jump to navigation

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​គិលាន​ដ្ឋាន​ថាឡាបរិវ៉ាត ថ្ងៃពុធ 16 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ២០១៨ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅ​ទឹក​ដី​ស្រុក​ថាឡាបរិវ៉ាត ខេត្ត​ស្ទឹង​ត្រែង នោះ​គឺ​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​​​គិលានដ្ឋាន​នៅ​ថាឡាបរិវ៉ាត​។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវ​គិលានដ្ឋាន​​ថ្មី​​នេះដោយព្រះអង្គផ្ទាល់។

នេះជាសមិទ្ធផលដ៏ថ្លៃថ្នាមួយទៀតនៃរបបសង្គម ដែលបានសម្រេចលទ្ធផលផ្នែកសុខុមាលភាពជូនប្រជារាស្ត្រដាច់ស្រយាលតាមទីជនបទនានានៃព្រះនគរ ដើម្បីទទួលបានការរក្សាសុខភាពទាន់សម័យមួយដូចបណ្ដាប្រជារាស្ត្រឯទៀតនៅតាមទីប្រជុំជននានាផងដែរ៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

Advertisements
%d bloggers like this: