jump to navigation

អំពី​សញ្ញា​ជាតិ​នៃ សបប. លាវ ថ្ងៃចន្ទ 21 ខែ​ឧសភា 2018

Posted by សុភ័ក្ត្រ in ພາສາລາວ.
trackback

សញ្ញា​ជាតិ​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​លាវ ឬ​សបប.​ លាវ បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​មក ដោយ​កែ​ប្រែ​ផ្នែក​ខ្លះ​លើ​សញ្ញា​ជាតិ​ចាស់ ដែល​ប្រើ​ប្រាស់​តាំង​ពី​ការ​កកើត​របប​សាធារណ​រដ្ឋ​ប្រជាមានិត​នេះ ពោល​គឺ​ក្រោយ​ពួក​កុម្មុយនីស្ត​យក​ឈ្នះ និង​ដឹក​នាំ​ប្រទេស​នា​ឆ្នាំ​១៩៧៥​មក​។

ស្លាក​សញ្ញា​ជាតិ​ថ្មី​នៃ​ប្រទេស​លាវ​នេះ ត្រូវ​បាន​កែ​ប្រែ​ដោយ​ទំនង​គិត​ដល់​ការ​វិវត្ត​ថ្មី​ៗ​នៃ​ស្ថានការណ៍​ពិភព​លោក​ក្រោយ​សង្គ្រាម​ត្រជាក់​ ព្រម​ទាំង​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​សបប. លាវ ជំពូក​ទី​១០ មាត្រា​ទី​៩០​ ថា ៖

សញ្ញា​សម្គាល់​ជាតិ​របស់​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ​ ជា​រូប​មូល ផ្នែក​ខាង​ក្រោម​មាន​រូប​កង​ចក្រ​ពាក់​កណ្ដាល និង​មាន​បូរ​អក្ស​ខាង​ក្រោម​ថា «​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ​» (​ល. ສາທາລະນະລັດ ປະຊາທິປະໄຕ ປະຊາຊົນລາວ)។ ផ្នែក​សង្ខាង​អម​ដោយ​បាច់​ស្រូវ​ជា​រូប​វង់​ព្រះ​ចន្ទ និង​បូរ​ពណ៌​ក្រហម សរសេរ​អក្សរ​ «​សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ ឯកភាព វឌ្ឍនភាព​» (​ល. ສັນຕິພາບ ເອກກະລາດ ປະຊາທິປະໄຕ ເອກະພາບ ວັດທະນາຖາວອນ)​។ នៅ​ផ្នែក​កណ្ដាល​នៃ​ចុង​បាច់​ស្រូវ​មាន​រូប​ព្រះ​ធាតុ​ហ្លួង នៅ​កណ្ដាល​រង្វង់​មូល​នោះ មាន​រូប​ផ្លូវ វាល​ស្រែ ព្រៃ​ឈើ និង​វារី​អគ្គីសនី ទឹក​ធ្លាក់ ផង​។

រូប​សញ្ញា​ចាស់ ពី​ឆ្នាំ​១៩៧៥-១៩៩១

សញ្ញាជាតិ​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​រូប​សញ្ញា​បច្ចុប្បន្ន ដោយ​ខុស​គ្នា​ត្រង់​ព្រះ​ធាតុ​ហ្លួង ជា​រូប​ផ្កាយ​នៅ​ពី​លើ​រូប​កណ្ដៀវ និង​ញញួរ ដែល​ជា​រូប​សញ្ញា​សម្គាល់​បក្ស​កុម្មុយនីស្ត​តែ​ប៉ុណ្ណោះ​៕

ស្លាក​សញ្ញា​ឃោសនា​បក្ស​កុម្មុនីស្ត​លាវ មាន​ដាក់​រូប​ស្លាក​សញ្ញា​ជាតិ​លាវធនបត្រ​បច្ចុប្បន្ន​លាវ មាន​ដាក់​រូប​សញ្ញា​ជាតិ​លាវ បច្ចុប្បន្នធនបត្រ​បច្ចុប្បន្ន​លាវ មាន​ដាក់​រូប​សញ្ញា​ជាតិ​លាវ ចាស់

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: