ក្នុង​បរិវេណ​នៃ​វត្ត​គិរី​ឥសី​សិទ្ធិ វាល​បើស ឯ​ហា​ទៀន ដែន​កម្ពុជា​ក្រោម​ជាប់​នឹង​ប្រទល់​ដែន​ខ្មែរ​នោះ មាន​ដើម​ឈើ​ធំ​ៗ​ចំនួន​ពីរ​ដើម​ដែល​គួរ​កត់​សម្គាល់ នោះ​គឺ​ដើម​រាំង​ភ្នំ​មួយ និង​ចំប៉ី​លឿង​មួយ​។

តាម​សម្ដី​របស់​ដូន​ចាស់​ម្នាក់​ដែល​នៅ​ចាំ​ក្នុង​បរិវេណ​វត្ត ហើយ​ដែល​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ច្បាស់​ដូច​គ្នា​នឹង​ខ្មែរ​នៅ​កម្ពុជា​កណ្ដាល​យើង​ដែរ​នោះ គឺ​ថា ដើម​ឈើ​ទាំង​ពីរ​នេះ មាន​អាយុ​មិន​តិច​ជាង​មួយ​រយ​ឆ្នាំ​ទេ ដ្បិត​លោក​ដូន​បាន​ឃើញ​ពួក​វា​តាំង​ពី​គាត់​នៅ​តូច​មក​ម្ល៉េះ បច្ចុប្បន្ន​នេះ​ដូន​មាន​អាយុ​ជា​៧០​ឆ្នាំ​ហើយ​​។ ហើយ​អ្វី​ដែល​អស្ចារ្យ​នោះ គឺ​ដើម​ទាំង​ពីរ​នេះ កំពុង​បញ្ចេញ​ផ្កា​រីក​ពេញ​ទាំង​ដើម មើល​ទៅ​គួរ​ឲ្យ​ស្រស់​ស្អាត​ជា​ខ្លាំង​៕

ដើម​រាំង​ភ្នំ
ដើម​ចំប៉ី​លឿងដើម​ចំប៉ី​លឿង

_______________________________________________________________
អាន​ផង​ដែរ​៖
១. វត្ត​គិរី​ឥសី​សិទ្ធិ វាល​បើស ឯ​ហាទៀន ដែន​កម្ពុជា​ក្រោម

Advertisements
%d bloggers like this: