jump to navigation

ចេញ​ធនបត្រ​គំរូ​ថ្មី ២០.០០០​រៀល ថ្ងៃសៅរ៍ 19 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
8 comments

តាម​ប្រកាស​រាជការ​ដែល​បាន​ចុះ​ផ្សាយ​នា​ថ្ងៃ​ពុធ ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨ សប្ដាហ៍​នេះ​បាន​ឲ្យ​ដឹង​ស្ដី​អំពី​ការ​ដាក់​ឲ្យ​ចរាចរ​នូវ​ប្រភេទ​ក្រដាស​ប្រាក់​រៀល​ថ្មី ប្រភេទ​ ២០.០០០​រៀល​។ យោង​តាម​ប្រកាស​នោះ​បាន​បញ្ជាក់​ថា ការ​ចេញ​ធនបត្រ​គំរូ​ថ្មី​​​ប្រភេទ​នេះ គឺ​​ដើម្បី​ចូលរួម​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​គម្រប់​៦៥​ព្រះ​វស្សា​របស់​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ ​នរោត្ដម សីហមុនី ព្រះមហាក្សត្រិយ៍​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឆ្នាំ​២០១៨ នេះ​។

ប្រភេទ​ធនបត្រ​គំរូ​ថ្មី ២០.០០០​រៀល​នេះ មាន​ប្រាកដ​ព្រះ​ឆាយាលក្ខណ៍​នៃ​ព្រះ​ករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ ​នរោត្ដម សីហមុនី សណ្ឋាន​ដូច​នឹង​ធនបត្រ​២០.០០០​គំរូ​ចាស់​ដែរ​​។ បើ​ទោះ​បី​ធនបត្រ​ថ្មី​នេះ ទើប​តែ​ត្រូវ​បាន​ដាក់​ឲ្យ​ចរាចរ​នា​ថ្ងៃ​នេះ​មែន នៅ​លើ​ធនបត្រ​ផ្នែក​ខាង​ខ្នង​មាន​ដាក់​ឆ្នាំ​បោះ​ពុម្ព​ផ្សាយ​ថា ឆ្នាំ​២០១៧​៕

ប្រភេទ​ធនបត្រ​គំរូ​ថ្មី​២០.០០០​រៀល និង​បណ្ណ​ប្រកាស

_____________________________________________________
អាន​ផង​ដែរ
១. រាជការ​ចេញ​ធនបត្រ​ប្រភេទ​១០០០​រៀល​គំរូ​ថ្មី ឧទ្ទិស​ថ្វាយ​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង
២. ធនបត្រ​មួយ​សែន​រៀល​ថ្មី អបអរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍
៣. ចេញ​ធនបត្រ​២០០០​រៀល​ថ្មី អបអរ​បុណ្យ​ឯករាជ្យ​ជាតិ
៤. ធនបត្រ​ប្រាំ​ម៉ឺន​រៀល​ថ្មី អប​អរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម
៥. ចេញ​ធនបត្រ​គំរូ​ថ្មី ប្រភេទ​១០០ និង​៥០០​រៀល
៦. ធនបត្រ​​មួយ​ម៉ឺន​រៀល​គំរូ​ថ្មី អប​អរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍ 
៧. ចេញ​ធនបត្រ​គំរូ​ថ្មី ១.០០០ និង​៥.០០០​រៀល
៨. ធនាគារ​ជាតិ​ចេញ​ក្រដាស​ប្រាក់​គំរូ​ថ្មី​២០.០០០​រៀល

Advertisements
%d bloggers like this: